End

2.7K 149 24
                                    

បន្ទាប់ពីចាកចេញពី Airport ខ្ញុំក៏បានចាកចេញត្រឡប់មកកាន់សាលាវិញដោយមាន p'joong ជូនទៅនៅតាមផ្លូវ ខ្ញុំងាកខ្លួនសម្លឹងមើលទៅកាន់ទេសភាពនៅតាមដងផ្លូវប្រទេសថៃដែលស្រឡះភ្នែកនោះក្រោយពីរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយចប់អស់សព្វគ្រប់

តឹង!!

សម្លេងសារបានបន្លឺឡើងពីក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ខ្ញុំបានប្រញាប់បើកទូរស័ព្ទដែលនៅក្នុងដៃនោះមើល ក៏ឃើញថាវាជាសាររបស់ gemini តើស!! ខ្ញុំញញឹមបន្ដិចមិននិងចុចចូលមើលសារដែលគេបានផ្ញើរមកនោះ

In line

<<ល្ងាចចេញពីរៀនបងទៅទទួលណា!>> Gemini

<<បាទ!>> Fourth

បន្ទាប់ពីសន្ទនាជាមួយគាត់ចប់ខ្ញុំក៏បានបិទទូរស័ព្ទទុកងាកទៅសម្លឹងមើលទេសភាពខាងក្រៅបន្ដទៀតទាំងញញឹម អារម្មណ៍វាកាន់តែល្អស្រស់ស្រាយទៅដល់ថ្នាក់ p'joong ដែលបើកឡានក៏បានសង្កេតដឹងដែរ

<A'fourth កើតស្អី? ញញឹមរហូតនៀក? បើយើងមិនស្គាល់ឯងយើងច្បាស់ជាគិតថាឯងឆ្គួតមិនខានទេ>Joong

<ស្អីរបស់បង?? គ្រាន់តែសើចសោះក៏មិនបានដែរ!! ទើសគ្រប់រឿង!> ខ្ញុំងាកមកសម្លក់គាត់ថ្លែងដូចកំពុងតែចង់ស៊ីសាច់គាត់ តែគាត់ក៏បែរជាអស់សំណើចទៅវិញក្រោយឃើញខ្ញុំស្ថិតក្នុងស្ថានភាពបែបនេះ

<ន៎ែ តាំងពីត្រូវគេចូលដណ្ដឹងមកចរិកឆ្នាស់សម្បើមណាស់ ដំបូងក៏ហើយតើសថាឯងយកប្រពន្ធ តែពេលនេះ ក៏ត្រូវទៅនៅក្រោមគេ អួយ៎ យើងសឹងតែមិនជឿ> Joong គាត់មិនត្រឹមតែនិយាយទេ គាត់នៅសើចឌឺខ្ញុំទៀតនេះចង់វៃគ្នាច្បាស់ណាស់

////////

ក្រោយពីចំណាយពេលអស់បន្ដិចខ្ញុំក៏បានមកដល់សកលវិទ្យាល័យដែលត្រូវរៀន ខ្ញុំបានដើរចុះពីលើឡានចូលទៅក្នុងសាលាទាំងជះរាងសង្ហា ព្រោះតែវាជារឿងធម្មតាសម្រាប់មនុស្សសង្ហារៗដូចខ្ញុំទៅហើយ

<មីងថ្លៃ!!> តែភាពសង្ហារបស់ខ្ញុំត្រូវបានរលាយអស់ក្រោយពីសម្រែកដូចកញ្ចែ របស់អ្នកណាម្នាក់ស្រែកហៅខ្ញុំលឺៗស្ទើរបែកបំពង់ក បណ្ដាលឲ្យសិស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍លាន់ ខ្ញុំប្រញាប់ងាកទៅតាមប្រភពសម្លេងក៏ឃើញថាជា A'new ជាមួយនិងពួកម៉ាកខ្ញុំអត់ប្រយោជន៍ប៉ុន្មាននាក់ទៀតដែលដើរយ៉ាងឡូយមក
រកខ្ញុំ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now