ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមចាំងជះទទួលយកថ្ងៃថ្មីបន្តជំនួសថ្ងៃចាស់ដែលបានចាកចេញទៅ ជីវិតនៅតែបន្តដំណើរទៅមុខជានិច្ចមិនថាអ្នកកំពុងតែចួបរឿងអ្វីក៏ដោយ ទោះអ្នកសប្បាយឬកើតទុកទោះអ្នកចង់បញ្ចប់ពេលវេលាយ៉ាងណា ទោះអ្នកចង់ឲ្យវាដើរលឿនជានេះប៉ុណ្ណា ក៏គ្រប់យ៉ាងនៅតែដំណើរការតាមប្រក្រតីរបស់វាដដែល។
រាងក្រាស់ឈរស្ងៀមឲ្យជាងកាត់ដេរវាស់វែងដងខ្លួនរបស់គេដើម្បីកាត់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដែលនឹងប្រារព្ធឡើងនៅខែក្រោយនេះ ព្រោះតែគ្រប់យ៉ាងបន្ទាន់ពេកមិនអាចធ្វើលឿនតាមចិត្តចង់របស់សូយ៉ុនបាន ប៉ុន្តែទោះជាយ៉ាងណានាងមិនបានខ្វល់ស្រាប់ហើយព្រោះជុងហ្គុកនឹងមិនហ៊ានកម្រើកឡើយ គ្រប់យ៉ាងនៅក្នុងកណ្ដាប់ដៃរបស់នាង។
«បងញញឹមបន្តិចទៅបងសម្លាញ់!ពុំនោះទេគេនឹងនិយាយថាពួកយើងត្រូវប៉ាម៉ាក់ចាប់បង្ខំមិនខានឡើយ!»សូយ៉ុនក្រៀកដៃជុងហ្គុកព្រមទាំងញញឹមស្រស់សម្លឹងទៅកញ្ចក់នៅទល់មុខ។ជុងហ្គុកសម្លឹងទៅនាងតាមកញ្ចក់វិញដោយទឹកមុខរាបស្មើ គង់តែបានដឹងគ្នាទេឆយសូយ៉ុន។
«ខ្ញុំព្រមតាមសំណើររបស់នាងគ្រប់យ៉ាងហើយ!ដូច្នេះរឿងរបស់លោកប៉ានាងកុំលូកដៃ!»
«ហេតុអីទៅ?ក្រែងនេះជាការដោះដូរមែនទេ?»នាងសួរធ្វើពុតជាមិនដឹង
«វាជាការដោះដូររវាងជីវិតរបស់ថេយ៉ុង!មិនពាក់ព័ន្ធជាមួយលោកប៉ាទេ!ដូច្នេះ...»ជុងហ្គុកបែរមុខមកប្រឈមជាមួយនាង
«នាងមិនគួរបំផ្លាញគម្រោងការរបស់ខ្ញុំ!»
«ក៏បាន!ទោះជាយ៉ាងណាលោកប៉ាមិនសំខាន់សម្រាប់ខ្ញុំស្រាប់ហើយខ្ញុំមិនរវល់ជាមួយបងទេ!»ជុងហ្គុកងក់ក្បាលញញឹម
«ល្អ!ឲ្យតែបានដូចមាត់នាងនៅមិនទាន់ឃើញរូបរាងខ្ញុំពិតនោះទេឆយសូយ៉ុន!»រាងក្រាសពោលចប់ក៏ដើរហួសនាងហាក់ដូចជាស្រីស្រស់គ្មានរូបរាងនៅទីយ៉ាងអ៊ីចឹង។សូយ៉ុនក្ដាប់ម្រាមដៃសឹងតែប្រេះបែក ក្នុងទ្រូងក៏ញ័រក្ដៅចង់តែស្រែកឲ្យបែកហាងគេនៅពេលនេះ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។