ភាគទី៧

104 12 1
                                    

«ផ្កាយរបស់អូន»

ថ្ងៃអាទិត្យឈានមកដល់ក៏ជាថ្ងៃដែលសូយ៉ុនត្រូវឡើងទៅប៉ារីសមួយរយៈដើម្បីជួយការងារលោកប៉ារង់ចាំដល់ជុងហ្គុកដោះស្រាយបញ្ហានៅកូរ៉េចប់ទើបនាងត្រឡប់មករៀបការតែម្ដង។បើតាមចរិតរបស់នាងគឺមិនចង់ទៅណាចោលគេមួយជំហាននោះទេព្រោះតែមិនចង់បណ្ដោយប៉ុន្តែជុងហ្គុកអាចនឹងខឹងបើសិនជាគេដឹងថានាងមិនទុកចិត្តគេ។

«អូនច្បាស់ជានឹកបងខ្លាំងណាស់ជុងហ្គុក!»រាងក្រាសអោបគូដណ្ដឹងទាំងអារម្មណ៍មិននៅទីនេះជាមួយនាងឡើយ។

«បើនឹកបងនឹងឧស្សាហ៍ខលទៅរកអូនឲ្យបានញឹកញាប់!ថែសុខភាពហើយកុំធ្វើការលើសកម្លាំង!សម្រាកឲ្យបានច្រើនឮទេ?»គេជាមនុស្សដ៏ពូកែសម្ដែងម្នាក់ ពូកែរហូតមនុស្សល្បិចច្រើនដូចជាសូយ៉ុនមិនដឹងខ្លួនឡើយថាគូដណ្ដឹងរបស់នាងបានស្រឡាញ់អ្នកផ្សេងបាត់ទៅហើយ។

«ពេលទៅដល់អូននឹងផ្ញើសារមករកបង!»នាងជំទើតជើងថើបគេជាលើកចុងក្រោយមុននឹងអូសវ៉ាលីចាកចេញទៅ។រាងក្រាសសម្លឹងមើលនាងឡើងទៅខាងលើបាត់ទើបទាញវែនតាខ្មៅមកពាក់បែរខ្នងចាកចេញពីទីនោះ។

ម៉ោង៤ល្ងាចជាម៉ោងដែលបានណាត់ចួប ជុងហ្គុកបើកឡានមកឈប់មុខផ្ទះថេយ៉ុងជាស្រេចប៉ុន្តែចម្លែកណាស់ថ្ងៃនេះបងប្រុសរបស់ថេយ៉ុងក៏ដូចជាបងប្រុសចុងរបស់គេនៅផ្ទះ។យុនហ្គីកំពុងកាន់ទុយោទឹកស្រោចផ្កានៅមុខផ្ទះក៏ងើបមុខឡើងប្រសព្វគ្នាជាមួយជុងហ្គុក។

«ចន ជុងហ្គុក..»រាងក្រាសញញឹមស្រាលដាក់បងប្រុសចុងរបស់ខ្លួន គេក៏មានរឿងនិយាយជាមួយនាយដែរ។

ក្រោយពេលពួកគេនិយាយគ្នាបានមួយសន្ទុះទើបយុនហ្គីឡើងទៅហៅថេយ៉ុងដែលកំពុងរៀបចំខ្លួននៅខាងលើ។

«សុំទោសជេខេ!ឲ្យលោកចាំយូរហើយ!»រាងក្រាសដែលកំពុងអោនមើលទូរស័ព្ទក៏ងើបមុខឡើងពេលដែលសំឡេងរបស់ថេយ៉ុងបន្លឺឡើងចំពោះមុខ នេះរាងតូចចេញមកតាំងពីពេលណាគេមិនបានចាប់អារម្មណ៍។ជុងហ្គុកស្ងាត់មាត់ឈឹងសម្លឹងមើលរូបរាងស្រស់ស្អាតប្រៀបបាននឹងផ្ការបស់ថេយ៉ុង។គេពាក់អាវសាច់ចាក់ពណ៌លឿងស្រាលដៃវែងជាមួយខោសាច់ក្រណាត់ពណ៌សរលុងចំណែកសក់របស់គេទម្លាក់មកគ្របថ្ងាសបន្តិច បបូរមាត់មានលាបក្រែមរលោងពណ៌ផ្កាឈូកស្រាល ស្នាមញញឹមរបស់គេពិតជាស្អាត គេប្រៀបបាននឹងព្រះអាទិត្យយ៉ាងអ៊ីចឹង បើសិនជាផ្កាជុងហ្គុកយល់ថាគេជាផ្កាឈូករ័ត្ន។រវល់តែភ្លឹកធ្វើឲ្យថេយ៉ុងឆ្ងល់ឡើងភ្លាមព្រោះតែមិនឮសំឡេងតបរបស់អ្នកម្ខាងទៀតនឹកស្មានតែគេនិយាយម្នាក់ឯងហើយតើ។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now