ភាគទី១២:ជនទីបី

1.1K 125 7
                                    

    ថ្ងៃត្រង់បន្តិចជុងហ្គុកក៏ព្រមក្រោកតាមការហៅរបស់ថេយ៉ុង ក្រឡេកមើលទៅលើជញ្ជាំងទ្រនិចចង្អុលលើម៉ោង១១ថ្ងៃត្រង់បាត់ទើបនាយម្នីម្នាទៅលុបលាងមុខឲបានស្វាងឡើងវិញ។ចំណែកថេយ៉ុងគេជាប់រវល់តាំងពីព្រឹកព្រោះតែភ្ញៀវសម្រុកមកហាងគេខុសធម្មតា ជីមីនក៏មិននៅរីឯជុងហ្គុកឃើញសភាពនាយហើយគេក្រែងចិត្តលែងហ៊ានដាស់តែម្ដង។

    "អូនហ្ហា!ទៅសម្រាកសិនទៅចាំបងជួយ"នាយកម្លោះចូលមកកន្លែងរៀបចំបាច់ផ្កាមុននឹងដេញរាងតូចឲទៅសម្រាកវិញទុកឲនាយជាអ្នកចាត់ចែង ឃើញគូស្នេហ៍លំបាកបែបនេះគេឯណាដាច់ចិត្តទៅលោកអើយ!!!

   "មិនអីទេតែបីបាច់ទៀតរួចហើយបើបងចង់ជួយ នោះ!សំបុត្ររបស់ភ្ញៀវបងជួយសរសេរបន្តិចមក"

   សឺត!! "បងដឹងហើយ" នាយទម្លាក់ស្នាមថើបលើបបូរថ្ពាល់ក្រពុំរបស់នាយតូចរួចដើរមកក្បែរតុឈើដែលនៅកៀកនោះទាញវែនតាមកពាក់ដើម្បីធ្វើការប៉ុន្តែនាយកម្លោះមិនបានដឹងឡើយថាសកម្មភាពរបស់គេត្រូវបានថេយ៉ុងតាមសង្កេតមើលយា៉ងយកចិត្តទុកដាក់។មិនដឹងសង្សារអ្នកណាទេសង្ហារអីសង្ហារយ៉ាងនេះ!!

    "អូនសម្លាញ់ហា!"កំពុងសរសេរសំបុត្រសុខៗជុងហ្គុកក៏ស្រែកហៅគូស្នេហ៍ដោយសម្លេងស្រទន់ធ្វើឲថេយ៉ុងបង្អាក់សកម្មភាពងាកមកមើលនាយភ្លឹសៗ។

   "បងមានការអីឬ?"

   "បងចង់នាំអូនទៅជួបអ្នកម៉ាក់លោកប៉ាក្នុងនាមជាអនាគតកូនប្រសាររបស់គាត់"

   "អូនមិនទាន់ត្រៀមខ្លួនហើយទេទៅភ្លាមៗបែបនឹងអូនចេះតែខ្លាចមិនស្រណុកចិត្តសោះបងទុកពេលឲអូនបន្តិចទៅណា"

   "បាទបងតាមចិត្តអូនតែល្ងាចនេះពួកយើងទៅលេងសមុទ្រណាអូន"

   "ល្អណាស់អូនកំពុងនឹកសមុទ្រផង"ថេយ៉ុងងក់ក្បាលមុននឹងងាកមកបន្តការងារខ្លួនឯងវិញ។ចំណាយពេលប៉ុន្មាននាទីការងារគេក៏រួចរាល់នៅឡើយតែរាងក្រាស់មិនទាន់សរសេរសំបុត្រហោះយនៅឡើយ។

   "ឲអូនជួយបងទេ?"ជុងហ្គុកភ្ញាក់ព្រើតមុននឹងញញឹមវិញបន្ទាប់ពីថេយ៉ុងចូលមកអោបនាយពីក្រោយយ៉ាងស្អិតរមួត។

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now