«ទោះបីជាបងត្រូវស្លាប់មនុស្សដែលបងចង់ចងចាំទុកគឺមានតែអូនម្នាក់គត់»
ជុងហ្គុកបានសម្រាកត្រឹមមួយរយៈពេលនេះគេក៏ត្រូវរស់នៅក្រោមការឃ្លាំមើលរបស់ប៉ាខ្លួនឯងវិញដដែល។រាងក្រាសសម្លឹងមើលស្លាកស្នាមរបួសដែលបន្សល់លើមុខរបស់គេនៅមិនទាន់បាត់ស្រួលបួលផងពេលនេះក៏ត្រូវគាត់វាយនឹងរំពាត់បន្ថែមទៀតបង្ករជាស្នាមលើខ្នងរបស់គេ។គេសើចចំអកឲ្យខ្លួនឯងអោនមុខចុះសម្លឹងមើលចុងជើង តើគេគួរធ្វើយ៉ាងណា?គេពិតជាស្អប់ប៉ាបង្កើតរបស់គេខ្លាំងណាស់។
ក្រាក...
ទ្វាបើកឡើងដោយដៃរបស់មនុស្សដែលបានវាយដំគេមុននេះ ជុងហ្គុកអោនមុខចុះទាំងញ័រខ្លួនគេមិនដឹងថាគាត់នឹងមករករឿងគេអ្វីទៀតទេប៉ុន្តែបើសិនជាគាត់ប្រើអំពើហិង្សាលើគេបន្ថែមទៀតនោះគេច្បាស់ជាទ្រុធទ្រោមខ្លាំងទៅមិនខាន។
«រៀបចំខ្លួនយើងនាំឯងទៅចួបមនុស្សសំខាន់»ជុងហ្គុកងក់ក្បាលតប គេមិនហើបមាត់និយាយរកព្រោះមិនចង់ខុសច្រើន និយាយប្រកែកច្រើនគ្មានលិទ្ធផលល្អសម្រាប់គេនោះទេ។
ឡានទំនើបបើកចូលសណ្ឋាគាលំដាប់ផ្កាយប្រាំនៅកណ្ដាលក្រុងដែលគ្រប់យ៉ាងប្រណិតស្អាតសាកសមសម្រាប់មនុស្សដែលមានឋានៈខ្ពស់និងមានមុខមាត់ប្រចាំប្រទេសដូចជាចនជេហ្យុនខ្លាំងណាស់។អ្នកចំណាស់ក្នុងរាងកាយសង្ហារមាំមួនតាមវ័យរបស់ខ្លួនឈានដំណើរនាំមុខកូនប្រុសវ័យ២០ឆ្នាំដែលតុបតែងកាយស្អាតបាតទាស់តែទឹកមុខរបស់គេមិនសូវល្អនោះទេ។
ជណ្ដើរយន្តនាំឪពុកកូនទាំងពីរឡើងមកដល់ជាន់លើគេបង្អស់ដែលជាកន្លែងពេញនិយមសម្រាប់ការណាត់ចួបពិសារអាហារពេលល្ងាចគយគន់ទេសភាពនៃទីក្រុងប៉ារីសពេលរាត្រី។ជុងហ្គុកក្រឡេងឃើញមានបុរសវ័យប្រហែលគ្នាជាមួយជេហ្យុន អង្គុយក្បែរមនុស្សស្រីវ័យជំទង់មានសម្រស់ស្រស់ស្អាត គេដូចជាធ្លាប់ឃើញនាងនៅឯណាម្ដងប៉ុន្តែមិនចាំ។
«អភ័យទោសផង!ណាត់ចួបលោកខ្ញុំបែរជាអ្នកមកយឺតទៅវិញ»ជុងហ្គុកអាចឃើញពីសមត្ថភាពនៃការសម្ដែងរបស់លោកប៉ាបានច្បាស់ គាត់ពូកែគ្រប់យ៉ាងមិនថាបំភាន់ភ្នែកអ្នកដទៃ។រាងខ្ពស់អោនគោរពទៅអ្នកម្ខាងជាការគួរសមភ្នែកក៏ចួបគ្នាជាមួយនាងក្រមុំដែលញញឹមមកគេដោយភាពអឹមអៀន នាងស្អាតប៉ុន្តែគេគ្មានចំណាប់អារម្មណ៍លើមនុស្សស្រីនោះទេ។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។