ភាគទី១២

144 21 2
                                    

«បញ្ចប់គ្រប់យ៉ាងនៅពេលនេះ»

តើពេលវេលាកន្លងផុតទៅប៉ុន្មានថ្ងៃហើយ?ថេយ៉ុងមិនបានចងចាំនោះទេតាំងតែពីគេចេញពីមន្ទីមកគេឈប់ទៅហាងសៀវភៅ គេក៏ឈប់ទៅសាលាដូចគ្នាព្រោះតែស្ថានភាពសុខភាពរបស់គេមិនល្អនោះទេ។ជារៀងរាល់ថ្ងៃថេយ៉ុងតែងសំងំនៅក្នុងបន្ទប់ម្នាក់ឯងមិនឲ្យអ្នកណាចូលទៅចួប ពេលដល់ម៉ោងញ៉ាំបាយយុនហ្គីក៏បានត្រឹមតែទុកនៅមុខបន្ទប់ដើម្បីឲ្យគេញ៉ាំ។យុនហ្គីបារម្ភថេយ៉ុងខ្លាំងណាស់ខ្លាចថាគេលេបថ្នាំមិនបានទៀងទាត់ ខ្លាចថាគេមានអារម្មណ៍កាន់តែសោកសៅដែលវាធ្វើឲ្យសុខភាពផ្លូវចិត្តរបស់គេដុនដាបថែមមួយកម្រិតទៀត។យុនហ្គីកាន់ថាសអាហារនៅមុខបន្ទប់ រាងក្រាសដកដង្ហើមធំសម្លឹងមើលទ្វាមួយសន្ទុះមុននឹងលើកដៃគោះ។

តុក!តុក!

«ថេយ៉ុង!ញ៉ាំបាយ!»

«បងទុននៅខាងមុខហ្នឹងហើយ!»សំឡេងរបស់ថេយ៉ុងបន្លឺពីខាងក្នុងមកខ្សាវៗកាន់តែគួរឲ្យបារម្ភ។

«ថេយ៍ឲ្យបងចូលទៅបានទេ?បងខានឃើញឯងមកយូរហើយ ពេលនេះឯងយ៉ាងម៉េចហើយបងក៏មិនដឹងផង!នេះយើងក៏ដល់ពេលត្រូវទៅមន្ទីពេទ្យដែរណា!កុំឃុំខ្លួនបែបនេះអី!»មិនមានសំឡេងឆ្លើយតបឡើយ។យុនហ្គីដកដង្ហើមធំដាក់ថាសអាហារចុះព្រមទាំងដាក់ខ្លួនអង្គុយចុះទល់មុខមាត់ទ្វា។

«ឯងចាំបានទេ?កាលពេលដែលឯងប្ដូរសាលា ពេលនោះឯងមកផ្ទះវិញយំរាល់ថ្ងៃ! ឯងតែងតែកុហកបងថាឯងយំព្រោះតែមិនទម្លាប់ខ្លួន បងក៏មិនបង្ខំឯងឲ្យនិយាយការពិត ប៉ុន្តែធាតុពិតទៅបងដឹងទាំងអស់ថាឯងកើតអីខ្លះ មានរឿងអ្វីខ្លះនៅសាលា»ថេយ៉ុងអង្គុយស្ងៀមលើពូកស្ដាប់សម្ដីរបស់បងប្រុស។

«បងដឹងថាឯងត្រូវក្មេងដទៃធ្វើបាប បងដឹងថាឯងហត់នឿយជាមួយពាក្យរើសអើងដែលឯងឆ្លងកាត់! ប៉ុន្តែបងបែរជាមិនអាចជួយអ្វីឯងបានព្រោះតែពេលនោះបងត្រឹមជាក្មេងដែលគ្មានសមត្ថភាព គ្មានការងារធំដុំ»យុនហ្គីញញឹមស្រាលសម្លឹងមើលទៅទ្វាដែលបិតជិត គេសង្ឃឹមថាថេយ៉ុងនឹងផ្លាស់ប្ដូរចិត្តយល់ព្រមទទួលការព្យាបាលនៅមន្ទីពេទ្យវិញ។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now