ភាគទី៦

97 11 1
                                    

«ចំណែកម្ខាងទៀតរបស់ខ្ញុំដែលបានបាត់ទៅ»

Wujoo Group

ទីនេះជាក្រុមហ៊ុនគ្រឿងអល្លង្កាដ៏ធំបន្ទាប់ពី The Royal គឺជាក្រុមហ៊ុនរបស់លោកស្រីផាក ហារូ ជាម្ដាយរបស់ជីមីនយើងនេះហើយ។ចម្លែកមែនទេ?ហេតុអ្វីបានជាគាត់នៅប្រើត្រកូលផាកទោះជាគាត់បានលែងលះ?មិនចម្លែកទេព្រោះត្រកូលរបស់គាត់ដូចគ្នានឹងលោកផាកយ៉ុងស៊ុកនោះអី។

ទោះបីជាប្រជាប្រិយធៀបជាមួយ The Royalទៅនៅចាញ់បន្តិចមែនប៉ុន្តែក៏ទទួលបានការគាំទ្រច្រើនគួរសមពីប្រជាជនកូរ៉េផ្ទាល់ជាពិសេសយុវវ័យព្រោះពួកគេផ្ដោតសំខាន់ទៅលើភាពស៊ីវីល័យនិងបញ្ចេញម៉ូតទៅតាមការពេញនិយម ហើយតម្លៃក៏សមរម្យសម្រាប់សិស្សនិស្សិតក្នុងការទិញផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Wujooជាគោលដៅបន្ទាប់របស់ចន ជេហ្យុនក្នុងការផ្ដួលរំលំចោល គេអាចនិយាយបានថាវាជារឿងធម្មតាដែលក្រុមហ៊ុនមានការប្រកួតប្រជែងប៉ុន្តែការដែលចង់ផ្ដួលរំលំគេចោលតែម្ដងគឺជាគំនិតដ៏លោភលន់ខ្លាំងណាស់។

ថ្ងៃនេះនៅក្នុងក្រុមហ៊ុនមានភាពចលាចលចម្លែកណាស់ព្រោះបុគ្គលិកម្នាក់ៗត្រូវត្រៀមខ្លួនចូលប្រជុំបន្ទាន់តែម្ដង។

ម្នាក់ៗអង្គុយអោនមុខមិនមានអ្នកណាអាចក្អកបានឡើយព្រោះវត្តមានរបស់កូនប្រុសតែម្នាក់របស់លោកស្រីផាក។

«ជាដំបូងខ្ញុំសុំទោសចំពោះការប្រជុំបន្ទាន់ដែលមិនមានកាលវិភាគត្រឹមត្រូវបែបនេះ!នោះក៏ព្រោះតែមានការស៊ើបអង្កេតចំណុចមិនប្រក្រតីខ្លះក្នុងក្រុមហ៊ុនរបស់យើង!»ជីមីនចុចបើកស្លាយដ៍បង្ហាញពីទិន្នន័យការចំណាយដែលបានលួចកែរកុននិងដកលុយប្រើប្រាស់លើសកំណត់។

«មានមនុស្សដកលុយប្រើប្រាស់លើសកំណត់ហើយលួចបន្លំឯកសារ ទាំងនេះជាចំណុចមិនប្រក្រតីក្នុងឯកសារព្រមជាមួយការបញ្ជាក់ពីធនាគារ!»គ្រប់គ្នាសម្លឹងមើលស្លាយដ៍សឹងតែមិនហ៊ានដកដង្ហើម ប្រជុំរឿងអ្វីផ្សេងមិនអីនោះទេប៉ុន្តែការបាត់លុយរបស់ក្រុមហ៊ុនជារឿងធំខ្លាំងណាស់បើសិនជាមានការចាប់បានអ្នកប្រព្រឹត្តិទៀតកាន់តែមានរឿងរ៉ាវប្ដឹងផ្ដល់កាន់តែវែងឆ្ងាយហើយនឹងត្រូវសងលុយក្រុមហ៊ុនវិញទៀតផង។

10ឆ្នាំដែលខ្ញុំចាំអ្នក / new story update/Where stories live. Discover now