ហ្វូតបានបេីកឡានចេញពីសាលារៀនដោយឆ្ពោះទៅកាន់ផ្លូវដែលផនបានផ្ញេីទីតាំងខនដូរបស់ជេមមកអោយ ធ្វេីដំណេីរប្រហែលកន្លះម៉ោងហ្វូតក៏បានមកដល់មុខបន្ទប់របស់ជេមដោយនៅក្នុងដៃមានថង់ថ្នាំតូចមួយ ហ្វូតបាននៅឈរគោះទ្វាបន្ទប់ជាច្រេីនដងតែមិនមានតម្រុយថាជេមមកបេីកទ្វាអោយខ្លួនទាល់តែសោះទេីប
ហ្វូតសាកយកដៃទៅបេីកទ្វាលរមេីលតែក៏បេីកបានដោយសារតែម្ចាស់បន្ទប់មិនបានចាក់សោរទ្វានោះទេ
«ហុឺយ ហេតុអីក៏ស្រួលបែបនេះខំឈរចាំឡេីងមួយថ្ងៃដឹងចឹងសាក បេីកតាំងពីយូរ»ពេលដែលបេីកបានហេីយមិនព្រមចូលក្នុងសិននោះទេសុខចិត្តនៅនិយាយសិន ដេីរចូលក្នុងបន្ទប់មានសភាពស្ងាត់ជ្រងំដូចជាគ្មានមនុស្សនៅក្នុងនេះយ៉ាងចឹង«បងជេម តេីបងនៅឬក៏អត់ ខ្ញុំយកថ្នាំមកអោយ»ហ្វូតខំស្រែកចង់បែកបន្ទប់ទៅហេីយនៅតែគ្មានការឆ្លេីយតបសោះ
«.........»ស្ងាត់ជ្រៀបបន្ទាប់ពីគ្មានការឆ្លេីយតបហេីយហ្វូតគេក៏រៀបដេីរចេញទៅវិញហេីយព្រោះតែគិតថាគ្មានអ្នកនៅនោះទេ តែស្រាប់តែបានឮសម្លេងម្យ៉ាងចេញពីក្នុងបន្ទប់មួយ បេីស្មានមិនអោយខុសច្បាស់ជាបន្ទប់របស់ជេមជាក់ជាមិនខាន បន្ទាប់ពីឈរទ្រឹងគិតមួយសន្ទុះហេីយហ្វូតក៏សម្រេចចិត្តដេីរទៅបេីកទ្វាបន្ទប់មួយនោះស្រាប់តែឃេីញថាជេមគេបានដេកក្អកទេីបបង្ករជាសំឡេងតែគេបានដេកលក់បាត់ទៅហេីយ ចំណែកមុខរបស់គេស្លេកខ្លាំងណាស់
«បងជេម!!»ហ្វូតបានហៅឈ្មោះអ្នកដែលនៅដេកលេីគ្រែដោយ សម្លេងធម្មតារបស់គេវិញ តែជេមនៅតែមិនបានឆ្លេីយតបដដែលទេីបហ្វូតបានដេីរទៅជិតហេីយបានស្ទាបថ្ងាសរបស់គេទេីបដឹងថាក្តៅខ្លួនខ្លាំងណាស់
«ហុឺយ ហេតុអីក៏ក្តៅខ្លួនខ្លាំងបែបនេះ បេីចៀនពងទាច្បាស់ជាឆ្អិនមិនខាននោះទេ»ហ្វូតបានដេីរចេញទៅណាមិនដឹងនោះទេបាន ប្រហែលមួយស្របក់ក្រោយមកក៏ឃេីញថាមានទឹកនៅក្នុងចានដែកមួយហេីយព្រមទាំងកូនកន្សែងមួយទៀតដូចគ្នា
«បងជេម បងឯងក្តៅខ្លួនខ្លាំងណាស់ អង្គុយអោយស្រួលទៅចាំខ្ញុំដោះអាវអោយ»ហ្វូតបាននិយាយទៅកាន់ជេមដែលដេកលក់ទាំងមិនដឹងខ្លួននោះ ហេីយហ្វូតក៏បានដោះអាវយឺតចេញពីខ្លួនរបស់គេដេីម្បីជូតខ្លួន ហេីយក៏បានដាក់អោយជេមដេកនៅលេីពូកស្រួលបួលវិញទេីបជូតខ្លួនអោយ បន្ទាប់ពីជូតខ្លួនហេីយគេក៏បានពាក់អោយជេមវិញ ហេីយហ្វូតក៏បានយកថ្នាំមកបញ្ច្រកជេមម្តងតែជេមគេមិនដឹងខ្លួននោះទេបេីអោយលេបទាំងបែបនិងច្បាស់ជាឆ្លាក់ជាប់កមិនខានឡេីយ
YOU ARE READING
My Queen (END)
Romantizm«ទោះបីជាស្នេហាមួយនេះកេីតឡេីងចំពោះខ្ញុំតែម្នាក់ឯងក៏ដោយតែខ្ញុំនិងយក Nattawat មកក្លាយជារបស់ខ្ញុំអោយទាល់តែបានមិនថាបានមកដោយវិធីណាក៏ដោយ ក៏ព្រោះតែគេជាមនុស្សតែម្នាក់ដែលខ្ញុំចង់ថ្នាក់ថ្នម»ជេម