ភាគទី1
គ.ស2024 ផ្ទះវិឡាវីរៈជ័យ
ដើមសាច់រឿងដំបូងនៅក្នុងក្រុមគ្រួសារមួយដែលមានលោកជ័យវីរៈជាមេគ្រួសារ លោកជាអ្នកជំនួញធូរធារម្នាក់ មានកូន២នាក់ ដោយកូនច្បងគេមានឈ្មោះចាង ចឺហាន់ រីឯកូនស្រីមានឈ្មោះថាវីរៈ កណ្ណិកា កូនទាំងពីរមកពីត្រកូលខុសគ្នា ដោយសារម្ដាយរបស់ចឺហាន់ស្លាប់តាំងពីគេនៅក្មេង ទើបលោកវីរៈបានរៀបការជាមួយនារីម្នាក់ឈ្មោះសូរិយាបន្ទាប់ពីអ្នកស្រីចាងស្លាប់បាត់ រហូតដល់មានកូនស្រីម្នាក់នឹងឯងនៅក្នុងបន្ទប់ទទួលភ្ញៀវលោកស្រីសូរិយានឹងកូនស្រីកំពុងជួបជុំជាមួយលោកវីរៈមិនទាន់និយាយអ្វីដូចរង់ចាំអ្នកណាម្នាក់ចឹង មួយសន្ទុះក្រោយទើបចឺហាន់ក៏មកដល់
"ធ្វើការសស្រាក់ស្លើត ទៅរកសុី ធ្វើការស្អីទាន់គេ!"ខ្លួនជាក្មេងទេតែអោយមនុស្សចាស់រង់ចាំខ្លួនទៅវិញ លោកស្រីសូរិយាស្ដីអោយរាងតូចមិនសំចៃដៃ
"មែននឹងម៉ាក់!"កណ្ណិកាត្រូវដងត្រូវផ្លែជាមួយម្ដាយណាស់ គេក៏មិនចូលចិត្តចឺហាន់ដែរ ថ្វីត្បិតតែចឺហាន់មាននាមជាបងប្រុសខ្លួនមែន ប៉ុន្តែនាងមិនបានយល់ស្របទទួលគេជាបងទេ
"សុំទោសដែលកូនធ្វើឲអ្នកទាំងពីររង់ចាំ!"ចឺហាន់ក៏សសៀរចូលទៅតិចៗដោយដឹងខ្លួនខុស
"មិនអីទេកូន"លោកវីរៈឆ្លើយតបទៅកូនប្រុសវិញ រឿងតិចតួចគាត់មិនទៅយកទោសពៃរ៍អីទេ
"យឺតយ៉ាវៗដូចជាឯង ដែរធ្វើអីទាន់គេទៅហឺយ!"កណ្ណិកា
"កណ្ណិកា! គួរសមដាក់បងប្រុសតិចទៅ"លោកវីរៈ ពិតជាហត់នឹងកូនទាំងពីរណាស់ ម្នាក់ស្លូតដូចសំពត់ក្នុងផ្នត់ ម្នាក់ទៀតមិនគោរពបង ពិតជាឈឺក្បាលខ្លាំងណាស់
"លោកប៉ា កុំអី!"ចឺហាន់ស្រែកឃាត់ឪពុកខ្លួន ខ្លាចក្រែងឈ្លោះគ្នាប្រ៉ាវទៀតទៅ គេនឹងហើយជាអ្នកទទួលទោសនោះ ឈ្លោះគ្នាលើកណាក៏គេជាអ្នកខុសដែរ
"គោរពគេហេ! លោកប៉ា!!! វាជាស្អីអោយកូនគោរពនោះ?"ចង់មានន័យថាម៉េច! គោរព? កណ្ណិកាច្រឡោតខឹងលោកវីរៈពេលលឺបែបនេះ រឿងអីអោយគេទៅគោរពមនុស្សដែលមិនជាប់សាច់ឈាមនោះ
