វគ្គ៩ បារម្ភពីផ្លូវចិត្តហ្វូត

437 38 0
                                    


នៅក្នុងហាងអាហាររបស់ជុងគេឃេីញមានមនុស្សអង្គុយនៅតុអាហាររបស់ពួកគេរៀងៗខ្លួន ទិដ្ឋភាពនៅក្នុងហាងគេឃេីញថាមានមនុស្សយ៉ាងច្រេីនកំពុងតែអង្គុយនិយាយគ្នាយ៉ាងសប្បាយរីករាយ អ្នកខ្លះក៏មកជាគ្រួសារ អ្នកខ្លះទៀតក៏មកជាមួយមិត្តភក្តិ រីឯអ្នកខ្លះមកតែម្នាក់ឯង ចំណែកអ្នកដែលនៅអង្គុយតុជិតផ្លូវចូលនោះកំពុងតែអង្គុយជាមួយគូស្នេហ៍របស់គេយ៉ាងផ្អែមល្ហែម ទាំងទង្វេីនិងសម្តី
«អូនឆាប់ញាំទៅអាហារនៅទីនេះឆ្ងាញ់ខ្លាំងណាស់»មិនត្រឹមតែនិយាយនោះទេហ្វូតបានចាប់អាហារដែលនៅក្នុងចានយកទៅដាក់នៅក្នុងចានសង្សារខ្លួន បេីមេីលទៅក្នុងចានវិញពេលនេះម្ហូបអាហារដែលហ្វូតចាប់អោយយ៉ានីនគឺពេញចានទៅហេីយព្រោះតែគេញាំមិនទាន់នោះទេ

«បងឈប់ចាប់ដាក់អោយអូនទៅ អូនញាំមិនអស់ទេ បងឃេីញអត់ម្ហូបនៅឡេីងពេញចានប៉ុណ្ណឹងហេីយនៅចាប់ដាក់អោយអូនទៀត»យ៉ានីននិយាយទាំងសម្លេងទន់ភ្លន់

«បងឈប់ហេីយ»បន្ទាប់ពីនិយាយចប់ហ្វូតគេបានបញ្ចេញស្នាមញញឹមឡេីងមក

«បងញញឹមអីនិង?»យ៉ានីនគេឡេីងឆ្ងល់

«អត់មានអីទេ តែបងមានរបស់អោយអូន»ហ្វូតបានយកដៃលូកចូលហៅប៉ាវខោរបស់ខ្លួនវាជាប្រអប់តូចល្មមដែលអាចដាក់ក្នុងហៅប៉ាវខោកេីត បន្ទាប់ពីហ្វូតបានយកមកហេីយគេបានបេីកប្រអប់តូចនោះដោយបង្ហាញឃេីញថារបស់ដែលនៅក្នុងប្រអប់នោះជាខ្សែដៃឆ្មាតូចមួយដែលមានត្បូងនៅជុំវិញនៃខ្សែដៃនោះបានបញ្ចេញពន្លឺភ្លេកៗដែលមេីលទៅគួរអោយទាក់ទាញយ៉ាងខ្លាំងទោះម៉ូតរបស់វាសាមញ្ញក៏ដោយ

«នេះបងអោយខ្ញុំតេីពិតមែនដែរទេ»យ៉ានីនបន្ទាប់ពីឃេីញខ្សែដៃនោះហេីយគេឡេីងភ្ញាក់ផ្អេីល ហេីយលាយឡំនិងការសប្បាយចិត្តដូចគ្នា

«ឆាប់ហុចដៃមកបងពាក់អោយ»គ្រាន់តែលឺបែបនេះភ្លាមយ៉ានីនបានហុចដៃស្តាំរបស់ខ្លួនមកយ៉ាងលឿន

«នេះបងជូនខ្ញុំក្នុងឪកាសអ្វីដែរទៅ»យ៉ានីនចាប់ផ្តេីមឆ្ងល់

«គ្មានក្នុងឪកាសអ្វីនោះទេបងគ្រាន់តែចង់ជូនអូនតែប៉ុណ្ណោះ»ហ្វូតរាងធ្លាក់ទឹកមុខបន្តិចដែរនៅពេលដែលគេលឺសំណួរដែលយ៉ានីនបានសួរខ្លួន ក៏ព្រោះតែថ្ងៃនេះជាថ្ងៃទី២២ខែ៩ហេីយក៏ជាថ្ងៃដែលគេចាប់ផ្តេីមទាក់ទងគ្នា មកដល់ពេលនេះវាមានរយៈពេល៨ខែទៅហេីយតែយ៉ានីនបែរជាមិនចាំទៅវិញ តែហ្វូតក៏នៅតែនិយាយទាំងសំឡេងផ្អែមដដែលទៅកាន់យ៉ានីន តែទោះបីជាហ្វូតធ្លាក់ទឹកមុខយ៉ាងណាក៏យ៉ានីនមិនដឹងនោះទេព្រោះតែភ្នែករបស់គេចាប់អារម្មណ៍តែខ្សែដែលខ្លួនបានអោយមុននេះ

My Queen (END)Where stories live. Discover now