ភាគទី7 អភិនិហារស្នេហ៍{ចប់}

467 50 3
                                    

បន្ទាប់ពីងូតទឹករួច ថេយ៉ុងស្រាប់តែនឹកឃើញចង់ចូលទៅបន្ទប់ខ្លួនដែលធ្លាប់គេង បន្ទប់ដែលចងក្រងអនុស្សាវរីយ៍រាប់មិនអស់ជាមួយនឹងអ្នកម៉ាក់។ រាងតូចដើរមកឈរពីមុខទ្វារបន្ទប់ដែលនៅឆ្ងាយដាច់ដោយលែកពីគេ ជាប់នឹងបន្ទប់ព្រះ និយាយដល់ត្រឹមនេះ គឺមានរឿងគួរឲ្យចង់សើចទៀតហើយ កាលនៅតូចថេយ៉ុងគេកំពូលខ្លាចខ្មោច គ្រាន់តែអាយុបីឆ្នាំភ្លាមលោកប៉ាអ្នកម៉ាក់រៀបចំឲ្យគេគេងបន្ទប់ផ្សេងព្រោះគេធំហើយ មិនត្រូវរំខានក្តីសុខប៉ាៗទេ ហើយថេយ៉ុងក៏ទទូចសុំឲ្យប៉ារៀបបន្ទប់ព្រះជាប់នឹងបន្ទប់ខ្លួន ត្បិតថេយ៉ុងនៅក្មេងនិយាយទៅតាមអារម្មណ៍ក្មេងក៏ពិតមែន តែលោកគីមជាប៉ាក៏ធ្វើតាមកូនពិតមែន នេះហើយជាប្រវត្តិទីតាំងបន្ទប់គេងរបស់ថេយ៉ុង ហ្ហាស់ហា ។ រំលឹកដល់រឿងទាំងនេះ វាធ្វើឲ្យថេយ៉ុងញញឹមឡើងមួយរំពេច ឯកែវភ្នែកក៏រលីងរលោងដូចគ្នា។

ដៃតូចៗមូលគន្លឹបើកទ្វារឡើង បង្ហាញឲ្យឃើញបន្ទប់លាបជញ្ជាំងពណ៍បៃតងស្រាល បង្អួចក្បែរ ក្បាលគ្រែបើកចំហរ ជាហេតុធ្វើឲ្យមានខ្យល់ត្រជាក់ផាត់ចូលបន្ទប់ឯវាំងននពណ៍ផ្កាឈូកមានឡាយរូបស្រ្តបឺរី ក៏ផាយផាត់តាមកម្លាំងខ្យល់ គ្រែនៅចំកណ្តាលបន្ទប់ត្រូវបានរៀបចំយ៉ាងស្អាតសូម្បីតែធូលីបន្តិចក៏គ្មាន មើលទៅក្នុងបន្ទប់ដូចជាមានអ្នកសម្អាតជាប្រចាំ មើលចុះគ្មានធូលីដីបន្តិចទេ ថេយ៉ុងដើរមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់គឺនៅដូចដើម តែដូចជាបាត់អ្វីម្យ៉ាង?
គ្រាន់តែចាប់ភ្លឹកថាបាត់អ្វីភ្លាមទឹកមុខដែលញញឹមក៏ប្តូរមកជាមាំ មិនបង្អង់យូរថេយ៉ុងរហ័សដើរចេញមកវិញបិទទ្វារបន្ទប់ ដើរចុះមកក្រោមទាំងទឹកមុខមាំក្រញ៉ូវតែម្តង។

" បងមែនទេដែលឲ្យគេយករូបថតអ្នកម៉ាក់ចេញពីបន្ទប់ខ្ញុំ?" រាងតូចដើរទៅរកបងប្រុសក្នុងបន្ទប់ទទួលភ្ញៀវ និយាយទាំងដាច់ក្បាលដាច់កន្ទុយ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្នាកំពុងអង្គុយមើលទូរទស្សន៍ រួមទាំងជុងហ្គុកនិងគូរសង្សារនោះសម្លឹងមុខថេយ៉ុងដោយក្តីងឿងឆ្ងល់។ ថេយ៉ុងចាំច្បាស់ណាស់ក្រោយថ្ងៃបុណ្យសពអ្នកម៉ាក់រួច ថេយ៉ុងបានយករូបថតម៉ាក់ ទំហំ40×30សង់ទីម៉ែត្រដាក់ស៊ុមពណ៍ទឹកមាសទៅព្យួរលើក្បាលគ្រែគេងរបស់ខ្លួន ហើយអ្នកដែលបដិសេដមិនឲ្យថេយ៉ុងយករូបម៉ាក់ដាក់បែបនោះគឺមានតែបងប្រុសម្នាក់នេះឯង។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now