🌸🌼our last spring ss1 spacial EP🌼🌸

125 12 0
                                    



end credits scene

(04.01 2020)

ស្ថិតនៅក្រោមពេលនៃវេលាព្រឹកប្រលឹមស្រាងៗ ខណៈពេលដែលព្រះសុរិយាកំពុងតែចាប់ផ្ដើមងើបឡើងមកសន្សឹមៗ ចរយាត្រារបស់ខ្លួនមកលើភពផែនដី សំញ៉ែងឡើងនូវពន្លឺដ៏ស្រស់ភ្លឺថ្លានិងផូរផ៉ង់មកលើដែនដីដ៏បរិសុទ្ធឱ្យមានពន្លឺរស្មីឡើងវិញ ក្រោយពីខ្លួនបានលិចលង់ចូលទៅក្នុងរណ្ដៅនៃភាពងងឹតដ៏យូរអង្វែងនោះ ហ្វូងសត្វបក្សាបក្សីជាច្រើនគូបាននាំគ្នាងើបឡើងមកពីដំណេករបស់ខ្លួនរៀងៗខ្លួនតាមកាលកំណត់ដែលបានប្រៀងទុក ដើម្បីនឹងងើបមកបំពេញតួនាទីរបស់ពួកគេដែលតែងតែធ្វើជារៀងរាល់ព្រឹកនោះ។

សំឡេងចាបស្រែកយំវ៉ូកហ្វ៉ាកបានលាន់ឮឡើងមកគ្មានសំចៃដៃ ចេញពីសំណាក់វ៉ូងបក្សាបក្សីទាំងឡាយដែលកំពុងតែមានវត្តមាននៅក្នុងសួនច្បារខាងក្រោយគេហដ្ឋានដ៏ធំស្កឹមស្កៃមួយ ដោយគ្មានភាពខ្លាចក្រែងរអាអ្វីទាំងអស់។

សំឡេងចាបដែលស្រែកយំលាន់ឮកង់រំពងបានរសាត់ឆ្លងតាមរយៈរបងសួនច្បារ ចូលមកតាមចន្លោះប្រហោងនៃបន្ទប់ សាយភាយនៅសំឡេងលាន់ឮយ៉ាងរងំប្រៀបបីដូចជាតន្ត្រីប្រគំ ដែលមករណ្ដំដួងចិត្តរាងក្រាស់ដែលកំពុងតែដេកលក់ស្ដូកស្ដឹងគ្មានកម្រើកកាយបន្តិចនោះ ឱ្យងើបភ្ញាក់ឡើងមក។

កាយមាំស្តុះងើបឡើងមកទាំងភាពធុញទ្រាន់ក្រោយខ្លួនត្រូវបានរំខានពីដំណេកពីសំណាក់សំឡេងវ៉ូងហ្វ៉ាកដែលកំពុងតែបន្លឺឡើងមកឥតឈប់នោះ។ ដៃមាំដែលមានសរសៃរវាមបានលើកឡើងមកញីភ្នែករបស់ខ្លួនទៅមកឥតឈប់ទៅតាមទម្លាប់របស់មនុស្សខ្ជិលដែលទើបនឹងភ្ញាក់ពីគេង ស្របពេលដែលសក់ក្បាលបាស់ច្រង៉ាងមើលមិនយល់ ដែលបង្ហាញឱ្យដឹងច្បាស់ពីសភាពរបស់មនុស្សដែលទើបភ្ញាក់ពីដំណេក។

ម្តាយhoon : " sunghoon... sunghoon_ah កូនភ្ញាក់ហើយឬនៅនឹង? Sunghoon... "
សំឡេងស្រួចស្រឹបរបស់ស្ត្រីដែលជាម្ដាយ បានបន្លឺឡើងមកចេញពីផ្នែកខាងក្រោមនៃបន្ទប់ទទួលភ្ញៀវ ស្រែកហៅឈ្មោះកូនប្រុសរបស់ខ្លួនក្រោយឃើញថាពេលវេលាថ្មើរនេះគឺជាពេលដែលគេត្រូវរៀបចំខ្លួនដើម្បីនឹងត្រៀមទៅសាកលវិទ្យាល័យហើយ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now