វគ្គ១៣ Phuket

463 38 0
                                    

ពេលវេលាចេះតែកន្លងផុតទៅការប្រឡងក៏បានបញ្ចប់ផងដែរ ហេីយក៏ជាពេលដែលពួកគេត្រូវទៅដេីរលេងនៅសមុទ្រដូចគ្នា

«អៃផន!ឯងរៀបចំឥវ៉ាន់ហេីយឬនៅ រៀបចំអោយលឿនៗទៅយេីងចេញដំណេីរទៅឥឡូវហេីយ»សម្លេងស្រែករបស់fourth ដែលកំពុងតែអង្គុយខាងតៃកុងឡាននិងឯង

«អឺៗ យេីងរៀបចំហេីយៗឆាប់ចេញដំណេីរទៅ»ផនបានស្រែកតបហ្វូត

«ចុះពួកឯងត្រៀមខ្លួនក្នុងការទៅដេីរលេងជាមួយយេីងហេីយឬនៅ បេីតៀមៗហេីយស្រែកមួយមក»ហ្វូតគេងាកទៅសួរមិត្តរបស់គេដែលនៅអង្គុយផ្នែកខាងក្រោយហេីយចំណែកផនអង្គុយនៅជិតហ្វូត

«ត្រៀមហេីយៗ យ៉េ!!»សម្លេងស្រែកហ៊ោទាំងសប្បាយចិត្ត

«Let's go»

Skip....

ហ្វូតបានបេីកឡានប្រហែលជាងពីរម៉ោង (មីនស្មាននោះទេព្រោះមិនដឹងពីចម្ងាយថាពីបាងកកទៅភូកេតមានរយៈពេលប៉ុន្មានម៉ោងទេ) ទេីបមកដល់រីសតដែលគេបានកក់សម្រាប់ស្នាក់នៅក្នុងរយៈពេលបីថ្ងៃ ពួកគេចុះពីលេីឡានពណ៌សស៊េរីទំនេីបមកយ៉ាងសប្បាយរីករាយហេីយក៏បានយកសម្ភារៈដែលខ្លួនបានយកពីផ្ទះមក ហេីយបានកាន់វារៀងៗខ្លួនដេីម្បីទៅបេីកបន្ទប់ លុះដេីរមកដល់មុខរីសតហេីយពួកគេបានមក check in ដោយសួរទៅកាន់អ្នកគ្រប់គ្រងនៅទីនោះ

«សួស្តីបាទ ពួកខ្ញុំបានកក់បន្ទប់ចំនួន២រួចរាល់ហេីយ»ផន

«សួស្តីបាទ បងសូមចាំបន្តិច»អ្នកគ្រប់គ្រងបានលេីកដៃសំពះដេីម្បីជាការគោរពដល់ភ្ញៀវ បេីពិនិត្យមេីលទៅផ្លាកអាវដែលគេបាន ដាក់នោះច្បាស់ណាស់ថាគេមានឈ្មោះថា Satang

«នេះសោរបន្ទប់បាទ គឺដេីរទៅត្រង់ហេីយបត់ស្តាំបន្តិចគឺដល់ហេីយបន្ទប់លេខ45 និង 46»អ្នកគ្រប់គ្រងបានប្រាប់ទៅកាន់ភ្ញៀវហេីយក៏មានអ្នកមកយករបស់របរពួកយេីងដាក់លេីរទេះដូចគ្នាដេីម្បីជាការងាយស្រួលដល់ភ្ញៀវ ពួកយេីងមិនទាន់និងដេីរចេញផុតផងក៏មានសម្លេងមនុស្សម្នាក់បានហៅពួកយេីង ពេលបែរទៅមេីលពិតជាភ្ញាក់ផ្អេីលខ្លាំងទែនព្រោះមិនគិតថាគាត់មកទីនេះដែរទេ

My Queen (END)Where stories live. Discover now