+វីឡាពណ៌ស
«ថ្ងៃនេះច្បាស់ជាភ្លៀងធំជាក់ជាមិនខានទេ ដែលកូនប្រុសរបស់ខ្ញុំចេះមកផ្ទះ»
«អូ! លោកប៉ាហេតុអីក៏និយាយបែបនេះ កូនមកផ្ទះតែរហូតសោះនិងហា៎»ជេមបានដេីរចូលក្នុងវីឡាដោយស្នាមញញឹមហេីយក៏បានដេីរមកអោយអ្នកដែលមានជាប៉ា
«បងចេះមកផ្ទះដែរហ៎»អ្នកដែលស្ងាត់ជាយូរបាននិយាយឡេីងមកធ្វេីដូចអ្នកដែលជាបងមិនដែលមកផ្ទះយ៉ាងអញ្ចឹង
«បងមកលេងផ្ទះផងមិនបានទេហ៎»គេនិយាយហេីយក៏បានដកថយពីលោកប៉ាហេីយក៏បានសំដៅមកកាន់តុបាយវិញ
«ខ្ញុំគ្រាន់តែឆ្ងល់ អោយតែបងមកផ្ទះលឿនពេលណាមានរឿងអោយខ្ញុំឈឺក្បាលតែរហូត»ផនគេនិយាយហេីយក៏បានដួសម្ហូបញាំតាមធម្មតា
«នេះជាផ្ទះរបស់លោកប៉ាក៏ដូចជាផ្ទះរបស់បងដូចគ្នាហេតុអីក៏បងមកលេងផងមិនបាន តែក៏មានរឿងអោយឯងជួយបងដែរ»
«ឃេីញដែរទេ ខ្ញុំនិយាយមិនដែលខុសទេ»គេឡេីងហួសចិត្ត
«បានហេីយទាំងបង ទាំងប្អូនឆាប់ញាំបាយទៅ ហេីយចាំនិយាយគ្នាបន្តទៀត»
«ទទួលបញ្ជាបាទ» Gem/Pond
មួយសន្ទុះក្រោយមកបន្ទាប់ពីបញ្ចប់អាហារពេលព្រឹកហេីយជេមបានអូសដៃផនមកអោយអង្គុយជិតខ្លួននៅលេីសាឡុងទេីបចាប់ផ្តេីមរៀបរាប់នៅអ្វីដែលចង់អោយផនជួយ«បងមានរឿងចង់អោយឯងជួយបង»
«មានរឿងអ្វីសំខាន់មែនដែរទេ ដល់ថ្នាក់ធ្វេីអោយបងឯងមកផ្ទះលឿនជាងរាល់អាទិត្យនោះច្បាស់ជាសំខាន់និងបងហេីយមេីលទៅ សូម្បីតែទឹកមុខក៏ប្រាកដប្រជាដែរ»បានជាផនថាជេមមកលឿនជាងរាល់អាទិត្យដោយសារតែភាគច្រេីនជេមគេមកផ្ទះតែថ្ងៃពុធទេតែថ្ងៃនេះគេមកថ្ងៃអាទិត្យក៏ព្រោះតែជាថ្ងៃដែលផនមិនទៅរៀននោះអី តែអាទិត្យនេះគេមកផ្ទះឡេីងពីរដងហេីយ
«ត្រូវហេីយវាពិតវាសំខាន់និងបងណាស់ បងពិតជាលំបាកខ្លាំងណាស់រឿងនេះទេីបបងមកពឹងអោយឯងជួយបង»
«រឿងអ្វីទៅទេីបសំខាន់ដល់ថ្នាក់និង»
«គឺ..ឯងជួយធ្វេីជាមេអណ្តេីកអោយបងជាមួយនិងហ្វូតបន្តិចបានដែរទេ»
YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម