ភាគទី4 អារម្មណ៍ធ្វើមកពីស្អី?🧐

73 2 0
                                    


ចឺហាន់ត្រូវបានរ៉ាមីជូនមកដល់ភូមិគ្រឹះតាំងពេលល្ងាចម៉ោង៤ ជាម៉ោងបុគ្គលិកទាំងអស់ចេញពីធ្វើការ មកដល់ភូមិគ្រឹះភ្លាមគេក៏ឆ្លៀតពេលជួយចាក់ផ្កាឈូកជាមួយលោកស្រីមរកតជាម៉ាក់ក្មេកនឹងឯង

"កូន ដាក់អត់ត្រូវទេកន្លែងនេះ"លោកស្រីមរកតក៏ប្រាប់ហាន់ហាន់ពីកន្លែងខ្វះខាត មើលទៅក្មេងម្នាក់នេះរៀនឆាប់ចេះណាស់គ្រាន់តែប្រាប់តិចតួចក៏ចង់ស្ទាត់ទៅហើយ ទោះបីជាលើកដំបូងក៏ស្អាតអាចយកបានដែរ

"បាទ ម៉ាក់!!"ចឺហាន់គេក៏ព្យាយាមធ្វើតាមម៉ាក់ក្មេកប្រាប់ ព្យាយាមស្ដាប់គ្រប់ចំនុចមិនអោយខ្វះចន្លោះកន្លែងណាឡើយ

"ស្អាតខ្លាំងណាស់ អ្នកប្រុសតូចពូកែមែន!"មីងឆយគាត់សរសើររាងតូចចឺហាន់ខ្លាំងណាស់អ្វីក៏គេអាចធ្វើបាន ការងារផ្ទះក៏ចេះ រៀបចំថែទាំប្ដីក៏ចេះ ឡូវចាក់ផ្កាក៏ចេះទាំងដែរការងារជារបស់មនុស្សស្រីសោះ ក៏ចឺហាន់តូចនេះអាចធ្វើបានដែរ

"អរគុណច្រើនមីង!!!"ចឺហាន់គេសប្បាយណាស់ ទោះមកពីកន្លែងហត់ពិតមែន ប៉ុន្តែគេអាចរៀនសប្បាយចិត្ត ចេះញញឹមច្រើនមិនដូចនៅផ្ទះគេទេ

"ពេលកូនចាក់ហើយយកទៅបន្ទប់កូនចុះ ព្រោះធម្មតាកុងជិនគេចូលចិត្តក្រអូបក្នុងបន្ទប់!!"រាល់ដងលោកស្រីមរកតជាអ្នករៀបចំអោយកូន តែឥឡូវក៏មានចឺហាន់អាចជួយសម្រាលការងារគាត់ខ្លះហើយ ព្រោះរឿងគេនេះប្ដីប្រពន្ធនឹងគ្នាគាត់មិនហ៊ានលូកដៃប៉ះពាល់ទេ អោយកូនប្រសាររៀបចំជំនួសចុះ

"បាទម៉ាក់! ម៉ាក់កូនអាចសុំរឿងមួយបានអត់?"ចឺហាន់

"បានកូននិយាយមក!"លោកស្រីមរកត

"កូនចង់សុំម៉ាក់ទៅរៀនផ្នែកតន្ត្រី នៅពេលល្ងាចដូចពីមុនវិញ ព្រោះចង់រៀនបន្ថែម!"ចឺហាន់មុនពេលមកទីនេះ គេបានចូលរៀនតន្ត្រីពេលល្ងាចរាល់ថ្ងៃ តែដល់ពេលនេះគេមិនទៅរៀនទៀត ទើបចង់ទៅរៀនវិញ

"មិនអីទេ កូនទៅចុះម៉ាក់មិនជំទាស់ទេ!"អ្នកជាម្ដាយក្មេកក៏យល់ព្រម បើកូនប្រសារចូលចិត្តស្រឡាញ់ទៅហើយក៏មិនហាមអីដែរ

"អរគុណម៉ាក់ណាស់!"ចឺហាន់គេញញឹមពពាយ ទាំងសប្បាយចិត្ត

"មីងឆយ! ម៉ោងប៉ុន្មានហើយ?"លោកស្រីមរកត

កំណើននៃស្នេហ៍Where stories live. Discover now