វគ្គ១៧ ចាប់ផ្តេីមញ៉ែតិចៗ

500 36 0
                                    

បន្ទាប់ពីកាណូតបានមកទទួលពួកគេទាំងពីរនាក់ហេីយមិនយូរ ប៉ុន្មានក៏មកដល់រីសតវិញ ពេលដែលចូលមកដល់ក្នុងរីសតក៏ឃេីញ ប្អូនគេនិងអ្នកទាំងអស់គ្នាកំពុងតែរងចាំ មកដល់ភ្លាមគេត្រូវបានអ្នក ដែលមាននាមជាប្អូនចូលមកអោបខ្លួនយ៉ាងណែន

«នេះបងកេីតអីដែរទេខ្ញុំបារម្ភពីបងខ្លាំងណាស់»ផន

«បងមិនកេីតអីនោះឯងមេីលបងទៅមេីល បងពិតជាមិនបានកេីតអីពិតមែន»ខ្ញុំបានបង្វិលខ្លួនហេីយបញ្ជាក់ថាខ្លួនឯងមិនបានកេីតអីម្តងហេីយ ម្តងទៀតដេីម្បីកុំអោយប្អូនបារម្ភព្រោះតែមេីលទឹកមុខគេទៅដូចជាមិនទាន់បាត់បារម្ភនៅឡេីយទេ

«បងប្រាកដហេីយណា៎ថាមិនអី»

«ហុឹម បងប្រាកដហេីយ»

«នេះឯងបារម្ភតែពីបងរបស់ឯងទេហ៎ ចុះយេីងឯងមិនបារម្ភខ្លះទេហ្អី»អ្នកដែលទេីបតែត្រូវបងនិងមិត្តរបស់ខ្លួនចូលទៅអោបហេីយបែរជាមកច្រណែនិងខ្ញុំទៅវិញដែរផនគេមកអោបខ្ញុំមិនបានទៅអោបខ្លួនគេ

«នេះជាបងរបស់យេីងណា៎វេីយឯងមកច្រណែនអ្វីនិង មោះៗយេីងអោបឯងក៏បានដែរធ្វេីមុខចឹងទៅតិចលែងស្អាតវេីយ»គេបានចូលទៅអោបមិត្តរបស់ខ្លួន

«យេីងមិនមែនស្អាតទេវេីយ គឺយេីងសង្ហាឯងស្គាល់ដែរទេសង្ហាណា៎សង្ហា»ខ្ញុំក៏រាងហួសចិត្តនិងគេបន្តិចផងដែរដែលចង្អុលខ្លួនឯងហេីយប្រាប់អ្នកផ្សេងថាខ្លួនឯងសង្ហាអីក៏ដូចខ្ញុំម្ល៉េះហិហិ

«បានហេីយៗ នៅឈរនិយាយគ្នាយូរទៀតដែរទេឯងទៅសម្រាកទៅចំណែកបងជេមក៏ដូចគ្នាពិបាកមួយយប់ហេីយចូលទៅសម្រាកអោយស្រួលខ្លួនសិនទៅ អាងពេលល្ងាចពួកយេីងត្រឡប់ទៅបាំងកកវិញ»ភូវីន

Skip.......

«ទៅដេីរលេងយ៉ាងម៉េចដែរលោកប្រធាន»អ្នកដែលជាជំនិតបានសួរ

«ក៏សប្បាយនិងហេីយមានគ្រប់រសជាតិ»ខ្ញុំឆ្លេីយទៅកាន់គេទាំងទប់ស្នាមញញឹមមិនជាប់ធ្វេីអោយគេមេីលមុខខ្ញុំហេីយលួចសេីច តិចៗទៀតផង

«ឯងសេីចអី តិចយេីងកាត់ប្រាក់ខែបាត់ទៅ»ខ្ញុំបាននិយាយទាំងសម្លេងមាំដាក់គេធ្វេីអោយគេឈប់សេីចភ្លាមតែម្តង

My Queen (END)Where stories live. Discover now