ភាគទី១:អារម្មណ៍ស្រពិចស្រពិល

3.9K 295 10
                                    

     "ថេយ៉ុង!"សម្លេងដង្ហើយស្រាលៗចេញពីផ្នែកងងឹត។កាយតូចឈរនៅកណ្ដាលលំហខណ្ឌចែកជាពីរហាក់ជារនាំងហាមមិនឲគេឈានជើងទៅរកប្រភពសម្លេងបាន។

    "អ្នក...អ្នកណាគេ?"បបូរមាត់តូចស្រែកតបទៅវិញទាំងភិតភ័យព្រមទាំងឈានជើងថយក្រោយយឺតៗខណៈពេលដែលស្រមោលខ្មៅមួយកំពុងលេចចេញមកបណ្ដើរៗ។

    "បងមករកអូនហើយ បងមកតាមសន្យា"

   "អ្ហា!!កុំ.....កុំចូលមកឲសោះណា"កម្លោះតូចដួលផ្ងាក្រោយអុកគូថទៅលើដីក្រោយបានឃើញរូបរាងជនអាថ៍កំបាំងម្នាក់នោះភ្លាម គេភ័យរហូតញ័រខ្លួនទទ្រើកដូចកូនសត្វធ្លាក់ទឹក។

   "បងនឹកអូន បងនឹកកូនមករកបងមកថេយ៍"បុរសម្នាក់នោះត្រដាងដៃបំណងឲថេយ៉ុងចូលទៅរកខ្លួនខុសពីរាងតូចគេគិតតែគ្រវីក្បាលយំឥតឈប់សូម្បីកម្លាំងក្រោកចេញក៏គ្មាន។រូបភាពគួរឲរន្ធត់របស់បុរសនោះសឹងធ្វើឲមនុស្សមាឌតូចសន្លប់ម្ដងៗ គេមានរាងកាយស្រោចស្រពដោយឈាម នៅលើ.កមានស្នាមឆូតប្រៀបដូចគេកាត់ផ្ដាច់ ទឹកមុខស្លេកស្លាំងតែបង្ហាញពីភាពសោកសៅចេញពីជម្រៅចិត្តទាស់ត្រង់ថាវាមិនបានអនុញ្ញាតិឲថេយ៉ុងមានឱកាសបានមើលច្បាស់ៗទាល់តែសោះ។

   "ហ្ហឹក!!កុំ...កុំអីខ្ញុំខ្លាចហើយចេញ...ចេញទៅ!"  គេព្យាយាមដើរមកកាន់តែកកៀកនឹងរាងតូច គ្រាន់តែដើរមកដល់ស្នាមគំនូសក្រហមភ្លាមរាងកាយគេក៏ត្រូវឆេះមួយរំពេច។

   "អ្ហា!!!"

   "ហ្ហឹកៗចេញទៅលោកនិងខ្ញុំមិនធ្លាប់ពាក់ព័ន្ធគ្នាទេលោកមានបំណងអ្វីហេតុអីតាមរំខានខ្ញុំរហូត?"ឬមួយវាជាកម្មពាររវាងគេនិងខ្លួន?បើវាជាការពិតតើពេលណាគេព្រមបញ្ចប់ឬមួយជីវិតនេះខ្លួនទៅដល់ជើងមេឃគេនៅតែដេញតាមទៀត?

   "អូនចិត្តដាច់ណាស់ហេតុអ្វីព្យាយាមរុញបងចេញថេយ៍!!"បុរសនោះសម្លឹងមកមើលកាយតូចដោយក្រសែភ្នែកគួរឲសង្វេគ ថេយ៉ុងអាចមើលឃើញពីទឹកភ្នែកកំពុងស្រក់មកជាមួយនឹងអណ្ដាតភ្លើងសន្ធោសន្ធៅរំពេចនោះគេស្រាប់តែចុកទ្រូងខាងឆ្វេងប្រៀបដូចមាននរណាមកខ្វេះស្រស់ៗ។

   "ហ្ហឹកៗអូយឈឺណាស់អ្ហា!!"ដៃស្រឡូនក្ដោបដើមទ្រូងដែលឡើងសសៃពណ៍ខ្មៅរីករាលដល់បំពង់កនិងផ្ទៃមុខមួយចំហៀង។កែវភ្នែពណ៍ខ្មៅបិទបន្តិចម្ដងៗរហូតស្ងាត់សម្លេងស្រែកតទៅទៀត។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now