ភាគទី៨

140 18 3
                                    

«សម្បថសច្ចារស្នេហ៍»

«មិនខុសទេ!ជេខេគឺជាបង!ចន ជុងហ្គុក!»ជុងហ្គុកពោលឡើងយឺតៗមួយៗច្បាស់ៗ គេមិនខឹងឡើយបើថេយ៉ុងស្អប់គេ គេក៏នឹងមិនខឹងដូចគ្នាបើថេយ៉ុងជេរស្ដីឬបន្ទោសគេ។កន្លងមក៨ឆ្នាំមកនេះថេយ៉ុងរងទុក្ខព្រោះតែរក្សាសន្យាខ្យល់របស់គេមកច្រើនពេកហើយ ដូច្នេះបើថេយ៉ុងស្អប់គេក៏ជាការសាកសមបំផុតដែរ។

«ហ្អឹក...ជុងហ្គុក...ជេខេជាជុងហ្គុកមែនទេ?»ថេយ៉ុងយំដល់ញ័រស្មាភ្លាមៗនោះគេស្រាប់តែយល់ថាពិបាកទទួលយកការពិត។សាកគិតទៅមើលបើសិនជាយើងគិតថាមនុស្សម្នាក់នោះបានបំភ្លេចយើងហើយចាប់ផ្ដើមជាមួយអ្នកថ្មីបាត់ទៅហើយប៉ុន្តែផ្ទុយទៅវិញគេមិនបានបាត់ទៅណា គេនៅក្បែរខ្លួនមករហូត គេជាមនុស្សដែលខ្លួនគិតថាជាមិត្តបន្ទាប់ពីមនុស្សសំខាន់ម្នាក់នោះបានចាកចេញទៅ គេជាមនុស្សតែម្នាក់ដែលយើងតាំងចិត្តថានឹងកាត់ចិត្តបំភ្លេចហើយស្អប់ហើយក៏ជាមនុស្សតែម្នាក់ដែលបានជួយយើងស្រោចស្រង់យើងពីភាពឯការឡើងវិញ។គ្រាន់តែគិតក៏ពិបាកនឹងធ្វើចិត្តឲ្យសាកសមណាស់។

«ហេតុអ្វី?បើសិនជាមិនអាចស្រឡាញ់ខ្ញុំទេ ហេតុអ្វីត្រឡប់មកធ្វើល្អជាមួយខ្ញុំវិញ?»ថេយ៉ុងសួរទៅគេទាំងបេះដូងខ្ទិចខ្ទាំព្រោះមិនថាយ៉ាងណាការពិតនៅតែជាការពិតដែលថាគេមានគូដណ្ដឹងបាត់ទៅហើយ។

«បើមិនអាចស្រឡាញ់ខ្ញុំហេតុអ្វីធ្វើឲ្យខ្ញុំយល់ថាខ្ញុំជាមនុស្សល្ងង់?បោកប្រាស់ខ្ញុំដើម្បីអ្វីទៅជុងហ្គុក?តើខ្ញុំនៅជំពាក់អ្វីលោកមែនទេ?ឬមួយការដែលខ្ញុំចំណាយពេលរងចាំលោកមក៨ឆ្នាំមកនេះវានៅមិនទាន់សមចិត្តលោក?តើលោកធ្លាប់នឹកដល់ខ្ញុំខ្លះទេជុងហ្គុក?»ទោះបីស្លាប់ក៏ថេយ៉ុងមិនធ្លាប់នឹកគិតថានឹងបានចួបជុងហ្គុកក្នុងស្ថានភាពបែបនេះ ហើយគេក៏មិនចង់សួរសំណួរបែបនេះដូចគ្នា។ពាក្យតែមួយឃ្លាគត់ដែលគេប៉ងចង់និយាយពេលបានចួបគ្នាជាមួយជុងហ្គុកវិញគឺ

«អូននឹកបងខ្លាំងណាស់ម្ចាស់ជីវិតអូន!»

រាងក្រាសក្ដាប់ដៃព្រោះគេក៏មិនដឹងថានឹងរកចម្លើយមួយណាឲ្យសាកសមសម្រាប់ថេយ៉ុងដូចគ្នា។គេស្រឡាញ់ថេយ៉ុងជារឿងពិត ប៉ុន្តែគេបានក្បត់ថេយ៉ុងនោះក៏ជារឿងពិតដូចគ្នា។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now