ភាគទី១៣

137 21 0
                                    

«ពាក្យថាស្ថិតស្ថេរប្រៀបបាននឹងប្រាសាទខ្សាច់»

«កូនកម្លោះនិយាយអ្វីមិនបាននោះទេ!ព្រោះកូនកម្លោះត្រូវចូលខ្លួនមកដោះស្រាយនៅតុលាការ!»

គ្រប់គ្នាទាញចំណាប់អារម្មណ៍មកកាន់បុរសក្នុងសម្លៀកបំពាក់អាវធំខ្មៅដូចជាភ្ងៀវទូទៅដែរ។គឺគ្មានអ្នកណាទេជាជំនិតរបស់ជុងហ្គុកលីដូហ្យុងនោះអី។

«អូ!សុំទោសបាទ!ខ្ញុំនិយាយខុសទេ!»ដូហ្យុងទះដៃផាច់ស្លាយនៅពីក្រោយកូនកម្លោះកូនក្រមុំបង្ហាញវីឌីអូកាមេរ៉ាសុវត្ថិភាពឡើង។

រូបរាងរបស់ជុងហ្គុកត្រូវឡានបើកមកបុកមួយទំហឹងរហូតដល់ដេកស្ដូកស្ដឹងគ្របដណ្ដប់ទៅដោយឈាម ក្នុងពេលជាមួយគ្នានោះម្ចាស់ឡានដែលបើកបុកដោយចេតនាម្នាក់នោះក៏ចុះមកមើលគេដោយផ្ទាល់ហើយរឿងដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះ អ្នកដែលបើកឡានបុកជុងហ្គុកគឺជាឆយសូយ៉ុនកូនក្រមុំដែលនៅចំពោះមុខនាយនេះហើយ។

ជុងហ្គុកដោះចិញ្ចៀនក្នុងដៃចេញសម្លឹងមុខសូយ៉ុនដោយកែវភ្នែកមុតស្រួចស្របពេលដែលនាងក្រមុំភ្ញាក់ផ្អើលព្រមទាំងងាកមើលមនុស្សគ្រប់គ្នានៅទីនេះដែលសម្លឹងមកនាងដោយខ្សែភ្នែកវាយតម្លៃ។រាងក្រាសញញឹមបន្តិចមុននឹងទទួលប្រអប់ខ្មៅដែលដូហ្យុងយកមកឲ្យគេ។នាយបើកប្រអប់ឡើងចាក់ឯកសារទាំងប៉ុន្មានព្រមជាមួយកញ្ចប់ថ្នាំដែលគេបានលេបមកអស់រយៈពេលពីរឆ្នាំនេះស្ទើរតែបាត់បង់ជីវិតព្រោះនាង។

«នេះជាថ្នាំនិងឯកសារពិនិត្យសារធាតុញៀននៅក្នុងថ្នាំដែលនាងបានឲ្យមកខ្ញុំលេប! បើតាមភស្តុតាងលើរូបទាំងនេះ!»ជុងហ្គុកចង្អុលទៅស្លាយដែលបង្ហាញពីរូបភាពរោងចក្រផលិតថ្នាំញៀនដែលមានលោកឆយជាឪពុករបស់នាងនៅឈរពិនិត្យទំនិញគឺបង្ហាញយ៉ាងច្បាស់ថាគាត់គឺជាមេឃ្លោងផលិតថ្នាំញៀនធំបំផុតនៅកូរ៉េនេះ មិនចម្លែកទេដែលគាត់ប្រើលុយគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េ។

អ្នកកាសែតនៅទីនេះសប្បាយដៃក្នុងការចាប់យករូបភាពណាស់ ទោះបីជាចង់ឃាត់ក៏លែងទាន់ដែរព្រោះនៅទីនេះក៏មានភ្ងៀវកិត្តិយសផ្សេងទៀតជាច្រើននាក់បានឃើញរឿងរ៉ាវខ្មៅងងឹតរបស់គ្រួសារឆយអស់ទៅហើយ។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now