ភាគទី១៦:សុភាពបុរសរបស់អូន

1.2K 132 6
                                    

  ថ្ងៃត្រង់ជុងហ្គុកបាននាំថេយ៉ុងមកលេងផ្សារតាមពាក្យសន្យាពិតមែន។ប្រុសកម្លោះស្ថិតក្នុងឈុតពណ៍ទឹកសមុទ្រស៊កអាវយឺតពណ៍សដៃខ្លីខាងក្នុង ខោពណ៍សត្រឹមជង្គង់ ស្បែកជើងផ្ទាត់ធម្មតាតាមរបៀបអ្នកមកកម្សាន្តខណៈថេយ៉ុងគ្រងឈុតពណ៍សលាយបៃតងដៃវែង ខោរលុងៗត្រឹមជង្អង់ពាក់មួកឆាងយ៉ាងគួរឲស្រឡាញ់។ ក្រោយរៀបចំខ្លួនរួចហើយជុងហ្គុកនិងថេយ៉ុងក៏ចេញដំណើរទៅតែម្ដងព្រោះចង់ទៅលេងឲបានច្រើនកន្លែងទៀត។

   "អ៊ូរអរខ្លាំងណាស់!"បបូរមាត់ស្ដើងបង្ហើរសំនៀងស្រាលៗសម្លឹងមើលទិដ្ឋភាពមមាញឹកនៅក្នុងផ្សារដែលមានមនុស្សជាច្រើនករកុញតាំងលក់របស់របរផ្សេងៗនិងមានអ្នកដំណើរមកផ្សារនេះជាហូរហែរទាំងស្រីទាំងប្រុស។

   "ថ្ងៃឈប់សម្រាកមនុស្សច្រើនអ៊ីចឹងហើយអូនទាល់តែថ្ងៃធម្មតាទើបមិនសូវមានអ្នកដំណើរមកលេង ឥលូវនេះអូនចង់ទៅទិញអ្វីមុន?"ជុងហ្គុកទាញថេយ៉ុងមកកៀនបន្តិចក្រោយឃើញគេរុញរទេះដឹកគ្រឿងសមុទ្រមក។ថេយ៉ុងឮនាយសួរបែបនេះស្របពេលឃើញលើរទេះមានគ្រំធំៗផងធ្វើឲគេនឹកឃើញដល់គុជខ្យងធម្មជាតិភ្លាមៗ។

   "យើងយើងទៅរកមើលគុជខ្យងធម្មជាតិល្អទេ?អូនចង់គាស់វាដោយផ្ទាល់ដៃសម្រាប់យកមកធ្វើជាខ្សែក"

   "អ៊ីចឹងទៅតាមរទេះនោះតែម្ដងទៅបងឃើញគេទើបតែយកមកថ្មីៗប្រហែលជាពួកយើងអាចទទួលបានគុជខ្យងស្អាតៗ" សម្របសម្រួលគ្នាហើយទាំងពីរនាក់ក៏ដឹកដៃគ្នាទៅតាមបុរសម្ចាស់រទេះមុននេះ។

    "ពួកយើងគួរទៅណាទៀតបង?" ថេយ៉ុងសួរទៅកាន់រាងក្រាស់ក្រោយទិញបានគ្រំពីរធំៗរួចមកពួកគេមិនទាន់ដឹងថាគួរទៅណាបន្តនោះទេ។

   "ទៅផឹកដូងសិនឬអត់អូនថ្ងៃក្ដៅខ្លាំងណាស់បើពួកយើងបន្តដើរទិញទៀតបងបារម្ភខ្លាចអូនក្រហមស្បែក" ពេលនេះម៉ោងទើបតែ១២ជាងប៉ុណ្ណោះពួកគេនៅមានពេលវេលាច្រើនទៀតទើបជុងហ្គុកចង់បបួលឲថេយ៉ុងទៅរកកន្លែងសម្រាកសិនដ្បិតម៉ោងនេះកំពុងពេញក្ដៅហែងតែម្ដងឃើញគូស្នេហ៍ដ៏គួរឲស្រឡាញ់របស់នាយក្រហមមុខក្រហមនាយមិនដាច់ចិត្តហើយក៏គ្មានអារម្មណ៍ដើរលេងទៀតដែរ។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now