ភាគទី10 អូនមិនហ៊ាន តែអូនធ្វើ

65 3 3
                                        

ភាគទី10
ពេលវេលាយប់ស្ងប់ស្ងាត់ ចឺហាន់ត្រឡប់ពីធ្វើការវិញជាមួយប្ដីរបស់គេ មកដល់រៀបចំដាក់អីវ៉ាន់ចុះស្រាប់តែសម្លេងរោទ៍ចេញពីទូរស័ព្ទរាងតូច

"Hello ម៉ាក់"ចឺហាន់ដាក់ខ្លួនអង្គុយចុះវិដេអូខលជាមួយម៉ាក់ក្មេកនៅបារាំង

"យ៉ាងម៉ិចហើយកូន"លោកស្រីមរកតដឹងក៏បានដឹងរឿងនេះ ទើបនាំអាយលីមកក្រៅប្រទេសមួយរយៈសិន

"ម៉ាក់កុំភ័យ ខ្ញុំមិនអោយកូនប្រសារម៉ាក់បញ្ហាទេ"កុងជិនចូលមកស្រែកពីចម្ងាយ

"ចាត់ការរួចហើយម៉ាក់"ចឺហាន់អស់សំណើចនឹងសម្ដីប្ដី រួចងាកមកនិយាយជាមួយម៉ាក់ក្មេកវិញ

"ចុះអាយលីគេយ៉ាងម៉េចហើយ"កុងជិនចូលមកអង្គុយជិតរាងតូច

"មិនអីទេ អាយលីកំពុងលេងជាមួយលោកយាយគេហើយ"លោកស្រីមរកត

"ខ្ញុំផ្ញើមួយរយៈផងណាម៉ាក់"ចឺហាន់

"អឹម!...កុងជិនយ៉ាងម៉េចហើយ មិនសម្ដែងទៀតទេហេ?"នឹកឃើញដល់រឿងមួយ លោកស្រីមរកតងាកមកសួរលលេងកូនប្រុស

"បើសម្ដែងយូរជាងនឹង បានអ្នកណាមើលថែប្រពន្ធខ្ញុំម៉ាក់"កុងជិន

"កុំជឿម៉ាក់!...កូនគេងលើសាឡុង ប៉ុន្តែមិនដឹងជាអ្នកណាទេ លើកខ្ញុំអោយទៅដេកលើពូកនោះ ថែមទាំងរំខានដំណេកខ្ញុំទៀត"ពិតមែន! រៀងរាល់កណ្ដាលយប់គឺប្ដីរបស់គេនឹងឯងរករឿងគេរហូតមិនដែលបានដេកស្រួលខ្លួនទេ

"ប្ដីប្រពន្ធមិនអោយដេកជាមួយគ្នា អូនចង់ដេកនៅណា?"កុងជិន

"ទៅដេកក្រោមផ្ទះវិញ! អាយ!!!"គ្រាន់តែលឺសម្ដីរាងតូចភ្លាម កុងជិនគ្រវាសទូរស័ព្ទទៅជ្រុងម្ខាង ហើយចាប់សង្គ្រប់ពីលើរាងតូចតែម្ដង

"អូនហ៊ានហេ?!!!"កុងជិន

"អូនមិនហ៊ានទេ តែអូននឹងធ្វើ"ចឺហាន់ឆ្លើយឌឺដងទៅវិញ ពេលឃើញចរិតលក្ខណៈប្ដីខ្លួនបែបនេះ

"បងចងដៃចងជើងអូនទុក"សាកតែហ៊ានទៅ ដឹងតែនាយចាប់ចងដៃចងជើងមិនអោយទៅណារួចពីបន្ទប់នឹងមង

"អូនយកកន្ត្រៃកាត់ចេញ!"ស្មានតែចងដៃចងជើងគ្មានវិធីសាស្រ្តចេញមែនទេ គេនឹងរកវិធីចេញអោយបាន

កំណើននៃស្នេហ៍Where stories live. Discover now