នៅក្នុងឡានស៊េរីទំនេីបមួយយេីងឃេីញថាមានបុរសពីរនាក់កំពុងតែអង្គុយនៅក្នុងឡានយ៉ាងស្ងៀមស្ងាត់ដោយខ្ញុំជាអ្នកបេីកបរចំណែកឯហ្វូតវិញគឺគេបានអង្គុយនៅកៅអីមុខដូចគ្នា ដោយនៅក្នុងឡានមានសភាពស្ងៀមស្ងាត់ខ្លាំងទេីបខ្ញុំសម្រេចចិត្តនិយាយទៅកាន់ហ្វូតទាំងដែលខ្លួនឯងមានអារម្មណ៍ថាដូចអៀនៗម៉េចមិនដឹងទេរាល់ដងគេក្លាហានខ្លាំងណាស់ក្នុងរឿងបែបនេះតែបែរជាមកអៀនដោយសារតែក្មេងម្នាក់នេះទៅវិញ
«ហ្វូត ឯងយ៉ាងម៉េចហេីយបងបានឮពីផនថាឯងផ្តាសាយដោយសារតែត្រូវទឹកភ្លៀងកាលពីនៅលេីកោះ ឥឡូវយ៉ាងម៉េច»
«ខ្ញុំជាហេីយបងគ្រាន់តែផ្តាសាយធម្មតាតែប៉ុណ្ណោះ អរគុណបងហេីយដែលបារម្ភ»
«មិនអីល្អហេីយ បងខំតែបារម្ភ»
«ហា៎ស បងនិយាយអីគេមិញខ្ញុំស្តាប់មិនសូវឮនោះទេ»ចប់ហេីយខ្ញុំច្រឡំនិយាយទៀតហេីយ
«គឺមិនមានអ្វីនោះទេ បងចូលចិត្តនិយាយម្នាក់ឯងតែបែបនិង»
«អ៎រ ចូលចិត្តម្នាក់ឯង»ខ្ញុំបន្ទាប់ពីឃេីញហ្វូតធ្វេីមុខហេីយខ្ញុំដឹងច្បាស់ណាស់ថាក្នុងចិត្តកែកំពុងតែគិតថាឆ្កួតមិនខានមនុស្សធម្មតាអ្នកណាគេនិយាយម្នាក់ឯងបែបនិង បានប្រហែល5នាទីក្រោយមកឡានក៏បានឈប់នៅមុខភូមគ្រឹះមួយ
«អរគុណបងហេីយដែលបានជូនខ្ញុំ»បន្ទាប់ពីហ្វូតចុះហេីយគេក៏បាននិយាយពាក្យអរគុណមកកាន់ខ្ញុំ
«មិនអីនោះទេហ្វូត ផ្ទះបងក៏ជិះតាមផ្លូវនិងដែរតេី»
«បងចូលទៅលេងខាងក្នុងសិនឬក៏អត់លោកប៉ាក៏គាត់នៅដែរថ្ងៃនេះ»
«ប្រហែលជាត្រូវបដិសេដហ្វូតទៀតហេីយ បងត្រូវប្រញ៉ាប់ទៅវិញដូចគ្នា»
«បាទបងចាំលេីកក្រោយក៏បានដែរ»
«ស្អែកចាំបងមកយក ព្រោះបងក៏ជិះកាត់និងដូចគ្នា»ខ្ញុំពិតជាភ័យខ្លាំងមែនទែនដែលនិយាយពាក្យនិងទៅកាន់ហ្វូត
«មិនកេីតទេដឹង ខ្ញុំក្រែងចិត្ត»
«បេីហ្វូតក្រែងចិត្តចឹងបងមិន....»

YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម