បន្ទាប់ថ្ងៃនោះមកជុងហ្គុកតែងតែមករកថេយ៉ុងដល់ហាងរៀងរាល់ថ្ងៃជួនកាលគេបានជួយថេយ៉ុងខ្ចប់ផ្កាឲភ្ញៀវទោះបីមិនសូវជំនាញប៉ុន្តែទឹកដៃនាយអាចទទួលយកបាន។រឿងមួយទៀតនោះគឺថាថ្វីមាត់រាងក្រាស់មិនអន់នោះទេ សម្ដីផ្អែមពូកែយកចិត្តធ្វើឲភ្ញៀវដែលមកលើកណាក៏សួររកគេដែរយូរៗទៅប្រហែលតំណែងជាម្ចាស់ហាងបែបត្រូវប្រគល់ឲគេហើយ។
"ហត់ទេ?"ថេយ៉ុងហុចកូនកន្សែងតូចមួយឲនាយកម្លោះជូតញើសមុននឹងដាក់ខ្លួនអង្គុយក្បែរនោះដែរ។មួយព្រឹកនេះភ្ញៀវមកច្រើនគួរសមឲគេហត់ដង្ហក់ដែរណាមួយជីមីនក៏ជាប់ធុរៈជាមួយយ៉ុនហ្គីទើបមិនបានមកជួយ។
"ហត់តិចតួចដែរតែបានឃើញមុខថេយ៍កាលណាខ្ញុំមានកម្លាំងព្រឹសតែម្ដង"មិនត្រឹមតែមានកម្លាំងទេបេះដូងក៏លោតញាប់ណាស់ដែរបានជាមករកកូនគេដល់ហាងរហូតអ៊ីចឹងនោះ។
"ប្រុសឆ្កួត!សម្ដីច្រលើសបើសណាស់"ថ្ពាល់ក្រពុំក្រហមដូចផ្លែប៉េងប៉ោះទុំធ្វើឲជុងហ្គុកខ្នាញ់ចង់តែចាប់គ្រញិចឲណាណីទេ។ឲតែបាននិយាយជាមួយគេលើកណារាងតូចអៀនសឹងតែជ្រែកដីអស់ទៅហើយប្រុសអីសម្ដីព្រានម្លឹងៗ។
"ច្រលើមតែជាមួយថេយ៍ទេព្រោះថេយ៍ជាករណីពិសេសសម្រាប់ខ្ញុំ"
"មិនជឿសម្ដីប្រុសព្រើលព្រោះខ្លាចទឹកភ្នែកជូតក្បាលជង្គង់"
"ប្រុសណាមិនដឹងតែប្រុសនេះមិនចេះធ្វើឲថេយ៍ទឹកភ្នែកទេ"
"បានតែសម្ដីធ្វើម៉េចឲខ្ញុំជឿបានទៅ?"
"បើថេយ៍មិនជឿល្ងាចនេះខ្ញុំនាំថេយ៍ទៅជួបប៉ាម៉ាក់ដើម្បីបញ្ជាក់ភាពច្បាស់លាស់"
"ជុងហ្គុក!"ថេយ៉ុងវាយដើមដៃអ្នកកម្លោះបន្តិចលាយឡំនឹងអារម្មណ៍ត្រេកអរប៉ុន្តែគេហួសចិត្តច្រើនជាង គេមិននឹកស្មានថានាយនឹងមានគំនិតបែបនោះទេរឿងជួបហើយណែនាំឲគ្រួសារបានស្គាល់ទាល់តែម្នាក់នោះមានគំនិតចង់បង្កើតអនាគតជាមួយនឹងយើងតើនេះគេច្បាស់លាស់ជាមួយខ្លួនឬ?
"រឿងនេះមិនលេងសើចទេឈប់ទៅ!"ជុងហ្គុកខ្នក់នឹងសម្ដីនេះណាស់គេនិយាយពិតអ្នកណាថាគេលេងសើច?
YOU ARE READING
លោកម្ចាស់ (រដូវកាល២)
Romanceមិនថាពួកគេទាំងពីរបាត់បង់ការចង់ចាំស្ថិតនៅម្ខាងម្នាក់នៃផែនដីក៏និស្ស័យចារឲពួកគេទាំងពីរបានជួបគ្នានិងចាប់ផ្ដើមរលកស្នេហ៍ចាស់ក្រោមទំព័រសៀវភៅថ្មីម្ដងទៀត មិនថាអតីតកាលអាក្រក់យ៉ាងណា..... លោកម្ចាស់នៅមានអាល្អិតក្នុងបេះដូងជានិច្ច