ភាគទី6. អភិនិហារស្នេហ៍

371 46 11
                                    

          
       ព្រះអាទិត្យទើបនឹងចាប់ផ្តើមបង្ហាញខ្លួនលើភពផែនដីជាថ្មីម្តងទៀតបញ្ចេញពន្លឺពេញមេឃ សត្វបក្សីទាំងហ្វូងទទះស្លាប់ហើរស្រែកច្រៀងពេញអាកាស  ថេយ៉ុងក៏មិនខុសអីពីសត្វបក្សីលើវេហាឡើយ ព្រោះពេលនេះកំពុងតែឮសម្លេងកម្លោះតូចយំសសឹកនៅក្នុងបន្ទប់មិនដាច់សូរទាល់តែសោះ គឺយំប្រណាំងប្រជែងជាមួយនឹងក្តីឈឺចាប់ដែលកំពុងតែហូរហៀរពេញប្រៀបក្នុងក្នុងបេះដូងដ៏តូចល្អិតមួយនេះ។ ឲ្យគេគិតយ៉ាងណាទៅ បើគ្រប់យ៉ាងដែលគេខំសង្ឃឹមវាត្រឹមតែសុបិន្តរវើរវាយមួយគ្រាតែប៉ុណ្ណោះ? មិនអាចទេ! ហេតុអីក៏ក្លាយជាបែបនេះ។ ថេយ៉ុងគេងយំលើពូកឡើកដង្ហក់ខ្យល់ម្តងម្កាល ផ្កាប់មុខជូតទឹកភ្នែកទឹកសំបោរនឹងភួយ ត្របកភ្នែកដែលធ្លាប់តែស្តើងក៏ឡើងជាហើមអស់ទៅហើយ ចំណែកឯច្រមុះ ឡើពណ៍ក្រហមភររលោងមានអារម្មណ៍ថាតឹងដកដង្ហើមមិនចង់បាន គេគេងយំទាល់តែលង់លក់ម្តងទៀត នៅពេលភ្ញាក់ដឹងខ្លួនម្តងទៀតគឺម៉ោង9ព្រឹកបាត់ទៅហើយ។    

        ប្រអប់ជើងតូចៗស្រឡូន សរម៉ដ្ឋរលោងដូចជើងមនុស្សស្រីបោះជំហានស្រាលចុះពីលើពូក បន្ទាប់ពីទទួលបានទូរស័ព្ទមកពីខាងរងបោះពុម្ភសៀវភៅខលហៅគេឲ្យទៅមើលសៀវភៅដែលបានបោះពុម្ភព្រៀងនោះ ក្រែងលរាងតូចចង់កែតម្រូវត្រង់ណាទៀត។ ថេយ៉ុងប្រឹងដើរទាំងដែលក្បាលឈឺខ្ទោកៗដូចគេដំនឹងញញួរ តឹងច្រមុះ ឈឺភ្នែកបើកស្ទើរតែមិនរួច តែធ្វើយ៉ាងមិចទៅបើព្រឹកមិញគេយំឡើងណាណី វាល្មមនឹងឈឺបែបនេះហើយ។ មិនបង្អង់យូរថេយ៉ុងក៏រហ័សទាញក្រមាពោះគោពណ៍សរមួយ ដើរចូលបន្ទប់ទឹកងូតទឹក រៀបចំខ្លួនទៅចចារការងារនៅខាងរោងពុម្ភនៅព្រឹកនេះ។

          • • •

      ឡានតាក់សុីពណ៍បៃតងមួយគ្រឿង បានមកឈប់ថតលើចំណតក្រាលគ្រួសកៅស៊ូនៅពីមុខហាងសៀវភៅមួយកន្លែងជាប់នឹងទន្លេហាន នៅចំហៀងសងខាងបរិវេណហាងនេះមានដាំរុក្ខជាតិ ជាច្រើនប្រភេទ ដាក់ផើងតូចៗ ថែមទាំងមានកៅអីដាក់ក្រោមម្លប់ដើមផ្កាសាគូរ៉ាសម្រាប់ឲ្យភ្ញៀវអង្គុយលេង គយគន់ទេសភាពនាមាត់ទន្លេបានយ៉ាងត្រជាក់ភ្នែកទៀតផង។ កម្លោះតូចថេយ៉ុង បោះជំហានជើងចុះពីលើឡានតាក់សុី មុននឹងឡាននោះបើកចេញទៅបាត់ ថេក៏បន្តដើរចូលទៅរុញទ្វារកញ្ចក់ចូលទៅខាងក្នុងហាង ទីនេះមិនត្រឹមតែជាកន្លែងបោះពុម្ពសៀវភៅទេ ក៏ជាកន្លែងលក់សៀវភៅជាច្រើនប្រភេទ ទាំងសៀវភៅសម្រាប់សិស្សស្វ័យសិក្សា សៀវភៅចំណេះដឹងទូទៅ និងសៀវភៅប្រលោមលោកជាច្រើនចំណងជើងទៀតផង។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now