វគ្គ៥ ជួបគូសត្រូវបេះដូង

526 34 2
                                    

+ក្រុមហ៊ុន Nara Group
«លោកប្រធាននេះជាឯកសារដែលត្រូវចុះហត្ថលេខា»សំឡេងរបស់ Janhae ដែលត្រូវជាលេខារបស់ជេម
«អូខេ! ដាក់នៅទីនេះសិនហេីយ ហេីយថ្ងៃនិងខ្ញុំត្រូវទៅណាទៀត»
«លោកប្រធានត្រូវទៅចុះពិនិត្យការងារនៅក្នុងហាងសម្លៀកបំពាក់ដោយផ្ទាល់នៅវេលាម៉ោង៣រសៀល»
«អស់ហេីយឬនៅ?»
«អស់ហេីយចា៎ស»
«អូខេ ចឹងអ្នកនាងទៅធ្វេីការវិញចុះ»
«ចា៎ស លោកប្រធាន»
បន្ទាប់មកនាងក៏បានដេីរចេញទៅវិញដោយមិនភ្លេចអោនគោរពជេមបន្តិចដែរ ជេមពេលនៅកន្លែងធ្វេីការគឺមិនសូវនិយាយស្តីឡេីយគឺស្ងាត់ស្ងៀម មុឺងម៉ាត់ យកចិត្តទុកដាក់និងការងារណាស់និយាយរួមពេលដែលគេនៅក្នុងក្រុមហ៊ុនគឺមានចរឹកផ្ទុយស្រឡះពីព័ត៌មានដែលចុះផ្សាយពីគេ ពេលខ្លះសឹងតែធ្វេីអោយបុគ្គលិកនៅក្នុងក្រុមហ៊ុនគិតថាមិនមែនជាជេមទៀតផងព្រោះវាខុសគ្នាខ្លាំងពេក។

+ហាងសម្លៀកបំពាក់
នៅពេលនេះម៉ោងបីរសៀលល្មមហេីយជេមក៏បានមកដល់ក្នុងហាងដូចគ្នាគ្រាន់តែឃេីញវត្តមានរបស់គេភ្លាមអ្នកគ្រប់គ្នាក៏គោរពគេទៅតាមទម្លាប់
«ជម្រាបសួរលោកប្រធាន»អ្នកចាត់ការមេីលការខុសត្រូវនៅក្នុងហាងនិងបុគ្គលិកគ្រប់គ្នាបានមកទទួលជេមដោយឈរជាពីរជួរដេីម្បីអោយសល់ផ្លូវកណ្តាលសម្រាប់អោយជេមដេីរ
«បានហេីយបំបែកគ្នាទៅធ្វេីការទៅខ្ញុំគ្រាន់តែមកមេីលសណ្តាប់ធ្នាប់នៅក្នុងហាងទេ»
«បាទ/ចា៎ស»
ជេមគេបានពិនិត្យមេីលរួចរាល់ហេីយក៏ឃេីញថានៅក្នុងហាងមានសណ្តាប់ធ្នាប់ល្អ រីឯបុគ្គលិកក៏រួសរាយរាក់ទាក់ដាក់ភ្ញៀវគ្រប់គ្នាហេីយចំណែកការងារពួកគេវិញក៏ធ្វេីបានល្អផងដែរហេីយវាក៏អស់តួនាទីដែលគេនៅក្នុងហាងនិងទៀតហេីយ បន្ទាប់ពីរៀបចេញទៅវិញហេីយគេក៏ឈប់ង៉ក់បន្ទាប់ពីឃេីញវត្តមានរបស់ហ្វូតគេពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះមិនបានឃេីញគេច្រេីនថ្ងៃហេីយគឺចិត្តវានឹក ហេីយហ្វូតក៏កំពុងតែដេីរចូលក្នុងហាងដែលគេកំពុងតែរៀបចេញទៅវិញ តែការសប្បាយចិត្តរបស់គេមិនបានយូរនោះទេព្រោះតែហ្វូតមិនបានមកតែម្នាក់ឯងនោះទេគឺគេបានបណ្តេីរសង្សារបណ្តូលចិត្តគេមកដេីម្បី shopping និងឯង។
«ហុឺយ អៃជេមហេតុអីឯងមកឃេីញគេក្នុងរូបភាពបែបនេះវាពិតជាឈឺមែន នៅពេលដែលឃេីញមនុស្សដែលខ្លួនឯងស្រឡាញ់បណ្តេីរស្រីនៅនិងមុខ»ជេមបានត្រឹមតែគិតក្នុងចិត្តតែប៉ុណ្ណោះ
«អៅ បងជេមបងមកទិញសម្លៀកបំពាក់នៅទីនេះដែរពិតជាចៃដន្យមែន»ហ្វូតបាននិយាយបន្ទាប់ពីបានឃេីញគេនៅក្នុងហាងមួយនេះ
«អ៎រ គឺបងអត់ទេនេះគឺជាហាងរបស់បង បងមកពិនិត្យការងារកំពុងតែរៀបចេញទៅល្មមដូចដែរឯងបានឃេីញនិងហេីយ»
«នេះជាហាងរបស់បង ខ្ញុំពិតជាមិនដឹងពិតមែនទេីបស្មានតែបងមក shopping»
«មិនអីទេ បងអោយតែមកដឹងតែទៅវិញពេញដៃដូចដែរឃេីញនិងហេីយទេីបហ្វូតមេីលច្រឡំ»ជេមនិយាយព្រមទាំងលេីកថង់នៅនិងដៃមកបង្ហាញហេីយហ្វូតក៏សេីច
«អ៎រ នេះខ្ញុំភ្លេចណែនាំនេះ Yanin ជាសង្សាររបស់ខ្ញុំ ហេីយនេះជាបងជេមគាត់ជាបងប្រុសរបស់ផន»
ហ្វូតគេនិយាយព្រមទាំងនាំ yanin មកកៀកខ្លួនហេីយណែនាំអោយស្គាល់គ្នា
«រីករាយណាស់ដែលបានស្គាល់បងជេម»យ៉ានីន
«រីករាយដូចគ្នា»
មាត់និយាយថារីករាយមែនតែចិត្តគេនៅពេលនេះស្ទេីរបែកប្រេះស្រាំទៅហេីយ សួរថាអ្នកណាមិនឈឺនៅពេលដែលមនុស្សដែលខ្លួនឯងលួចស្រឡាញ់មកណែនាំអោយយេីងបានស្គាល់គ្នាជាមួយសង្សារគេ ដោយមិនដឹងថាយេីងឈឺចាប់ប៉ុណ្ណាទេ ក្នុងចិត្តសឹងតែទៅចាប់បំបែកគេមិនអោយនៅកៀកគ្នាបែបនិងទេដឹងថាខ្ញុំប្រច័ណ្ឌឬអត់តែវាមិនអាចទេព្រោះពួកគេជាសង្សារនិងគ្នា ចំណែកខ្លួនឯងវិញមាននាមត្រឹមតែជាបងប្រុសរបស់មិត្តភក្តិ តែយ៉ាងណាយេីងមិនចុះចាញ់នាងស្រីមុខស្ពឹកៗនិងឡេីយមុខស្លេកគ្មានជាតិ រាងកាយស្គមគ្មានសាច់ឈាមដេីរសឹងតែខ្យល់បក់ដួលទៅហេីយ ហេតុអីយេីងត្រូវមកខូចចិត្តនៅរឿងដែលមិនមែនជារឿងបែបនេះគ្មានថ្ងៃឡេីយមនុស្សដូចជា Gemini គ្មានថ្ងៃចុះចាញ់នោះទេ តែឥឡូវយេីងត្រូវតែថយសិនព្រោះយេីងគ្មានការអ្វីដែលត្រូវនៅជ្រៀតជ្រែកគេបានឡេីយ ផ្ញេីទុកសិនចុះនាងមុខគ្មានជាតិ តែនិយាយទៅវាក៏ឈឺដែរតែយេីងអាចគ្រប់គ្រងអារម្មណ៍របស់យេីងបានអាចនៅញញឹមដាក់ពួកគេបានធម្មតាដោយមិនបង្ហាញទឹកមុខអ្វីឡេីយ។
(អាហ្នឹងគ្រាន់តែគិតក្នុងចិត្តទេប៉ុណ្ណឹងហេីយចុះទម្រាំតែនិយាយចេញទៀតឆ្នាស់ចុមយក្សចង់យាយថាជេមកូនខ្ញុំឆ្នាស់ដែរហ្នឹងហា៎)
«ចឹងបងត្រឡប់ទៅវិញសិនហេីយ»
«បាទបងធ្វេីដំណេីរដោយសុវត្ថភាពណា៎»
«អូខេ ចឹងបងទៅសិនហេីយ ហ្វូតនិងយ៉ានីនដេីរមេីលសម្លៀកបំពាក់ចុះ»និយាយហេីយក៏ដេីរចេញទៅតែទឹកមុខវិញមិនបាច់និយាយទេញញឹមតែពេលនិយាយប៉ុណ្ណោះពេលដែលដេីរចេញមុខដូចចង់សុីសាច់អ្នកណាចឹង។

My Queen (END)Where stories live. Discover now