«បងពិតជាពូកែរេីសកន្លែងខ្លាំងមែនទែន»កាយតូចរបស់យេីងគ្រាន់តែមកដល់កន្លែងដែលជេមបាននាំខ្លួនមកគេឃេីញថាកន្លែងនេះពិតជាស្អាតខ្លាំងមែនហេីយក៏រ៉ូមេទិកខ្លាំងដូចគ្នាពួកគេបានមកញាំអាហារពេលល្ងាចនៅលេីកប៉ាល់មួយដែលហាងជាអ្នករៀបចំអោយសម្រាប់ភ្ញៀវដែលចង់ជិះមេីលទេសភាពនាពេលរាត្រីហេីយ ក៏ភ្ញៀវណាដែលចង់មានភាពឯកជនដូចគ្នាព្រោះជាកប៉ាល់សម្រាប់គូស្នេហ៍ដែលសាកសមក្នុងការមកផ្តោះផ្តងស្នេហាផ្អែមល្ហែមនិងគ្នា ដោយកាយតូចបានឈរនៅជិតរានហាលនៃកប៉ាល់ដេីម្បីបានមេីលទេសភាពដ៏ស្រស់ត្រកាលមានភ្លេីងពណ៌ជាច្រេីនប្រណាំងប្រជែងគ្នានាពេលរាត្រី ចំណែកឯអ្នកកំលោះយេីងវិញគេមិនទាន់បានតបអ្វីជាមួយនិងហ្វូតនោះទេព្រោះរវល់តែភ្លឹកមេីលស្នាមញញឹមដែលប្រាកដឡេីងនៅលេីផ្ទៃមុខសមឥតខ្ចោះដូចទេវតាប្រទានអោយទៅកាយតូច
«ទីនេះស្អាតណាស់! បងគិតថាស្អាតឬក៏អត់?»
«ស្អាត! ស្អាតណាស់គ្មានកន្លែងទាស់នោះទេ»សម្តីវាចារផ្អែមល្ហែមដែលចេញពីមាត់បុរសម្នាក់ដែលមិនបានមេីលទេសភាព នោះទេប៉ុន្តែកំពុងតែសម្លឹងមកកាន់អ្នកដែលនៅជិតខ្លួនទាំងកែវភ្នែកស្រទន់ ព្រមទាំងបៀបស្នាមញញឹមជាប់មុខជានិច្ច
«ហេីយបងមកមេីលបងរបស់អូនធ្វេីអី មេីលទេសភាពទៅស្អាតជាងអូនឆ្ងាយណាស់»
«ប៉ុន្តែក្នុងកែវភ្នែករបស់បងគ្មានអ្នកណាស៊ូនិងសម្រស់ដ៏ផូរផង់របស់អូនបាននោះទេ»នាយបានពោលឡេីងព្រមទាំងឈានជេីងមួយជំហានទៅរកអ្នកដែលងាកមុខចេញព្រមទាំងបានកាន់ដៃកំលោះតូចទៀតផងព្រោះតែភាពអៀនខ្មាសមុខរបស់គេប្រែជាក្រហមដូចម្ទេសទុំមុខចាប់ផ្តេីមមានកម្តៅភាយៗចេញពីមុខដ៏សែនតូច មួយនោះ
«អូនចូលចិត្តទីនេះដែរទេ?»នាយបានសួរដោយកាន់ដៃរបស់គេជាប់ព្រមទាំងសម្លឹងមុខដែលក្រហមព្រឿងៗដោយសារតែអៀននោះឥតព្រិចភ្នែកម្តងណាឡេីយ គេមិននិយាយនោះទេប៉ុន្តែជំនួសដោយការងក់ក្បាលជាចម្លេីយរបស់គេទៅវិញ
«តោះទៅញាំអាហារទៅប្រយ័ត្នត្រជាក់អស់»នាយកំលោះរូបស្រស់ញញឹមស្អាតបានកាន់ដៃកាយតូចព្រមទាំងបាននាំខ្លួនរបស់គេមកអង្គុយនៅតុអាហារវិញម្តងដោយមិនមានការប្រកែកពីអ្នកម្ខាងទៀតនោះទេគេព្រមអោយបុរសម្នាក់នេះនាំខ្លួនរបស់គេទៅទាំងស្នាមញញឹមផងដែរ
YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម