បន្ទាប់ពីដាំងបានត្រឡប់ទៅផ្ទះវិញ ជេមនិងហ្វូតក៏បានចេញពីក្លឹបរបស់ម៉ាកដូចគ្នាហេីយពួកគេក៏បានធ្វេីដំណេីរមក Condo របស់ជេមមកដល់ភ្លាមជេមក៏បាននិយាយទៅកាន់ហ្វូត
«ហ្វូតអង្គុយចុះមកចាំបងលាបរបួសអោយ»ហេីយហ្វូតក៏បានមកអង្គុយនៅលេីសាឡុងនៃផ្ទៃបន្ទប់របស់ជេមហេីយនាយក៏បាន ដេីរទៅយកប្រអប់ថ្នាំដែលនៅក្នុងថតតុជិតសាឡុងដែលហ្វូតកំពុងតែអង្គុយ
«ឈឺដែរទេ?»នាយជាអ្នកលាបរបួសអោយទៅហ្វូតទាំងដៃស្រាលបំផុត
«អត់នោះទេ»មាត់គេថាអត់ក៏ពិតមែនតែផ្ទៃមុខសុទ្ធតែរបួសរបស់គេកំពុងតែសម្លឹងមុខរបស់នាយទាំងមុខមិនរីកឡេីយ
«ហ្វូតកេីតអីបេីឈឺអាចប្រាប់បងបានណា៎»ជេមគេបានដកដៃចេញពីការលាបរបួសអោយហ្វូត
«ឈឺណាស់ហុឹក ហុឹក....»ហ្វូតគេកំពង់តែយកដៃទៅខ្ទប់ច្រមុះរបស់ខ្លួនដេីម្បីកុំបង្ហាញអោយជេមបានឃេីញថាខ្លួនជិតយំ
«បងសុំទោសបងដៃធ្ងន់ពេកតេីមែនដែរទេ?»ជេមគេមិនដឹងនោះទេថាគេដៃធ្ងន់ដាក់ហ្វូតដល់ថ្នាក់ធ្វេីអោយហ្វូតចង់យំបែបនេះ
«មិនមែនបែបនិងនោះទេ នេះបងនៅតែមិនដឹងខ្លួនទៀតហ៎»ហ្វូតគេប្តូរពីការខ្ទប់ច្រមុះមកជាការយំអោបក្បាលជង្គង់វិញម្តង
«បងមិនដឹងនោះទេបេីហ្វូតមិនប្រាប់បងផង បេីបងមិនបានដៃធ្ងន់ដាក់ហ្វូតហេតុអីក៏ហ្វូតយំ»ជេមគេបានទាញដៃហ្វូតកុំអោយគេយំអោបក្បាលជង្គង់បែបនេះ
«បងពិតជាល្ងង់ខ្លាំងណាស់ នៅមិនដឹងខ្លួនទៀតថាខ្ញុំស្រឡាញ់បង»ហ្វូតគេជ្រុលនិយាយពីអារម្មណ៍របស់គេទៅហេីយ អ្វីៗមកពីស្រាបញ្ជាទាំងអស់
«ហា៎ស បងស្តាប់ច្រឡំតេីមែនដែរទេ»ជេមគេចាប់ផ្តេីមបេីកភ្នែកធំៗតែម្តងព្រោះតែគេមិននឹកស្មាននោះទេថាហ្វូតក៏ស្រឡាញ់ខ្លួនដូចគ្នា
«ទាល់តែខ្ញុំធ្វេីបែបនេះតេីមែនដែរទេទេីបបងដឹងខ្លួន»គ្រាន់តែនិយាយចប់ភ្លាមហ្វូតចាប់ផ្តួលជេមអោយដេកនៅលេីសាឡុងហេីយចំណែកមាត់របស់ពួកគេនៅពេលនេះកំពុងតែថេីបគ្នាដោយហ្វូតជាអ្នកចាប់ផ្តេីមមុន បេីក្រលែកទៅមេីលជេមវិញនៅពេលនេះគេរឹតតែបេីកភ្នែកធំជាងមុនទៅទៀតប៉ុន្តែគេមិនចម្លែកចិត្តនោះទេព្រោះតែគេដឹងស្រាប់ហេីយថាហ្វូតជាមនុស្សក្លាហានក្នុងរឿងស្នេហាខ្លាំងណាស់ តែយ៉ាងណាជេមគេមិនទាន់អស់ចិត្តនោះទេថាហ្វូតស្រឡាញ់គេបានយ៉ាងម៉េចឬក៏មកពីស្រាទេីបធ្វេីអោយគេបាត់បង់ស្មារតីនិយាយអីតែផ្តាស ដោយគិតបែបនេះហេីយជេមក៏បានចាប់ត្រង់ស្មាហ្វូតអោយងេីបឡេីងអង្គុយធម្មតាវិញទេីបចាប់ផ្តេីមនិយាយអោយដឹងច្បាស់
YOU ARE READING
My Queen (END)
عاطفية«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម