ភាគទី៩

144 19 2
                                    

«I want you to stay,until I rot away»

ស្លឹកឈើដែលលូតលាស់ត្រួយខ្ចីកាលពីរដូវក្ដៅដែលមានភ្លៀងធ្លាក់ម្ដងម្កាលនោះពេលនេះក៏បានប្រែពណ៌សម្បុរទៅជាពណ៌ត្នោត ខ្លះក៏ទុំជ្រុះរាយប៉ាយតាមដងផ្លូវ។ដើមឈើខ្លះក៏ជ្រុះស្លឹកឈើសឹងតែអស់ពីមែក រដូវកាលនេះខ្យល់បក់នាំភាពត្រជាក់ស្រស់ស្រាយលាយឡំនឹងក្លិនសំណើមតិចៗងាយបង្ករឲ្យកើតជម្ងឺផ្ដាសាយខ្លាំងណាស់។

«ហាឈីស!»រាងតូចកណ្ដាសជាច្រើនដងរហូតដល់ក្រហមច្រមុះអង្គុយអង្គុញជើងចូលគ្នានៅលើសាឡុងក្នុងហាងសៀវភៅដែលជុងហ្គុកទើបនឹងទិញមកថ្មីៗ។រាងក្រាសជាមួយអាវកក្អមពណ៌ត្នោតដើរចូលមកជាមួយសូកូឡាក្ដៅៗក្នុងដៃព្រមទាំងភួយផងដែរ។

«ខិតមករកបងបន្តិចមក!»ថេយ៉ុងរំកិលខ្លួនចូលក្នុងរង្វង់ដៃសង្សារចំណែកជុងហ្គុកក៏គ្របភួយពីលើរាងកាយពួកគេទាំងពីរជាមួយគ្នាព្រមទាំងចាប់ដៃថេយ៉ុងឲ្យកាន់កែងថ្មពណ៌សដែលមានសូកូឡាក្ដៅក្នុងនោះ។

«ញ៉ាំបន្តិចទៅបងដឹងថាអូនចូលចិត្ត»ថេយ៉ុងញញឹមសសៀមុខទៅជិតចង្ការរបស់ជុងហ្គុកមុននឹងងើយថើបថ្នមៗជាការអរគុណ។1កញ្ញាជាថ្ងៃកំណើតរបស់ជុងហ្គុកវាហួសមកពីរថ្ងៃហើយប៉ុន្តែថេយ៉ុងមិនទាន់បានជូនកាដូរទៅគេនោះទេ។

«ជុងហ្គុក!បងចាំបន្តិចណា!»ថេយ៉ុងទុកកែវលើតុហើយក្រោកឈរហើយកាន់ឈើច្រត់របស់គេដើរទៅរកតុគិតលុយ។គេបើកថតទូរទាញប្រអប់ពណ៌សទំហំធំល្មមរួចដើរមករករាងក្រាសវិញដែលតាមមើលគេខ្លាចថានឹងដើរទៅប៉ះតុប៉ះទូរ។

«សុំទោសដែលអូនមិនបានជូនបងចំថ្ងៃកំណើតបង!»ថេយ៉ុងអង្គុយចុះហុចប្រអប់កាដូរដែលគេបានត្រៀមសម្រាប់នាយ។ជុងហ្គុកបើកប្រអប់ឡើងក៏ឃើញថាជាកន្សែងចាក់ពណ៌ស្វាយស្រាលយ៉ាងស្រស់ស្អាត ពិនិត្យទៅលើថ្នេរចាក់ក៏ដឹងថាផ្ចិតផ្ចង់។

«ស្អាតណាស់!បងនឹងប្រើវាពេញមួយជីវិត!ហើយអូនកុំសុំទោសបងអី!មកពីបងដែលរវល់មិនបានមករកអូនតាមពិតទៅបងមិនទាំងចាប់អារម្មណ៍ថាជាថ្ងៃកំណើតផង!»ជុងហ្គុកលើកអោបថេយ៉ុងឲ្យអង្គុយលើភ្លៅបែរមុខមករកគេ។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now