ភាគទី៨:សុភាពបុរសមុខពីរ

1.7K 170 2
                                    

   "ហាស?ឯងនិងជុងហ្គុកទាក់ទងគ្នាហើយ?ពីពេលណាឯងចិត្តទន់លឿនម្លេះ?តែយ៉ាងណាក៏ល្អដែរមើលទៅគេមិនជាមនុស្សអាក្រក់ទេ" ដំណឹងល្អមួយនេះគួរខលប្រាប់យ៉ុនហ្គីឲបានដឹងប្រាកដជាស៊ុបប្រាយមិនខាន ទីបំផុតមិត្តរបស់គេលក់ចេញហើយ។

   "យើងគិតដូចឯងទើបព្រមបើកចិត្តណាមួយដំណាក់កាលយំលុតជង្គង់ហើយយើងហើបមាត់បដិសេធមិនបានទេ"

   "អូព្រះអើយ!ដូចក្នុងប្រលោមលោក"ជីមីនខ្ទប់មាត់សើចកក្លិកក្លាក់ហាក់បីសប្បាយអរជាងសមីខ្លួនគេទៀតហើយសឹងមិនជឿថាជុងហ្គុកហ៊ានធ្វើដល់ម្លឹង។

   "តែយើងមិនទាន់បានត្រៀមខ្លួននៅឡើយទេសូម្បីគេហៅយើងអូនក៏យើងអៀនរឹងខ្លួនធ្វើអ្វីមិនចង់កើតដែរ"

   "ទម្លាប់ៗទៅយូរៗមុខជាស៉ាំមិនខានចុះគេមានប៉ះពាល់ឯងលើសលស់ទេ?"

   "គេច្រលើមពិតមែនតែគេឲតម្លៃយើងណាមុននឹងចង់ធ្វើអ្វីមួយរាល់លើកទាល់តែសុំអនុញ្ញាតិពីយើងសិន" អាចថាជុងហ្គុកមិនដូចបុរសដទៃដែលទាក់ទងភ្លាមក៏ហ៊ានប៉ះពាល់ខ្លួនប្រាណដៃគូមិនក្រែងចិត្ត វាមិនហៅថាការហួងហែងបិទសិទ្ធិទេតែវាជាវិធីការពារប្រសិនបើដៃគូយើងយល់ព្រមនោះគេកំពុងឲតម្លៃមកយើងហើយគ្មានអ្នកណាស្មានដឹងទេថាអាចទាក់ទងគ្នាហើយឈានដល់រោងការឡើយអ៊ីចឹងគេចង់រក្សាខ្លួនប្រាណបើរៀបការហើយគេក៏បើកដៃឲពេញទំហឹង។

   "មិនចិត្តដាច់ពេកទេឬ?"

  "មិនហៅអ៊ីចឹងទេយើងមានហាមគេមិនឲប៉ះយើងគ្រប់ពេលឯណាត្រឹមអោប ថើបថ្ពាល់តិចតួចយើងមិនហាមទេលើកលែងតែរឿងលើគ្រែ"

   "យើងសួរឯងតាមត្រង់ឯងគិតបែបណាចំពោះជុងហ្គុកស្រឡាញ់ឬអាណិត?"ពាក្យពីនេះន័យខុសគ្នាដាច់ស្រឡះគេពិតជាមិនចង់ឲវាមកបំផ្លាញមនុស្សណាម្នាក់ទេ។

   "យើងគិតថាគេជាសុភាពបុរសល្អម្នាក់អាចឲយើងពឹងពាក់បានអារម្មណ៍យើងប្រាប់ថាវាជាក្ដីស្រឡាញ់មិនមែនអាណិតទៅថ្ងៃមុខវានឹងមិនធ្វើឲជុងហ្គុករបស់យើងខូចចិត្តទេ"

  "អូហូ!!មហាមិត្តសុទ្ធតែរបស់យើងឯងចេះបែបនឹងពីពេលណា?"

   "យើងមិនមែនពីមុនឯណាពេលនេះយើងឈានដល់វ័យយុវវ័យពេញលេញរបស់យើងហើយ រឿងស្នេហាគួរតែដល់ពេលដែរព្រោះយើងមិនចង់ដូចយ៉ុងហ្គីហ្យុង"

លោកម្ចាស់ (រដូវកាល២)Where stories live. Discover now