ងឺត....!ពីតៗ
«ហ្អា...!»ផាំង!
សំឡេងឡានបើកបុកទង្គិចគ្នាលាន់ដូចជារន្ទះបាញ់ កញ្ចក់ឡានបែកប្រាវចាក់ទម្លុះសាច់តៃកុងឡាន ផ្នែកខាងមុខនៃឡានត្រូវខូចខាតទាំងស្រុងនាំឲ្យកៀបសង្កត់មនុស្សបីនាក់ខាងក្នុងឲ្យជាប់នឹងថ្កល់រើខ្លួនមិនរួច មើលតាមសភាពច្បាស់ជាគ្មានសង្ឃឹមថានឹងនៅរស់ឡើយ ប៉ុន្តែចាត់ទុកថាសំណាងល្អក្នុងគ្រោះអាក្រក់ព្រោះថាក្មេងអាយុ៥ឆ្នាំដែលតាមលោកយាយមកនៅមានជីវិត...។វាជាសុបិនមែនទេ?
ត្រូវហើយវាជាសុបិន សុបិនដែលតាមលងបន្លាចក្មេងប្រុសរងគ្រោះដែលជាប់នៅក្នុងឡាននោះជាមួយសាកសពមនុស្សពីរនាក់ដេកលក់ក្នុងថ្លុកឈាមមិនកម្រើក។ គេមិនស្លាប់ប៉ុន្តែគេរស់នៅពិបាកដូចជាស្លាប់ដែរ។ ភ្នែកទាំងគូររបស់គេត្រូវបានបំផ្លាញដោយអំបែងកញ្ចក់ធ្វើឲ្យគេត្រូវធ្លាក់ខ្លួនពិការភ្នែកទាំងនៅវ័យត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ តើទេវតាលេងសើចនឹងជីវិតគេមែនទេ?
ចាប់តាំងពីគេមានវត្តមានលើផែនដីនេះមកគេត្រូវបាត់បង់មនុស្សក្បែរខ្លួនទៅម្ដងម្នាក់ៗ ដំបូងឡើយជាប៉ាម៉ាក់ដែលត្រូវស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រោយមកគេក៏ត្រូវបាត់បង់លោកយាយដែលជាសាច់ញាតិតែម្នាក់របស់គេទៅដោយសារគ្រោះថ្នាក់ចរាចរណ៍ដដែល។រាល់យប់ពេលដែលគេគេងលក់គេតែងយល់សប្ដិឃើញរឿងរ៉ាវអាក្រក់ទាំងនោះដែលធ្វើឲ្យគេត្រូវដេកយំរង៉ូវៗសឹងតែរាល់ថ្ងៃទៅហើយ។
០១ ធ្នូរ ២០១១
ខ្យល់ត្រជាក់នាពេលព្រឹក ផ្សែងត្រជាក់ធ្លាក់មកដេសដាសពាសពេញបណ្ដាលឲ្យក្មេងៗដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រានាំគ្នាដុតភ្លើងដើម្បីកម្ដៅរាងកាយរបស់ពួកគេ។អ្នកខ្លះក៏នាំគ្នាលេងប្រលែងដើម្បីបន្លប់ឲ្យបែកញើសកាត់បន្ថយភាពត្រជាក់ផងហើយក៏បានសប្បាយផង។ គ្រប់ក្មេងៗដែលមកនៅទីនេះសុទ្ធតែមានប្រវត្តិដ៏កំសត់រាងៗខ្លួន អ្នកខ្លះក៏ត្រូវប៉ាម៉ាក់បោះបង់ចោល អ្នកខ្លះក៏ត្រូវបាត់បង់ប៉ាម៉ាក់ក្នុងគ្រោះហេតុផ្សេងៗ ។ មណ្ឌលកុមារ ក្ដីសង្ឃឹម ជាផ្ទះដ៏កក់ក្ដៅសម្រាប់ពួកគេ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។