«ពាក្យសន្យានានិទាឃរដូវ!»
ដេហ្គូ,២០១១
ពេលវេលារសាត់តាមខ្យល់ប្រៀបបាននឹងសន្លឹកនៃផ្កាសាគូរ៉ាដែលរសាត់ហោះហើរគ្មានទិសដៅទៅតាមខ្យល់អ៊ីចឹងដែរ។ទោះបីវាជាដំណើរដ៏វែងឆ្ងាយគ្មានទីបញ្ចប់ ប៉ុន្តែមានរឿងអស្ចារ្យនឹងភ្ញាក់ផ្អើលជាច្រើនដែលធ្វើឲ្យស្រទាប់ផ្កាបានប្រទះនឹងបទពិសោធន៍ផ្សេងដែលគេមិនធ្លាប់នឹងគិតថាបានចួប ចង់ឬមិនចង់ជីវិតគឺបន្តដំណើរទៅមុខដូច្នេះហើយដើម្បីរស់នៅដោយភាពរីករាយគឺប្រឈមមុខជាមួយការពិតនិងត្រូវតែមានក្ដីសង្ឃឹមជានិច្ច។
រដូវរងារដកដង្ហើមចេញផ្សែង ទឹកទន្លេកកខះក្លាយជាផ្ទាំងកញ្ចក់ ស្លឹកឈើជ្រុះអស់នៅសល់តែដើមដែលមានសភាពដូចជាឈើចាស់ងាប់ មេឃស្រទុំគ្មានពន្លឺថ្ងៃ អ្នកចាញ់រងារក៏ញ័រមាត់និយាយត្រដិតសឹងតែស្ដាប់មិនបាន។ ដៃស្រឡូនៗត្រដុះគ្នាដើម្បីទទួលបានកម្តៅខ្លះពីការកកិត បបូរមាត់ស្ដើងប្រែស្លេកស្វាយចើកទន្ទ្រាំជើងទប់ទល់នឹងអាកាសធាតុ។
«ឲ្យលឿនទៅមើល ថេយ៍កកស្លាប់ឥឡូវហើយ!» សំឡេងញ័រវាចារចេញពីម្ចាស់កាយដែលញាក់ដូចគ្រុននោះ។ ក្មេងប្រុសវ័យ១២ឆ្នាំដែលមានរូបរាងតូចខ្ពស់ស្ដើងសក់ត្នោតរលាស់រលោងមុខស្រទន់សម៉ត់បបូរមាត់ស៊ីជំពូរស្រស់ស្អាតទាំងដែលមិនទាន់ចម្រើនវ័យជាយុវវ័យនៅឡើយ។គេស្រឡាញ់រដូវផ្ការីកនិងពណ៌ផ្កាឈូកទោះបីភ្នែករបស់គេមើលមិនឃើញក៏ដោយប៉ុន្តែគេនៅចាំបានថាពណ៌ផ្កាឈូកគឺជាពណ៌របស់ផ្កាសាគូរ៉ា!ពណ៌នៃរដូវផ្ការីក!ពណ៌នៃភាពទន់ភ្លន់និងក្ដីស្រឡាញ់ ដូច្នេះហើយជុងហ្គុកក៏យល់ថាពណ៌នេះសាកសមជាមួយគេដូចគ្នា។
«បានហើយ! ម៉ោះយកសំបុត្រមក»ដៃក្រាសទាញហិបឈើដែលមានសោរចាក់មកចេញពីរណ្តៅរួចបើកវាមក។ សំបុត្រដែលបានសរសេរនឹងយកមករក្សារទុកក្នុងនេះរង់ចាំផ្ការីកម្ដងទៀតពួកគេនឹងប្ដូរសំបុត្រគ្នាដើម្បីអាន។ជុងហ្គុកត្រូវសរសេរជាអក្សរចំណុចសម្រាប់ជនពិការភ្នែកអានបាន ដើម្បីថេយ៉ុងគេខិតខំរៀនអក្សរនេះណាស់។
ថេយ៍កាន់ឈើច្រត់ជំនួយសម្រាប់ដើរហើយក៏ដាក់ខ្លួនអង្គុយជិតកម្លោះសង្ហារដែលមានវ័យលើសគេ២ឆ្នាំកំពុងកើបដីកប់ហិបសំបុត្រនោះ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។