ពេលនេះម៉ោង9យប់ទៅហេីយបន្ទាប់ពីហ្វូតមកពីបន្ទប់របស់ជេមវិញគេក៏ឡេីងមកងូតទឹករួចរាល់ហេីយដូចគ្នា
«រីង រីង»សម្លេងទូរស័ព្ទរោទ៍ដោយបញ្ជាក់ថាមានអ្នកខលចូល
ហ្វូតដែលរៀបនិងគេងទៅហេីយក៏ងេីបមកយកទូរស័ព្ទដែល នៅលេីតុមកមេីលហេីយឃេីញថាលេខដែលខលមកនោះគ្មានអ្នកណានោះទេក្រៅពីសង្សាររបស់ខ្លួន«ខលមករកអូនមានការអីទាំងយប់ព្រលប់បែបនេះ»គេបានលេីកនិយាយធ្វេីដូចធម្មតាតាមពិតទៅអរចង់ហោះទៅហេីយបេីមុខគេពេលនេះវិញញញឹមចង់ដល់គម្ពត្រចៀកហេីយតែនៅលេងចរឹក
«មិនមានអ្វីនោះទេ បងនឹកអូនចង់ឮសម្លេងរបស់អូន»អ្នកម្ខាងទៀត និយាយទាំងសម្លេងស្រទន់ផ្អែមល្ហែមរឹតតែធ្វេីអោយអ្នកដែល
បានស្តាប់ញញឹមលេីសដេីម«លេីសពេកហេីយពួកយេីងបែកគ្នាមិនទាន់ដល់មួយម៉ោងស្រួលបួលផងនិង»
«អូនមិនដឹងនោះទេ បងនឹកអូនគ្រប់ពេលវេលា»
«មិនជឿនោះទេកុំមកបោក អូនមិនមែនក្មេងដែលអាចអោយបងបោកបាននោះទេ»សម្តីខុសពីទង្វេីឆ្ងាយណាស់ពេលនេះគេអៀនរមៀលខ្លួនទៅវិញទៅមកពេញពូកតែម្នាក់ឯងទៅហេីយ
«ស្អែកយេីងដេីរលេងទៅ»នៅសុខៗគេក៏សួរបែបនេះធ្វេីអោយអ្នកម្ខាងទៀតមិនទាន់និងត្រៀមខ្លួនហេីយនោះទេប៉ន្តែគេនៅតែយល់ព្រម
«អឺ»ពាក្យសម្តីរបស់គេតែមួយម៉ាត់ពិតមែនប៉ុន្តែគេក៏ដឹងដូចគ្នាថាអាចធ្វេីអោយអ្នកម្ខាងទៀតសប្បាយចិត្តមិនខុសពីគេនោះទេ
«ចឹងល្ងាចម៉ោង៦បងទៅទទួលអូននៅផ្ទះតែងខ្លួនអោយស្អាតចាំបងទៅ»
«មិនបាននោះទេ ដាច់ខាតបងកុំមកទទួលអូននៅផ្ទះ អូនមិនទាន់បានប្រាប់ប៉ានោះទេអំពីរឿងរបស់ពួកយេីងខ្លាចគាត់ភ្ញាក់ផ្អេីល»គេបានដំឡេីងសម្លេងភ្លាមៗ
«ស្រេចតែអូននោះទេចឹង បងតាមអូនស្រាប់ហេីយ»
«ចឹងពួកយេីងចង់ទៅណាស្អែកនិង»មុននិងគេភ្លេចសួរ
«បងមិនប្រាប់នោះទេ»
«ក៏បានដែរល្បិចច្រេីនណាស់បងឯង»
YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម