មន្តស្នេហ៍លោកគហបតី

3.4K 195 2
                                    

ភាគទី៣ : ប្រហែលសរសៃទាញទេដឹង!!
_____________

សកម្មភាពនាយក្រាស់ឈរនិយាយស្និតស្នាលជាមួយថេហ្យុងគឺស្ថិតក្រោមក្រខ្សែភ្នែកច្រណែនឈ្នានីសរបស់លីឡានាងឈរសម្លឹងមកកាន់ពួកគេទាំងពីដោយចំហាយគ្រាវក្រោធហេតុអីលោកគហបតីមិនចាប់ចិត្តមកលើកនាងនាងស្អាតពិននិងដែលបែរជាទៅខ្វល់ខ្វាយស្និតស្នាលជាមួយអាក្មេងបម្រើឡេឡឺនោះទៅវិញដៃក្តាប់កាន់ចូលគ្នារលេចមកនូវកំហឹងតែមិនហ៑ានបញ្ចេញដោយមិនចង់ឃើញទដ្ឋិភាពនេះបន្តទៀតនាងក៏ដើរចេញទៅខាងក្រៅទាំងមុខក្រម៉ូវ

« អេស៎ ! លីឡាចាំយើងផង » ស្រ្តីម្នាក់ដែលជាអ្នកបម្រើដូចគ្នានាងគឺជាមិត្តរបស់លីឡាដោយឃើញមិត្តដើរចេញទៅនាងក៏ផ្តាច់អារម្មណ៍ពីកាលមើលរាងតូចនិងលោកគហបតីឈរនិយាយគ្នាក៏ងាកក្រឡេកឃើញថាមិត្តខ្លួនដើរទៅចេញទៅចោលនាងបាត់ទើបនាងរហន់រត់ទៅតាម

« ហុឹស គិតមិនខុសឯងប្រាកដជានៅទីនេះបន្តទៀត» នាយក្រាស់សើចដើមក៏ឆ្ពោះជំហានមកជិតថេហ្យុងរួចក៏លើកដៃមកវែកសក់នាយតូចដោយសម្ដីធម្មតានាយអោនមកជិតកញ្ជឹងថេហ្យុងឡើងព្រហើនដោយរាងតូចឈរថ្មឹងមិនហ៑ានមាត់បានត្រឹមក្តាប់ដៃបិតភ្នែកអោបបង្វិចខោអាវជាប់

« កុំភ័យយើងមិនថើបឯងទេ» ក្លិនខ្លួនរាងតូចក្រអូបណាស់សឹងតែធ្វើអោយនាយទប់អារម្មណ៍មិនបានប៉ុន្តែក៏បោះសម្ដីឡើងលូយរបស់ខ្លួនរួចក៏ដើរតម្រង់ទៅតុអាហារបាត់ដែលទុកអោយនាយតូចឈរធ្វើភ្នែកក្រឡេក្រឡាប់ធូរទ្រូងព្រះអើយនាយនេះចូលចិត្តធ្វើសុីផ្លូវចិត្តណាស់

« ហ្ហើយ ! អាលោកគហបតីឡប់សតិ » នាយតូចមាត់ជីបអ៑ូចៗជេរប្រទិចលោកគហបតីយ៉ាងឈ្លើយប៉ុន្តែមិនហ៑ានជេរលឺទេខ្លាចលោកគហបតីមុខងាប់នេះធ្វើបាបអោយយំទៀតណាស់និយាយអោយស្មោះត្រង់ទៅនាយខ្លាចទឹកមុខសំដីសំដៅមួយមាត់ៗរបស់រាងក្រាស់ខ្លាំងមែនទែន

« មុននិងក្រោយគង់នៅទីនេះដដែល មិនអីដើម្បីអ្នកម៉ាក់កូនអាចធ្វើបាន »  នាយតូចព្រោះដង្ហើមធំមួយហ្ហឹសអោយបាត់ស្មុគក្នុងចិត្តរួចក៏នឹកគិតក្នុងចិត្តដើម្បីម៉ាក់គេគេសុខចិត្តធ្វើគ្រប់យ៉ាងមិនថាវាលំបាកមិចក៏ដោយគេនៅតែអាចស៑ូទាល់តែបានបន្ទាប់ពីគិតបូរបាច់ចប់នាយក៏នាំពាំខ្លួននិងបង្វិចខោអាវចូលទៅក្នុងបន្ទប់អ្នកបម្រើដែលជាកន្លែងនាយគេងនាយយកខោអាវមកទុករួចក៏ដើរចេញសំដៅមករកតុអាហាររបស់ជុងហ្គុគ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now