ភាគទី13_ អូនចាកចេញហើយ

51 3 1
                                    

មួយសប្តាហ៍បានកន្លងផុតទៅ ពេលវេលាថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យមិនបញ្ចេញកាំរស្មីនៅឡើយ សកម្មភាពរបស់រាងក្រាស់គេងនៅលើគ្រែពណ៍សស្គុស នាយមិនទាន់កម្រើកបើកភ្នែកនៅឡើយ តែរាវរកពេញកម្រាលពូក បាត់សំណព្វចិត្តនាយទៅណាហើយ?

"ចឺហាន់...អូនទៅបន្ទប់ទឹកមែនទេ? ម៉េចមិនដាស់បងផង"កុងជិននិយាយទាំងមមីមមើនៅឡើយមិនទាន់បើកភ្នែក នាយរង់ចាំចម្លើយមួយសន្ទុះ ប៉ុន្តែជាលទ្ធផលនៅតែគ្មានចម្លើយតបដដែល
កុងជិនដោយមិនសម្ដីប្រពន្ធក៏ក្រោកឡើងទាំងងងុយនៅឡើយ រួចទាញទូរស័ព្ទមកមើលឃើញថាវាគឺម៉ោង4នៅឡើងទេ

"ប្រពន្ធសម្លាញ់....ម៉េចមិនឆ្លើយជាមួយបង?"កុងជិនដើរសំដៅទៅបន្ទប់ទឹករួចបើកទ្វារមកមើល ប៉ុន្តែមិនបានឃើញគេទេ

"អូនទៅណាហ្នឹង? នេះមេឃមិនទាន់ភ្លឺទេ"កុងជិនដោយសារបាត់ប្រពន្ធជាទីស្រឡាញ់មិននៅក្នុងបន្ទប់ ទើបទាញខោអាវក្រៅមកពាក់ រួចសឹមបើកទ្វារចេញចុះទៅខាងក្រោម

"ចឺហាន់...?"ទិដ្ឋភាពនៅខាងក្រោមផ្ទះស្ងាត់ជ្រងំហាក់ដូចគ្មានមនុស្សនៅខាងក្រោមទេ ធ្វើឲ្យនាយចាប់ផ្តើមភ័យស្លន់ស្លោ ក៏ស្រែកហៅមនុស្សនៅក្នុងផ្ទះមកជុំគ្នា

"ម្ចាស់តូចបាត់?"មីងឆយចម្លែកចិត្តខ្លាំងមែនទែន ប៉ុន្មានម៉ោងមុនឃើញឡើងទៅគេងទេ ចុះម៉េចក៏បាត់?

"ឆាប់នាំទៅតាមរកម្ចាស់តូចភ្លាម!!! អោយឆាប់ឡើង!!!"កុងជិនចេញបញ្ជារអោយកូនចៅគេដើររកគ្រប់គ្នា ពួកគេទាំងអស់ក៏បំបែកជួរចេញធ្វើការរាងៗខ្លួន

"ចឺហាន់...កុំទៅណាចោលបងអោយសោះ!"កុងជិនអង្គុយរួចហើយអោនមុខចុះ អ្វីដែលកំពុងភ័យខ្លាចថាកើតឡើង ឥឡូវវាកើតឡើងពិតមែនហើយ!!!

"ម្ចាស់ប្រុស ខ្ញុំជឿជាក់ថាម្ចាស់តូចនឹងមានសុវត្ថិភាព"មីងឆយមិនអាចទាយដឹងថាគេយ៉ាងម៉េចដែរពេលនេះ តែយ៉ាងក៏នៅតែនិយាយលួងលោមសិន

"អោយខ្ញុំទុកចិត្តថា...ប្រពន្ធខ្ញុំមានសុវត្ថិភាពយ៉ាងម៉េច!! គេកំពុងតែឈឺ ចុះបើកើតរឿងផ្សេងគិតយ៉ាងម៉េច"កុងជិននៅលែងសុខក៏ទាញសោរឡានចេញទៅខាងក្រៅតាមរកដូចគ្នា

កំណើននៃស្នេហ៍Where stories live. Discover now