«Dejavu»
ការងារនៅសប្ដារហ៍ដំបូងមិនពិបាកសម្រាប់ជុងហ្គុកពេកនោះទេ គេអាចសម្របខ្លួនបានយ៉ាងងាយហើយក៏រៀនឆាប់យល់ដូចគ្នាដូច្នេះលោកប៉ានិងមិនបាច់ចំណាយពេលបង្រៀនគេច្រើន។រាងក្រាសស្ថិតក្នុងបន្ទប់ធ្វើការដោយរង់ចាំជំនិតដែលគេជ្រើសរើសដោយខ្លួនឯងដើម្បីជំនួសដៃជើងការងារ។
«សួស្ដីលោកអគ្គនាយករង!»រាងខ្ពស់សង្ហារសម្បុរសណ្ដែកបាយបែបជនជាត់អាស៊ី អោនគោរពញញឹមដាក់ចាហ្វាយនាយថ្មីដែលនេះក៏ជាថ្ងៃទីមួយរបស់គេដូចគ្នា។
«លី ដូហ្យុង អាយុ២៦ឆ្នាំ..»ជុងហ្គុកអានប្រវត្តិរូបរបស់អ្នកកម្លោះក៏ឃើញថាគេមានអាយុច្រើនជាងខ្លួន។
«តទៅលោកជាជំនិតផ្ទាល់ខ្លួនរបស់ខ្ញុំរឿងដែលលោកឮពីអ្នកផ្សេងលោកអាចត្រឹមស្ដាប់ប៉ុន្តែមិនបាច់ធ្វើតាមឡើយ»ជុងហ្គុកស្រដីដោយសម្ដីត្រជាក់ដូចទឹកស្មើស្ងប់រកស្មានមិនត្រូវ។គេមិនដូចជាជុងហ្គុកពីមុនឡើយ គេហាក់ដូចជាបានស្លាប់តាំងពីគ្រោះថ្នាក់ពេលនោះពិតមែន។
«ទុកចិត្តចុះខ្ញុំត្រូវបានជ្រើសដោយលោកផ្ទាល់លោកគឺជាចាហ្វាយរបស់ខ្ញុំ!»គេញញឹមតប មិនថារវាងគេនិងឪពុកគេក៏ដោយ ជំនិតរបស់គេមានសិទ្ធធ្វើអ្វីមួយលុះត្រាតែមានការសម្រេចពីគេប៉ុណ្ណោះវាមិនមានអីចម្លែកឡើយព្រោះមុននឹងក្រោយជុងហ្គុកគង់តែក្លាយជាម្ចាស់របស់ក្រុមហ៊ុននេះដដែល។គេក្លាយជាមនុស្សមានមច្ឆិតាបែបនេះមែនទេ?
«កាលវិភាគសម្រាប់ថ្ងៃនេះគឺពេលព្រឹកម៉ោង១០កន្លះប្រជុំទាក់ទងនិងគម្រោងពង្រីកទីតាំងថ្មីហាងសម្លៀកបំពាក់និងម៉ូតសម្រាប់រដូវផ្ការីក ម៉ោង១២ណាត់ចួបញ៉ាំអាហារថ្ងៃត្រង់ជាមួយដៃគូសហការណ៍ផ្សព្វផ្សាយ ម៉ោង៣រសៀលទៅពិនិត្យទីតាំងបីកន្លែងដើម្បីបើកហាងថ្មីបាទ!»រាងក្រាសងក់ក្បាលយល់ហើយក៏បក់ដៃឲ្យគេចេញទៅបន្តកិច្ចការរបស់គេចុះ។
«ឈឺក្បាល!»ជុងហ្គុកជ្រួញចិញ្ចើមញីថ្ងាសព្រោះតែក្បាលរបស់គេតែងតែឈឺជាប្រចាំក្រោយពេលគ្រោះថ្នាក់ គេនៅមិនដឹងថាវាបានប៉ះពាល់អ្វីអត់ផង។សុខៗម្រាមដៃក៏លើកឡើងមកប៉ះខ្សែកដែលគេពាក់ជាប់មិនដែលដោះចេញម្ដងណានោះទាំងខាំមាត់តិចៗ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។