Ep30

2.3K 159 36
                                    

   កម្មវិធីយ៉ាងធំដែលកំពុងតែធ្វើឡើងនៅចំកណ្តាលទីក្រុងជាកម្មវិធីសម្ពោធក្រុមហ៊ុនថ្មីរបស់លោក Kimhan ដែលជាអ្នកមានម្នាក់នៅក្នុងប្រទេសថៃ ភ្ញៀវកិត្តិយសជាច្រើនបានចូលរួមសុទ្ធសឹងតែជា អភិជន អ្នកមានអំណាច ហៃសូ ធំៗក្នុងប្រទេស ហើយបើនិយាយពីវង្សត្រកូលធំៗ តើយើងអាចមើលរំលងត្រូវ Diamond ដែលជា top2 ក្នុងប្រទេសយ៉ាងម៉េចបានទៅ??

   ក្រឹប ក្រឹប!!!

  សម្លេងរបស់កម្មមេរ៉ាដែលបានផ្ដិតយករូបភាពដ៏ត្រជាក់របស់បងប្អូនប្រុសទាំង4នាក់របស់ត្រកូល Diamond ជាមួយសម្រស់ភាពស្រស់ស្អាតសង្ហាលេចធ្លោបែបនេះ បូកផ្សំនិងអំណាចដែលមាននៅក្នុងដៃធ្វើឲ្យត្រកូលមួយនេះសឹងតែដាច់គេក្នុងកម្មវិធី

<មានកិតិ្តយសណាស់ ដែលបានអ្នកប្រុសទាំង3 និងអ្នកនាងមកចូលរួម> Kimhan ដែលជាម្ចាស់កម្មវិធីបានដើរចូលមកស្វាគមន៍ពួកគេយ៉ាងកក់ក្តៅជាទីបំផុតព្រមជាមួយស្នាមញញឹមដែលបង្ហាញឡើងតាមរយៈផ្ទៃមុខ

<បាទ!! ពួកខ្ញុំទៅវិញទេដែលមានកិត្តិយស បានលោកមកអញ្ជើញអ្នកចំណូលថ្មីដូចខ្ញុំនិងប្អូនៗ> Off

<មិនមែនបែបនេះឡើយ អ្នកណាក៏ដឹងថាត្រកូល Diamond គ្រួសាររបស់អ្នកទាំងអស់គ្នាមានសមត្ថភាពពិនណាស់ បែបនេះហើយពិតណាស់ថាកូនចៅជំនាន់ក្រោយត្រកូលនេះក៏មិនអន់ដែល ខ្ញុំជឿជាក់ថាលោកនិងអាចធ្វើវាបាន> Kimhan

<ពិតជាអរគុណលោកណាស់!!>  Off

  បន្ទាប់ពីឈរនិយាយគ្នាបានមួយសន្ទុះមកកម្មវិធីក៏បានចាប់ផ្តើមឡើងយ៉ាងសប្បាយរីករាយ ភ្ញៀវកិត្តិយសទាំងបានចូលរួមក្នុងការរាំច្រៀងយ៉ាងសប្បាយ  អ្នកខ្លះក៏បានត្រឹមតែឈរមើលដូចជាបងប្អូន4នាក់នេះជាដើម បានត្រឹមតែឈរមើលអកស្រាក្រហមដែលមាននៅក្នុងកម្មវិធីប៉ុណ្ណោះ បានបន្ដិចក្រោយមក up ដែលជាពិធីករនៅក្នុងកម្មវិធីបានដើរមកលើឆាកនិងនិយាយឡើងហៅចំណាប់អារម្មណ៍គ្រប់គ្នា

<សួស្តីណាបាទ ខ្ញុំ Up ជាពិធីករក្នុងយប់ ខ្ញុំបាទចង់អញ្ជើញឲ្យអស់លោកទាំងអស់មកប្រមូលផ្តុំគ្នានៅលើឆាកនេះណាបាទ ជាពិសេសឯង A'fourth
ឆាប់មក> up
<យើង??> Fourth មាត់និយាយប៉ុន្ដែដៃក៏លើកទៅចង្អុលមិត្តរបស់ខ្លួនដែលឈរកាន់កែវស្រាក្នុងចំណោមមនុស្សនោះ ឯម្ចាស់សាមីខ្លួនវិញគេហៅទៅហើយប៉ុន្តែបានត្រឹមតែធ្វើមុខឡេឡងមិនដឹងអី

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now