ភាគទី8 អូនលែងហ៊ានទៀតហើយ

88 3 2
                                        


នៅក្នុងបន្ទប់អាហារអ៊ំឆយក៏ប្រញាប់ប្រញាល់រៀបចំម្ហូបដាក់ចានហើយរៀបចំយ៉ាងមានរបៀបរៀបរយដាក់លើតុជាមួយចឺហាន់

"ចាំបន្តិច ខ្ញុំមើលម្ហូបបន្ថែមណា ម្ចាស់តូចនៅទីនេះសិនចុះ"អ៊ំក្រោយពីផ្ដាំរាងតូចហើយ គាត់ដើរទៅផ្ទះបាយមើលម្ហូប

"មេកំណាចមកទៀតហើយ"ចឺហាន់នៅរក្សាសកម្មភាពដដែល ដៀងភ្នែកមើលទៅអ្នកកំពុងដើរចូលមក

"អរុណសួស្តី ប្អូនសំណព្វ"អេម៉ាដើរចូលមកជាមួយនឹងលីនដាជាអ្នកបម្រើផ្ទាល់ខ្លួន

"អរ! ខ្ញុំក៏មើលឃើញ"ចឺហាន់ងាកមកសម្លឹងចំមុខអេម៉ា តាមធម្មតា..តើស្រីម្នាក់ចង់រករឿងអីទៀតហើយ

"កុំមានអំណួត មាននាមជាប្រពន្ធមួយរូប គេគ្មានចំណាប់អារម្មណ៍ទៅវិញ"

"....."ចឺហាន់មិនមាត់កអ្វីឡើយ បែរជាឈរមើលអ្នកដែរនៅក្រោយអេម៉ាទៅវិញ

"អីយ៉ា អារម្មណ៍ពិបាកទទួលខ្លាំងណាស់មើលទៅ..កុំបារម្ភអីណា...មិនយូរមិនឆាប់ទ្រព្យសម្បត្តិគ្រួសារកុងនឹងក្លាយជារបស់យើងទាំងអស់"អេម៉ាដកហូតក្រដាសមួយផ្ទាំងចេញមក ភ្នែកដ៏រហ័សរបស់ចឺហាន់មើលក្រដាសនោះមិនដាច់ភ្នែក

"ក្រដាសត្រា"រាងតូចលាន់មាត់ភ្ញាក់ផ្អើល តើនាងបានក្រដាសនេះដោយរបៀបណា?

"ត្រូវហើយ ថ្ងៃស្អែក..ឯងចាំតែមើល ថាសប្បាយកម្រិតណា ហិហិហិ"អេម៉ាសើចសប្បាយយ៉ាងក្អាកក្អាយ រួចដើរចេញទៅក្រៅបាត់ទៅដោយមានអំណួតក្នុងចិត្ត គេនឹងឈ្នះ ការខំប្រឹងប្រែងរបស់នាងមិនអត់ប្រយោជន៍ទេ
បន្ទាប់ពីការចាកចេញរបស់អេម៉ាបានបញ្ចប់ចឺហាន់ រាងតូចងាកបែរក្រោយមើលទៅបង្អួចផ្នែកខាងក្រៅផ្ទះ បុរសចម្លែកម្នាក់ត្រូវបានគ្រប់គ្នាក្នុងភូមិគ្រឹះដឹងថាគាត់ជាអ្នកបម្រើផ្នែកសួនច្បារដែលនៅទីនេះ

"ចឺហាន់!"កុងជិនដើរចូលមកអង្គុយតុញាំអាហារ ដោយមើលទៅប្រពន្ធទាំងងើងឆ្ងល់ ប្រពន្ធស្លូតត្រង់កំពុងសម្លឹងទៅមាត់បង្អួចដូចមានគំនុំជាអ្នកណាក៏មិនដឹង

"ចាង ចឺហាន់!!!"កុងជិនហៅសព្វនាមប្រពន្ធជាលើកទី2រាងខឹងបន្តិច

កំណើននៃស្នេហ៍Where stories live. Discover now