part 10

17 0 0
                                    

"សង្ឈឹមថាមិនដូចអ្នកមុន"
"ឯងសំដៅដល់.. "

"ទំនេរណាស់មែនទេពួកនាង!! "មេការស្រែកពីមាត់ទ្វាចូលផ្ទះបាយស្របពេលនាងបម្រើទាំងពីរភ្ញាក់ព្រឺតងាកទៅឃើញមេការកំពុងបាញ់ក្រសែភ្នែកសម្លឹងមកកាន់ពួកនាង!ដូច្នេះក៏ប្រញាប់ប្រញាល់ធ្វើកិច្ចការរាងៗខ្លួនមិនហ៊ានបន្តការសន្ទនាទៀតទេ!
......
ងាកមកចាប់អារម្មណ័ជាមួយ ថេយ៉ុង ឯណេះបន្ទាប់ពីត្រលប់ពីខុនដូវិញមកដល់ភូមិគ្រឺះគេគិតតែពីសង្ងំនៅក្នុងបន្ទប់មិនចេញទៅក្រៅសោះ!ព្រោះអីស្នាមដែលបន្សល់ទុកដោយ ជុងហ្គុក មានពេញកញ្ចឹងកគេដោយខ្លាចគ្រប់គ្នាបានឃើញដូច្នេះមានតែនៅសង្ងំក្នុងបន្ទប់ជាការប្រសើរបំផុត!

ថេយ៉ុង ដើរសម្លឹងមើលបរិវេណជុំវិញបន្ទប់មើលនេះមើលនោះតាមធម្មតា!ក៏ចាប់អារម្មណ៍ជាមួយរូបថត ជុងហ្គុក មួយផ្ទាំងធំដែលតាំងនៅលើក្បាលដំណេក! ថេយ៉ុង ឈរសម្លឹងមើលរូបថត ជុងហ្គុក ដោយគិតនៅក្នុងជំរៅចិត្តជាច្រើនដែលនឹកស្មានមិនដល់មើលក៏មិនធ្លោះ!មានរឿងជាច្រើនដែលកប់នៅក្នុងចិត្តដែលពិបាកនិយាយចេញមកខាងក្រៅណាស់បានត្រឹមតែលួចនិយាយម្នាក់ឯង

"គាត់សង្ហាខ្លាំងណាស់"កែវភ្នែកភ្លឺថ្លាសម្លឹងមើលរូបថតជាមួយស្នាមញញឹមតិចៗកាន់តែមើលគាត់គេកាន់តែឃើញសង្ហា សង្ហាគ្មានកន្លែងទាស់!គ្រាន់តែទាស់ត្រង់ចរឹកផ្តាច់ការហួសហេតុជ្រុល អាងអីក៏ប្រើអំណាចប្រើកម្លាំងមិននិយាយហេតុផល!

"បើលោកម្ចាស់យល់ពីខ្ញុំបន្តិចពួកយើងប្រហែល.. "ថេយ៉ុង ដកដង្ហើមធំឈប់និយាយព្រោះខ្ជិលរំឮកម្យ៉ាងទៀតក៏គ្មានថ្ងៃដែលនាយយល់ពីជំរៅចិត្តរបស់គេដែលបើនាយផ្តាច់ការខ្លាំងយ៉ាងនិង!ពេលបន្ទាប់ ថេយ៉ុង ក៏ដើរសម្លឹងមើលសម្ភារៈនិយមបន្តពេលនោះក៏ស្រាប់តែប្រទះភ្នែកនិងរបស់ម្យ៉ាង!

"របស់អីនិង?! "
.........
3ម៉ោងក្រោយ
ជុងហ្គុក ត្រលប់មកពីកន្លែងធ្វើការវិញ!មកដល់ភូមិគ្រឺះក៏ក្រឡេកឃើញលោកមេការកំពុងតែឈរចាំដំណើរខ្លួនស្រាប់ ពេលឃើញដូច្នេះ ជុងហ្គុក មើលដឹងថាគេចង់រាយការណ៍រឿងអ្វីប្រាប់នាយមិននិយាយច្រើនមាឌមាំដើរក៏ដើរសំដៅទៅកាន់បន្ទប់ទទួលភ្ញៀវ!

🥀ពិសស្នេហ៍🔥Where stories live. Discover now