មកដល់ពេលនេះស្នេហារវាងជេមនិងហ្វូតបាន២ខែទៅហេីយ ពិតជាលឿនខ្លាំងណាស់ ស្នេហារបស់ពួកគេតែងតែផ្អែមល្ហែមនិងគ្នាជារឿយៗដោយនៅពេលដែលជេមចេញពីធ្វេីការឬក៏ថ្ងៃដែលសម្រាកតែងតែទទួលហ្វូតជានិច្ចមិនថាទៅដេីរលេងឬក៏ទៅបន្ទប់របស់ជេមនោះទេពួកគេតែងតែធ្វេីអ្វីជាច្រេីនរួមគ្នាប៉ុន្តែទំនាក់ទំនងរបស់គេនិងជេម ហ្វូតគេបានលាក់ពីប៉ារបស់គេមិនអោយគាត់ដឹងនោះទេ ហេីយថ្ងៃនេះហ្វូតក៏សម្រេចចិត្តប្រាប់ប៉ារបស់ខ្លួនអំពីស្នេហារបស់ពួកគេទាំងពីរនាក់ដូចគ្នា កន្លែងដែលហ្វូតចង់ប្រាប់ប៉ារបស់ខ្លួនគ្មានកន្លែងណានោះទេគឺជាបន្ទប់ធ្វេីការរបស់គាត់និងហេីយ
«តុក តុក»សម្លេងគោះទ្វាបានបន្លឺឡេីងដោយស្នាដៃកូនពៅរបស់គាត់
«ចូលមក!»សម្លេងស្អកៗដែលចេញពីមាត់ប៉ារបស់ខ្លួន
«ហ្វូតកូនមានការអ្វីតេីមែនដែរទេ?ពិតជាចិត្តដូចគ្នាខ្លាំងណាស់ប៉ាក៏មានរឿងចង់និយាយជាមួយកូនដូចគ្នា»អ្នកដែលមានវ័យជ្រេបានពោលឡេីងបន្ទាប់ពីបានឃេីញថាកូនរបស់ខ្លួនដេីរចូលមក
«កូនមានរឿងចង់មកប្រាប់លោកប៉ាដូចគ្នាបេីចឹងលោកប៉ាប្រាប់កូនមុនមករឿងរបស់លោកប៉ាសំខាន់ជាងស្រាប់ហេីយ»ហ្វូតបាន ដេីរទៅដាក់បង្គុយលេីកៅអីមុខតុធ្វេីការរបស់គាត់ ទឹកមុខរបស់គេក៏រាងភ័យដូចគ្នាព្រោះគេមិនសូវហ៊ានប្រាប់ពីទំនាក់ទំនងរបស់គេនោះទេខ្លាចដូចកាលទាក់ទងជាមួយនិងយ៉ានីន
«កូននៅចាំដែរទេកាលដែលប៉ាធ្លាប់ប្រាប់កូនថាកូនមានគូដណ្តឹងរួចហេីយតាំងពីក្មេងនោះកូននៅចាំដែរទេ ពេលនេះគេព្រមនិងមកស្តីដណ្តឹងកូនហេីយ»គ្រាន់តែឮបែបនេះភ្លាមអ្នកដែលកំពុងតែអង្គុយស្តាប់នោះធ្លាក់ទឹកមុខមួយរំពិចគេមិនគិតនោះទេថាប៉ានិងមកនិយាយរឿងនិងទៀត កាលពីក្មេងប៉ារបស់គេធ្លាប់ប្រាប់ម្តងរួចទៅហេីយអំពីរឿងនេះវាជារឿងចាប់ផ្សំផ្គុំរវាងចាស់ៗទាំងសងខាងតាំងពីគេមិនទាន់កេីតមកម្ល៉េះ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហេីយថាហេតុអីមិនមែនជាកូនច្បងប៉ុន្តែជាកូនពៅទៅវិញព្រោះតែភូវីនមិនមែនជាកូនបង្កេីតរបស់គាត់ឡេីយគេជាកូនរបស់បងប្រុសគាត់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងប្តីទាំងប្រពន្ធទេីបគាត់ បានយកភូវីនមកចិញ្ចឹមនិងស្រឡាញ់ដូចកូនបង្កេីតម្នាក់ដែរ ចំណែករឿងចាប់ផ្សំផ្គុំនេះមុនដំបូងគាត់ក៏ចង់ផ្តាច់ពាក្យដូចគ្នាព្រោះតែកូនរបស់ពួកគាត់ទាំងសងខាងជាប្រុសដូចគ្នាប៉ុន្តែខាងលោក Nara គាត់មិនចង់លេបសម្តីទេីបនៅតែជាគូដណ្តឹងគ្នារហូតដល់ពេលនេះ ប៉ុន្តែគ្រាន់តែនិយាយមាត់តែប៉ុណ្ណោះមិនទាន់បានភ្ញាប់ពាក្យនោះទេទេីបគេចង់មកភ្ជាប់ពាក្យអោយបានត្រឹមត្រូវ
YOU ARE READING
My Queen (END)
Lãng mạn«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម