part 9

17 0 0
                                    

"ឃើញសភាពឯង!យើងអស់អារម្មណ៍ហើយ!!"ចប់សម្តីគេក៏ងើបចេញដើរយកកន្សែងចូលទៅបន្ទប់ទឹកបាត់!មិនខ្វល់ខ្វាយពីរាងតូចដែលគេងទាំងអាក្រាតកាយបង្ហូរទឹកភ្នែកដោយក្តីឈឺចាប់ដោយសារតែពាក្យសម្តីរបស់នាយដែលនិយាយមុននេះ!

"ហ្ហឹក! "ថេយ៉ុង ក្តាប់កម្រាលពូកយំទាំងឈឺចាប់!ឈឺចាប់និងសម្តីរបស់ ជុងហ្គុក នាយមើលមកគេប្រៀបដូចរបស់លេងដែលកំដរអារម្មណ៍របស់នាយមួយពេលៗតាមចំណង់តណ្ហា!
.......
20នាទីក្រោយមក ជុងហ្គុក ក៏ចេញពីបន្ទប់ទឹកមកវិញទាំងខ្លួនស្លៀកកន្សែងល្វែខាងក្រោម!ពេលចេញមកដល់ខាងក្រៅចិញ្ចើមក្រាស់ទាំងសងខាងក៏ចងចូលគ្នាខណៈដែលឃើញ
ថេយ៉ុង គេងក្រោបភួយយំខ្សឺតខ្សត់យ៉ាងកម្សត់តែម្នាក់ឯង!

រាងក្រាស់បោះជំហានទៅក្បែរគ្រែដែល ថេយ៉ុង កំពុងគេងរួចក៏ចង់ទាញភួយចេញដើម្បីមើលមុខនាយតូចប៉ុន្តែក៏ត្រូវដៃតូចកញ្ឆក់ទាញមកក្រោបមុខវិញ!ស្របពេល ជុងហ្គុក ក៏លើកចិញ្ចើមឡើងទាំងមិនយល់!ទើបចង់ឈ្នះក្មេងក្បាលរឹងរាងក្រាស់ក៏ទាញភួយបើកមើលមុខម្តងទៀត!ម្តងនេះពិតជាបានសម្រេចរាងក្រាស់ទាញភួយដែលក្រោបមុខ ថេយ៉ុង ចេញហើយក៏ប្រឹងអោនមើលមុខ!ប៉ុន្តែក្មេងកំហូចស្រាប់តែបង្វែរខ្លួនទៅម្ខាងទៀតយ៉ាងរហ័ស!

ឃើញដូច្នេះហើយ ជុងហ្គុក ក៏ដាក់ខ្លួនអង្គុយលើពូកក្បែរ
ថេយ៉ុង ដោយសារសម្លឹងមើលផែនខ្នងរបស់នាយតូចមួយសន្ទុះទាំងដកដង្ហើមធំរួចក៏ឆ្លៀតអើតមើលមុខនាយតូចក៏ឃើញថាគេនៅយំដដែល!ដូច្នេះ ជុងហ្គុក ក៏ស្រដីឡើង..

"នៅឈឺកន្លែងណា៎ខ្លះ!?"តាមសម្តីដែលនាយសួរដូចជាកំពុងតែបារម្ភនិងយកចិត្តទុកដាក់ណាស់!ប៉ុន្តែសម្រាប់
ថេយ៉ុង មិនគិតដូច្នេះទេពេលដែលឮសំណួរគេហើយបែរជារឹងតែខឹងអន់ចិត្ដលើសដើម!

"ហ្ហឹកៗ"គេទប់សម្លេងយំនិងទឹកភ្នែកខ្លួនឯងមិនជាប់ឡើយសំណួររបស់ ជុងហ្គុក ធម្មតាទេប៉ុន្តែហេតុអីធ្វើអោយនាយតូចហាក់រំជើបរំជួលចិត្តខ្លាំងម្ល៉េះ!ខណៈ ជុងហ្គុក រឹតតែជ្រួញចិញ្ចើមលើសដើមពេលឮ ថេយ៉ុង ស្រាប់តែយំខ្លាំងបែបនេះ!

"យ៉ាងមិចហ្នឹង!នៅឈឺកន្លែងណាខ្លះទើបចេះតែយំរហូតចឹង!?"ជុងហ្គុក ទាញ ថេយ៉ុង អោយបែរមកមើលមុខនាយអោយចំ!ឆ្ងល់ថាមុននេះគេគ្រាន់តែតែយំខ្សឹបខ្សៀវប៉ុណ្ណោះចុះហេតុអីគ្រាន់តែនាយសួរភ្លាម!ស្រាប់តែយំខ្លាំងចឹង?ឬមានកន្លែងណាដែលគេនៅឈឺខ្លាំងទេដឹង!

🥀ពិសស្នេហ៍🔥Where stories live. Discover now