មកមេីលអ្នកនៅក្នុងរីសតវិញម្តងពេលនេះពួកគេកំពុងតែជ្រួលច្របល់ខ្លាំងណាស់ព្រោះតែបារម្ភពីពីរនាក់នោះ នៅពេលដែលបានឮអ្នកមេីលការខុសត្រូវនៅទីនោះបានប្រាប់ថាកំពុងតែមានខ្យល់ព្យុះយ៉ាងខ្លាំងស្ថិតនៅចំណុចដែលពីនាក់នោះបានទៅ បេីផននិងភូវីនវិញគឺអង្គុយមិនជាប់នោះទេ
«ខ្ញុំទ្រាំមិនបានទេ ខ្ញុំទៅតាមរកបងជេមហេីយ»ផនដោយគេចាំមិនឃេីញមានដំណឹងអ្វីសោះក៏ចង់ទៅតាមរកដោយខ្លួនឯង
«ផនកុំធ្វេីបែបនិងបានទេ បងដឹងថាឯងបារម្ភពីបងជេមតែចាំដំណឹងពីអ្នកសង្គ្រោះសិនតេីបានដែរទេ បងក៏បារម្ភពីហ្វូតមិនចាញ់ឯងដែរ ចំណែកអ្នកផ្សេងក៏គេបារម្ភដែរ»ភូវីនបានមកទាញដៃផនជាប់ដេីម្បីកុំអោយគេទៅ
«ខ្ញុំមិនដឹងធ្វេីយ៉ាងណានោះទេហិហិ...»ផនដោយគេបារម្ភពីជេមនិងហ្វូតខ្លាំងពេកក៏យំអោបភូវីនតែម្តង
«កុំយំអី បន្តិចទៀតពួកគេច្បាស់ជាមកមិនខាននោះទេ»គេលួងលោមផនដោយការអោបតបទៅផនវិញហេីយក៏អង្អែលខ្នងគេតិចៗ
Skip.......
សាច់រឿងក៏កាត់មកកន្លែងកោះមួយដែលគ្មានមនុស្សរស់នៅនោះទេក្រៅពីអ្នកកំលោះមកពីទីក្រុងដែលបានរសាត់តាមផ្ទៃទឹកសមុទ្រនិងឯង ដោយពួកគេទាំងពីរនាក់បានរសាត់មកកោះដាច់ស្រយ៉ាលមួយកន្លែង ចំណែករាងកាយពួកគេទាំងពីរនាក់វិញពេលនេះស្ថិតនៅឆ្ងាយពីគ្នាប្រហែលជិត20mទៅហេីយព្រោះតែកម្លាំងបក់បោកនៃរលក សំណាងហេីយដែលបានមកកន្លែងជាមួយគ្នាបេីរលកបក់ទៅកន្លែងផ្សេងគ្នាវិញមិនដឹងជាយ៉ាងណាយ៉ាងណីទេ។
«ខូស ខូស...»សំឡេងឈ្លក់ទឹកបានបន្លឺឡេីង ព្រោះតែជេមគេបានគេបានដឹងខ្លួនពីសន្លប់ទៅហេីយ មិនដឹងជាគេផឹកទឹកអស់ប៉ុន្មានលីត្រនោះទេបានជាឈ្លក់ថ្នាក់នេះ
«ទីនេះជាទីណានិង?»សញ្ញាសួរចាប់ផ្តេីមលោតពេញខួរក្បាល គេបានសម្លឹងទិដ្ឋភាពជុំវិញខ្លួនគេដោយការងឿងឆ្ងល់ តែក៏ប្រទះឃេីញកាយតូចដេកស្តូកស្តឹងនៅជិតនោះខ្លួនគេក៏ប្រញ៉ាប់ងេីបរត់ ទៅរកគេយ៉ាងលឿន
«ហ្វូតឆាប់ដឹងខ្លួនឡេីងហ្វូត»គេបានត្រកងខ្លួនប្រាណហ្វូតដែលសន្លប់នោះហេីយកន្ត្រាក់ចុះឡេីងៗដេីម្បីអោយគេដឹងខ្លួនតែវាមិនបានផលនោះទេ ជេមក៏ចាប់ផ្តេីមធ្វេីវិធីផ្សេងដោយការធ្វេីចលនា បេះដូងវិញម្តង ធ្វេីចលនាបេះដូង15ដងហេីយនៅតែមិនដឹងខ្លួនទៀត គេក៏ចាប់ផ្តេីមធ្វេីវិធីចុងក្រោយដោយអស់ជម្រេីសពិតមែន
![](https://img.wattpad.com/cover/369882535-288-k881553.jpg)
YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម