«ចួបគ្នាម្ដងទៀត»
មានមនុស្សនិយាយប្រាប់ខ្ញុំថាបើសិនជាក្ដីស្រឡាញ់មួយមិនបានសមបំណងនោះមិនមែនជាស្នេហាដំបូងរបស់យើងនោះទេ មិនថាគេជាមនុស្សទីប៉ុន្មានដែលយើងបានចួបក៏ដោយ មិនថាគេជាមនុស្សដំបូងក៏ដោយ ស្នេហាដំបូងមិនមែនសម្ដៅទៅលើមនុស្សដែលយើងស្រឡាញ់ដំបូងនោះទេ ប៉ុន្តែស្នេហាដំបូងជាស្នេហាដែលធ្វើឲ្យយើងរីករាយបំផុត ចងចាំបំផុត ហើយក៏សមប្រកបបំផុត មនុស្សដែលជាស្នេហាដំបូងអាចនឹងមិនមែនជាមនុស្សដែលយើងចួបដំបូងគេក្នុងជីវិតនេះ ប៉ុន្តែយើងបានចួបគេនិងសមប្រកបស្នេហាជាមួយគេរួចម្ដងហើយនៅពីជាតិណាមួយ។
ព្រោះគេជាចំណែកទីពីររបស់យើងដែលបានបាត់ទៅ។
ពេលវេលាដែលខ្ញុំចំណាយពេលស្វែងយល់ពីខ្លួនឯង ស្វែងយល់ពីហេតុនិងផល ស្វែងយល់ពីចិត្តស្រឡាញ់និងភាពស្រស់ស្អាតនៃស្នេហា វាធ្វើឲ្យខ្ញុំបានស្វែងយល់នូវរឿងជាច្រើនក្នុងឆាកជីវិតនេះ។
១០ឆ្នាំកន្លងផុតទៅម្ដងហើយម្ដងទៀត ខ្ញុំនៅតែយល់ថាពេលវេលាដែលខ្ញុំរីករាយបំផុតគឺកើតឡើងនៅម្សិលមិញ ដល់ក្រឡេកមកចាប់អារម្មណ៍ទៅខ្ញុំបានឆ្លងកាត់រដូវរងារមកច្រើនដងហើយ ច្រើនរហូតខ្ញុំចាំលែងបានថាប៉ុន្មានឆ្នាំកន្លងផុតទៅពេលដែលគ្មានគេក្បែរ។
ជីវិតតែមួយគត់ដែលគេបានប្រគល់ជូនខ្ញុំ ខ្ញុំបានប្រឹងប្រែងរស់ឲ្យល្អបំផុតហើយ នេះជាឆ្នាំទី៣០ដែលខ្ញុំឆ្លងបន្ទាប់ពីគ្មានវត្តមានរបស់គេនៅក្បែរ។
«លោកគ្រូ!តើសៀវភៅដែលលោកគ្រូយកមកអានឲ្យពួកយើងស្ដាប់នោះមានលក់ទេ?ខ្ញុំចង់សន្សំលុយទិញព្រោះរឿងនេះល្អអានខ្លាំងណាស់»
«មិនមានលក់ទេ!សៀវភៅនេះមានតែលោកគ្រូប៉ុណ្ណោះដែលមាន!»ថេយ៉ុងពោលដោយស្នាមញញឹម។ឆ្នាំនេះគេមានអាយុ៥០ឆ្នាំគត់។គេបានធ្វើជាគ្រូស្ម័គ្រចិត្តបង្រៀនក្មេងៗពិការភ្នែកនៅមណ្ឌលកុមារកំព្រា។រាល់ខែក៏ទទួលបានប្រាក់ខែឧបត្ថម្ភដូចគ្នាគ្រាន់តែតិចតួចប៉ុណ្ណោះ។ទោះជាយ៉ាងណា គេរស់នៅដោយរីករាយជាមួយជម្រើសដែលគេបានជ្រើសរើស។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanficមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។