Ep31

2.3K 155 14
                                    

<មាត់ឆ្កែ> fourth

<ក៏មាត់ឆ្កែ តែមនុស្សក៏ចូលចិត្តបឺត មកសាកបឺតម្ដងទៀតល្អទេ?> Gemini និយាយហើយនាយក៏ដើរចូលទៅរកអ្នកម្ខាងទៀតដែលកំពុងតែសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកនោះ តែក៏ត្រូវ fourth ទាញខ្នើយដែលនៅលើគ្រែគប់កណ្ដាលមុខនាយ

<កុំមកប្រើចរិកដ៏ថោកទាបរបស់លោកមកលើខ្ញុំ មនុស្សដូចលោកត្រូវការគេគ្រាន់តែរឿងលើគ្រែ ហើយចំណែករឿងរបស់លោក មិនចាំបាច់ត្រូវបកស្រាយព្រោះថាយ៉ាងណាមនុស្សដូចលោកល្បិចមានរាប់មិនអស់!> Fourth ប្រើពាក្យសម្ដីមុាំងៗនិយាយទៅកាន់អ្នកដែលនៅតែបន្ដសើចយ៉ាងស្រស់មកកាន់គេនោះ gemini ប្រើអណ្ដាតមកទល់និងថ្ពាល់ហាក់គ្រឺតនិងរាងតូច គេដើរទៅជិតរាងកាយដែលនៅលើគ្រែនោះ ធ្វើឲ្យម្ចាស់រាងកាយចាប់ខិតខ្លួនថយក្រោយរហូតទាល់តែមកទប់ជាមួយនិងក្បាលគ្រែ

<យ៉ាងម៉េច?? អូនខ្លាច?? ជេរបងមុននេះហេតុអីមិនឃើញខ្លាចបែបនេះ?> នាយអោនមុខអោយកាន់តែទៅជិតមុខរបស់ fourth ទ្វេរដងធ្វើឲ្យចម្ងាយរវាងមុខពួកគេទាំង2នៅឆ្ងាយពីគ្នាមិនដល់ចង្អាមផង អាចស្ដាប់លឺសូម្បីតែសម្លេងបេះដូង ខ្យល់ដង្ហើម និងសូម្បីតែសម្លេងលេបទឹកមាត់សន្សើមបំពង់ក

<អ្នកណាថាខ្ញុំខ្លាចលោក?? មនុស្សដូចលោកគួរឲ្យខ្លាចត្រង់ណា?? មនុស្សគ្រប់គ្នាអាចនិងខ្លាចលោក តែខ្ញុំមិនខ្លាចលោកជាដាច់ខាត> រាងល្អិតតបទៅវិញយ៉ាងម៉ាត់ៗបណ្ដាលឲ្យ gemini អាចមានស្នាមញញឹមឡើងបាននៅលើមុខ

<បែកយូរយ៉ាងអូននៅតែខ្លាំងដូចដើម Fourth Diamond ដូចជាគ្មានអន់ថយកាន់ខ្លាំងលើស ប៉ុន្តែ!! បងចូលចិត្ត ជុប៎!!> នាយអោនទៅថើបបបូរមាត់ដែលម្ចាស់វាកំពុងតែមាត់រឹងនោះមួយប៉ក់ តែក៏ត្រូវម្ចាស់វាច្រានចេញទាំងខឹង

<ចេញទៅ!!> Fourth

<ប្រញាប់ដេញប្ដីទៅណាប្រពន្ធសម្លាញ់!! ក៏ឃើញថាយំនឹកប្ដីសម្បើមណាស់មិនចឹងហី> Gemini

< ខ្ញុំគ្មានប្ដីដូចជាលោកទេ បិទមាត់ទៅ> fourth សង្កត់សម្លេងសង្រឺតធ្មេញដាក់នាយ ព្រោះតែខ្នាញ់នាយស្ទើរតែដាល់ឲ្យបែកមុខនោះទេ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now