«ផ្កាយ»
ថ្ងៃបន្ទាប់ជុងហ្គុកឆ្លៀតពេលចូលមន្ទីពេទ្យពិនិត្យក្បាលរបស់គេព្រោះតែវាឈឺកាលពីយប់មិញខ្លាំងគួរសមក្រោយមកក៏បន្តធ្វើការងារនិងរៀបចំគម្រោងការឲ្យរលូន។
«ចាហ្វាយ!»ដូហ្យុងចូលមកជាមួយនិងឯកសារមួយចំនួននៅក្នុងដៃ
«រឿងដែលចាហ្វាយឲ្យខ្ញុំស៊ើបគឺរកបានហើយបាទ!»ជុងហ្គុកងើបមុខឡើងទទួលឯកសារពីដៃជំនិតមកមើលព្រមទាំងចាំស្ដាប់គេរាយការណ៍ផងដែរ។
«គីមថេយ៉ុងមានអាយុ២២ឆ្នាំកំពុងរៀនឆ្នាំទី២នៅសកលវិទ្យាល័យជំនាញអក្សរសាស្រ្តកូរ៉េ ជាក្មេងកំព្រាធ្លាប់រស់នៅមណ្ឌលកុមារកំព្រានៅដេហ្គូមានឈ្មោះថាមណ្ឌលក្ដីសង្ឃឹម ក្រោយមកក៏ត្រូវបានមីនយុនហ្គីដែលត្រូវជាបងប្រុសរ៉ាប់រងចិញ្ចឹមមើលថែរហូតដល់ពេលនេះ»រូបថតរបស់ថេយ៉ុងកាលពីក្មេងថតនៅមណ្ឌលពេលដែលគេត្រូវបានទទួលយកមកមើលថែដំបូង កាលនោះគេនៅអាយុ៥ឆ្នាំនៅឡើយមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់។
«តើគេពិការភ្នែកពីកំណើត?»
«រឿងនេះមិនបានដឹងនោះទេបាទអ្នកគ្រូដែលធ្លាប់បង្រៀននៅទីនោះបានឈប់ហើយដូច្នេះអ្នកនៅក្រោយៗមិនបានចងចាំប្រវត្តិក្មេងទាំងអស់នោះទេគឺដឹងតែត្រួសៗប៉ុណ្ណោះ!»ជុងហ្គុកបើកមកសន្លឹកបន្ទាប់ឃើញរូបថតរបស់ថេយ៉ុងថតជាមួយក្មេងប្រុសម្នាក់ទៀតដែលមើលទៅពួកគេប្រហែលជិតស្និទគ្នាគួរឲ្យស្រឡាញ់ខ្លាំងណាស់។គេប្រហែលជាភ្លេចហើយថាពីតូចរូបរាងមុខមាត់របស់គេបែបណាព្រោះគេបាត់បង់ការចងចាំពីខ្លួនឯងអស់រលីងហើយ នៅសល់តែឈ្មោះថេយ៉ុងដែលគេភ្ញាក់ពីសន្លប់ភ្លាមក៏និយាយដល់ឈ្មោះនេះភ្លាមហេតុនេះហើយគេយល់ថាការដែលគេបានចួបថេយ៉ុងនិងមានអារម្មណ៍ប្លែកទៅលើគេភ្លាមៗបែបនេះច្បាស់ជាមានហេតុផលណាមួយមិនខាន ជួនកាលគេអាចជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ពីមុនមកក៏ថាបានដែរ។
«មីនយុនហ្គីម្នាក់នោះជាអ្នកណា?»ជុងហ្គុកសួរបន្ត គេចេះតែចង់ដឹងអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងរាងតូចហើយការដែលគេធ្វើបែបនេះក៏មិនមែនជារឿងចៃដន្យដែរគឺគេតែងយល់សប្ដិឃើញក្មេងប្រុសម្នាក់ដែលគេចងចាំអារម្មណ៍ទាំងនោះបានយ៉ាងច្បាស់ថាគេរីករាយពេលនៅជាមួយគ្នាប៉ុណ្ណា វាប្រៀបដូចជាការចងចាំរបស់គេដែលបានរលុបទៅ វាមិនដូចជាយល់សប្តិនោះទេ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។