ជុងហ្គុកអង្គុយលើតុដែលមានអំពូលលើតុបំភ្លឺ នាយកំពុងតែសរសេរឯកសាររៀបចំការវះកាត់ឲ្យថេយ៉ុងនៅសប្ដារហ៍ក្រោយនេះ ពួកគេមកនៅដេហ្គូមួយរយៈនេះដោយសារតែគេចង់ចំណាយពេលនៅក្បែរថេយ៉ុងឲ្យគេបានរីករាយនិងធូរស្រាលចិត្តខ្លះងាយស្រួលនឹងធ្វើការវះកាត់។
ជុងហ្គុកទាញប្រអប់ចិញ្ចៀនដែលម៉ាក់របស់គេបានឲ្យនោះមកមើល ទើបងាកទៅសម្លឹងមនុស្សដែលគេងលក់បន្តិច។
«ពួកយើងគួរតែរៀបការហើយថេយ៍!»
ថ្ងៃថ្មីចូលមកដល់ អាកាសធាតុព្រឹកនេះគឺមិនសូវត្រជាក់នោះទេមេឃក៏បើកថ្ងៃល្អដែរដូច្នេះវាអំណោយផលសម្រាប់ការចេញទៅខាងក្រៅ។
រាងតូចថេយ៉ុងឈរស្ងៀមឲ្យជុងហ្គុករៀបចំខ្លួនឲ្យព្រោះតែថ្ងៃនេះពួកគេត្រូវត្រឡប់ទៅសេអ៊ូលវិញដើម្បីតាមដានពីអាការៈរបស់ថេយ៉ុងព្រមទាំងរៀបចំការវះកាត់តែម្ដង។
«តើមានអ្នកបរិច្ចាកហើយមែនទេ?»ថេយ៉ុងពោលបណ្ដើរជុងហ្គុកក៏ជួយបំពាក់កន្សែងមករុំកឲ្យគេបណ្ដើរ។
«រកបានយូរហើយគ្រាន់តែគេនិយាយថាគេចង់ចំណាយពេលជាមួយមនុស្សដែលគេស្រឡាញ់មួយរយៈសិនមុននឹងចាកចេញ»ថេយ៉ុងទម្លាក់ទឹកមុខ តើមានមនុស្សដែលត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ព្រោះតែគេមែនទេ?
«កុំធ្វើមុខបែបនេះអីថេយ៍!អូនមិនបានបំបែកអ្នកណាទេ នេះជាការស្ម័គ្រចិត្តបើសិនជាគេមិនពេញចិត្តក៏គេមិនមកធានាខ្លួនបរិច្ចាកឲ្យដែរ!»
«តើគេមានបញ្ហាអ្វីទើបបានជាយល់ព្រមស្លាប់ខ្លួនឯងដើម្បីជួយអូន?តើមិនមែន...មិនមែនគេដោះដូរជាមួយទឹកប្រាប់ឬអ្វីផ្សេងទេមែនទេ?»
«អត់ទេថេយ៍!បងមិនបានប្រើប្រាស់លុយទិញជីវិតគេនោះទេដូច្នេះអូនអាចធូរចិត្តបានណា!កុំបារម្ភអីកុំឲ្យប៉ះពាល់ដល់សុខភាព!»ជុងហ្គុកអង្អែលថ្ពាល់ថេយ៉ុងថ្នមៗ វាជាការប្រសើរហើយដែលអាចសង្គ្រោះថេយ៉ុងបានដូច្នេះហើយ មិនមានអ្វីគួរស្ទាក់ស្ទើរនោះទេ។
អ្នកទាំងពីរធ្វើដំណើរចេញមកសេអ៊ូលវិញតាំងតែពីពេលព្រឹកអស់រយៈពេលពីរម៉ោងកន្លះពេលនេះក៏បានមកដល់សេអ៊ូលហើយ។ថេយ៉ុងត្រូវសម្រាកនៅមន្ទីពេទ្យព្រោះតែគេស្លេកស្លាំងនិងអស់កម្លាំងខ្លាំង។
YOU ARE READING
10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/
Fanfictionមិនថាកន្លងទៅ10ឆ្នាំប៉ុន្មានដងខ្ញុំនៅតែរង់ចាំអ្នក ចាំអ្នកត្រឡប់មកបន្តសន្យាស្នេហាពួកយើង។