ព្រឹកស្អែកឡេីងបានបង្ហាញអោយឃេីញអ្នកដែលគេងនៅក្នុងបន្ទប់ជាមួយគ្នាមិនទាន់ក្រោកនៅឡេីយទេ ចំណែករាងកាយពួកគេទាំងពីរនាក់វិញមិនបានគេងត្រឹមត្រូវដូចកាលពីយប់មិញនោះទេដោយហ្វូតបានគេងអោបខ្លួនជេមហេីយចំណែកជេីងរបស់គេក៏បានយក ទៅគងជេមដូចគ្នាធ្វេីអោយរាងក្រាស់បានភ្ញាក់ពីដំណែកឡេីងមកគេពិតជាភ្ញាក់ផ្អេីលខ្លាំងមែនទែនហេីយក៏ស្ពឹកខ្លួនផងដែរបេីតាមការគិតនោះហ្វូតប្រហែលជាគេងអោបគេតាំងពីយប់មិញម្ល៉េះ បន្ទាប់ពីជេមបានភ្ញាក់ហេីយគេក៏បានដកដៃនិងជេីងចេញពីគេហេីយដាក់អោយហ្វូតគេងបានត្រឹមត្រូវវិញ តែគេមិនបានបញ្ឈប់ សកម្មភាពតែត្រឹមនិងនោះទេជេមបានគេងសម្លឹងមុខហ្វូតយ៉ាងភ្លឹកព្រោះតែសម្រស់របស់គេបានទាក់ទាញកែវភ្នែករបស់គេមិនអោយ សម្លឹងអ្វីផ្សេងឡេីយចំណែកដៃវិញក៏នៅមិនស្ងៀមដែរបានយកដៃរបស់គេទៅវាចសក់ដែលនៅលេីថ្នាសកាយតូចហេីយអូសអន្ថេីដល់ថ្ពាល់ទន់ៗរបស់គេ ជេមបានអោនរៀបនិងថេីបមាត់របស់ហ្វូតទៅហេីយដោយទប់ចិត្តមិនបានព្រោះតែសម្រស់របស់គេល្អលេីសពីបរិយាយត្រូវ តែជេមក៏ត្រូវបានបញ្ឈប់សកម្មភាពវិញដោយសារតែកាយតូចបានរេីបម្រាស់ច្បាស់ណាស់ថាគេបន្តិចទៀតនិងភ្ញាក់ ជេមមិននៅអោយហ្វូតចាប់បានថាគេកំពុងតែធ្វេីអ្វីនោះទេគេបានក្រោកឡេីងលឿនសម្តៅទៅក្នុងបន្ទប់ទឹក ពេលចូលដល់ក្នុងបន្ទប់ទឹកគេក៏បាននិយាយតែម្នាក់ឯង៖
«នេះឯងកំពុងតែធ្វេីអ្វីនិងអៃជេមភ្ញាក់ខ្លួនឡេីង ហេតុអីមិញក៏យេីងមិនថេីបគេទៅណ៎ អូ៎យ អត់ទេៗ ឈប់គិតៗៗ»ជេមគេនិយាយតែម្នាក់ឯង ហេីយក៏យកដៃរបស់គេមកទះថ្ពាល់ខ្លួនឯងតិចៗដេីម្បីហៅសតិត្រឡប់មកវិញបេីមិនចឹងទេដឹងតែឆ្កួតមិនខានទេ ហេីយក៏ងូតទឹកតែម្តងទៅបន្ទាប់ពីឈប់គិតរឿងអម្បាញ់មិញ។
Skip......
«បងវីនញាំបាយអោយច្រេីនៗណា៎»ផនបានចាប់ម្ហូបដាក់ក្នុងចានអោយទៅភូវីនដែលនៅអង្គុយជាប់និងគេ
«បងដាំងញាំអោយច្រេីនៗណា៎»winny បានធ្វេីត្រាប់តាមផន ដោយធ្វេីសម្លេងញិកញ៉ក់ទៀតផងព្រោះតែគេជ្រេញអ្នកមានស្នេហានិងឯង
YOU ARE READING
My Queen (END)
Romans«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម