+ភូមិគ្រឹះ Natta
«ហ្វូតមកពីណារៀនហេីយមែន?»ប៉ារបស់ហ្វូតបានដេីរចេញពីបន្ទប់ រៀបនិងចុះកាំជណ្តេីរទៅហេីយក៏ឃេីញថាហ្វូតនៅមុខមាត់ ទ្វាផ្ទះគាត់ក៏បានសួរឡេីង ហេីយក៏បានចុះមកដូចគ្នា
«ខ្ញុំកំពុងតែបេីកទ្វាទៅរៀនតេី»ហ្វូតសម្រេចចិត្តកុហកប៉ារបស់ខ្លួន ព្រោះតែខ្លួនពីយប់មិញមិនបានមកគេងនៅផ្ទះ ហេីយណាមួយក៏មិនពិបាកសម្រាប់គេដែរព្រោះតែគេបានពាក់អាវរៀនស្រាប់ពេលទៅក្លឹបនិងចុះពីរៀនភ្លាមទៅភ្លាមតែម្តង
«ហេីយមុខកូនទៅត្រូវអីមកនិង?»គាត់សួរទាំងបារម្ភព្រោះតែមុខ ហ្វូតពេលនេះមានស្នាមជាំខៀវពីរបីកន្លែងហ៎
«គ្មានអីទេប៉ាខ្ញុំដេីរមិនប្រយ័ត្នទេីបទៅបុកមាត់ទ្វា ចឹងខ្ញុំទៅរៀនសិនហេីយយឺតពេលហេីយប៉ា»គេសម្រេចចិត្តកុហកប៉ាគេម្តងទៀត
«ហ្វូត! មិនញាំបាយទេហ៎?»
«អត់ទេប៉ាយឺតមែនទែនហេីយកូនទៅសាលាសិនហេីយ»គេបាន បេីកទ្វារត់ចេញទៅយ៉ាងលឿនបេីនៅទៀតដឹងតែបែកការណ៍អស់ហេីយ
«កូននេះដេីរមិនចេះប្រយ័ត្នសោះ»ប៉ាហ្វូតនៅឈររអ៊ូតែម្នាក់ឯង
ចំណែកអ្នកដែលរត់ចេញមកអង្គុយនៅក្នុងឡានអម្បាញ់មិញក៏ផ្លុំខ្យល់ចេញពីមាត់ទាំងធូរចិត្តដូចគ្នា
«កុំអីប៉ាចាប់បានមិនខាននោះទេចេះរត់ចេញមកទាន់អៃហ្វូតអេីយ ពីរថ្ងៃហេីយមិនបាច់ចូលផ្ទះស្អីទេ ទៅរៀនតែម្តងទៅ ហេីយនៅកុហកប៉ាទៀតដឹងតែបាបធ្ងន់កមិនខាននោះទេយេីង»បន្ទាប់ពីនិយាយម្នាក់ឯងអស់ចិត្តហេីយគេក៏បានបេីកឡានទៅសាលារបស់ខ្លួន។
+Chulalongkorn University
នៅក្នុងរោងអាហារនៃតុមួយកំពុងតែមានមនុស្សបួននាក់ជជែកគ្នាកំឡុងពេលដែលញាំបាយព្រឹក
«អៃហ្វូតមុខរបស់ឯងទៅត្រូវនិងអ្វីមក?»winny ដោយគេឆ្ងល់ពីមុខរបស់ហ្វូតឃេីញថាមានស្នាមជាំខៀវមិនតិចកន្លែងនោះទេ
«យេីងមានរឿងបន្តិចបន្តួច»
«ឯងទៅមានរឿងនៅឯណា ក្រែងពីម្សិលមិញឃេីញមុខនៅស្អាត សោះគ្រាន់តែឯងទៅផ្ទះមុនបន្តិចក៏មានរឿងកេីតដែរហ្អី»
YOU ARE READING
My Queen (END)
Romance«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម