ភាគទី២

249 29 0
                                    

«តើពេលនេះគេនៅទីណាទៅ?»

ប៉ារីស!៦ឆ្នាំកន្លងផុតទៅ

«ហ្អា!»រាងខ្ពស់ស្រឡះរបស់ក្មេងប្រុសជំទង់ត្រូវបានដួលទៅលើឥដ្ឋដោយកម្លាំងដៃទះរបស់ឪពុក។ជុងហ្គុកដកដង្ហើមញាប់ៗព្រោះតែគេហាក់វិលមុខនឹងមិនអាចក្រោកឈរបានឡើយ។វាមិនមែនជាលើកទីមួយដែលប៉ារបស់គេវាយដំគេនោះទេប៉ុន្តែរាងកាយគេហាក់ចុះខ្សោយពេកហើយមិនអាចទទួលយកបានទេ។

«យើងឲ្យលុយឯងរៀបមួយគំនរឯងបែរជាមិនអាចសូម្បីចូលក្នុងចំណោមសិស្សពូកែ៥នាក់?ឯងថាទៅចិញ្ចឹមឯងបានប្រយោជន៍អីដល់យើងខ្លះ?ឯងគួរសំងំជេរខ្លួនឯងឲ្យបាន១០០ដងដែលកើតមកគ្មានបានការបែបនេះ!»ជេហ្យុនចង្អុលមុខកូនប្រុសដែលហាក់ស្ដាប់គេមិនសូវចូលនោះទេ ជុងហ្គុកវិលមុខខ្លាំងណាស់។

«ខ្ញុំសុំទោសប៉ា!ខ្ញុំលែងធ្វើបែបហ្នឹងទៀតហើយ!ខ្ញុំនឹងខំរៀន!»ជុងហ្គុកពោលទាំងញ័រសំឡេង គេខ្លាចជេហ្យុនខ្លាំងណាស់ គេមិនចង់ធ្វើខុសឲ្យគាត់ទាស់ចិត្តទេព្រោះមិនមែនមានតែគេម្នាក់ឡើយដែលត្រូវគាត់វាយដំនិងស្ដីបន្ទោស ម៉ែដោះដែលមាននាទីមើលថែគាត់ក៏ដូចគ្នា។ជុងហ្គុកព្យាយាមក្រោកឈរឡើងទាំងគ្មានកម្លាំងក្នុងខ្លួនប៉ុន្តែមិនបានប៉ុន្មានជេហ្យុនក៏ទាត់គេឲ្យដួលម្ដងទៀត។

«ហ្អា!ខឹកៗ»ជុងហ្គុករមួលឈឺចុកចាប់ពេញរាងកាយ គាត់មិនមែនជាមនុស្សទេ!ទោះជាសត្វក៏វាចេះស្រឡាញ់កូនរបស់វាដែរ ចុះរាល់ថ្ងៃជុងហ្គុកជាស្អី?ហេតុអីគ្រប់យ៉ាងធ្វើដើម្បីតែផលប្រយោជន៍ទៅវិញ?

«លោកម្ចាស់!ដល់ពេលណាត់ហើយទាន!»ជំនិតចូលមកអោនក្បាលជម្រាបកាលវិភាគការងារបន្តរបស់ជេហ្យុន គេមិនហ៊ានសម្លឹងមើលជុងហ្គុកឡើយព្រោះមិនអាចទប់ចិត្តអាណិតបានទោះបីធ្វើការបម្រើប្រុសកំណាចផ្ដាច់ការម្នាក់នេះយូរប៉ុណ្ណាក៏គេនៅតែមិនស៊ាំភ្នែកជាមួយអំពើហិង្សាទាំងនេះ។

ក្រោយពេលជេហ្យុនទៅបាត់ម៉ែដោះហ្វារីចូលមកលើកជុងហ្គុកឡើងនិងជួយគ្រាគេទៅសម្រាកក្នុងបន្ទប់។គាត់ជាស្រ្ដីចំណាស់វ័យប្រហែល៥២ឆ្នាំបានមករស់នៅទីនេះដោយមាននាទីមើលថែជុងហ្គុក។ឆ្នាំនេះជុងហ្គុកចូលបន្តការសិក្សារនៅថ្នាក់មហាវិទ្យាល័យឆ្នាំទី២ប៉ុន្តែត្រូវដូរសាលាទើបបានជាគេមិនទាន់អាចសម្របខ្លួន ដោយមិនទាន់ទម្លាប់ជាមួយបរិយាកាសសិក្សាថ្មីគេមិនអាចផ្តោតទៅលើការសិក្សារបានហើយមួយរយៈនេះជេហ្យុនឡើងចុះប៉ារីសញឹកញាប់ដូច្នេះតែងតែត្រូវគាត់សួរនាំមិនឈប់ធ្វើរឿងមិនត្រូវចិត្តក៏តែងតែត្រូវស្ដីបន្ទោសឬក៏ឈានដល់ការវាយដំដូចថ្ងៃនេះអ៊ីចឹង។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now