ភាគទី២ ជ្រេញ!

100 4 0
                                        


  ថ្ងៃថ្មីចូលមកដល់ភូមិគ្រឹះកុង លោកស្រីមរកតឈររង់ចាំទទួលកូនប្រសារគាត់នៅមុខផ្ទះតាំងពីម៉ោង6ព្រឹកមកម្ល៉េះ មួយសន្ទុះក្រោយមកកូនប្រសារគាត់បានមកដល់មែនគឺលោកពូដាជាអ្នកបើកឡានរបស់គាត់បានជូនគេមក

"ជម្រាបសួរ អ្នកមីង"ក្រោយពីទ្វារត្រូវបានរបើកឡើង ចឺហាន់ប្រញាប់អោនលើកដៃជម្រាបសួរគាត់ភ្លាម ធ្វើអោយប្រញាប់ទ្រដៃរាងតូចគួរសមវិញ

"នៅមីងអីទៀត! ហៅម៉ាក់ទៅកូនប្រសារម៉ាក់!"លោកស្រីមរកត មើលទៅគាត់ពេញចិត្តនឹងរាងតូចនេះណាស់ គ្រាន់តែឃើញមកភ្លាមមកកាន់ដៃរាងតូចដោយភាពរីករាយនឹងសប្បាយចិត្ត ថែមទាំងបង្គាប់អោយគេហៅម៉ាក់

"បាទ! អ្នកម៉ាក់!"រាងតូចចូលក្នុងទៅជាមួយនឹងលោកស្រីមរកត អ្នកបម្រើនាំគ្នាយកអីវ៉ាន់របស់តូចចេញពីឡាន

"មិនអីទេណា បន្តិចកុងជិនគេមកដល់ហើយ"លោកស្រីមរកតនាំចឺហាន់មកអង្គុយសាឡុងរួចថែមទាំងហុចពែងតែមកអោយគេ ធ្វើឱ្យគេជ្រួញមុខឆ្ងល់ ផ្ទះនេះប្រើទឹកតែជំនួសទឹកធម្មតាឬ?

"នៅភូមិគ្រឹះនេះ ភាគច្រើនប្រើទឹកតែនាំចូលពីប្រទេសចិន តែអ៊ូឡុងបំបាត់ភាពហត់នឿយ តែបៃតងសម្រករាងនឹងគេងលក់ស្រួល ចឹងហើយកុំឆ្ងល់អីណា"លោកស្រីមរកតបានកូនប្រសារចុងក្រោយម្នាក់និយាយពីថាពេញចិត្តខ្លាំងក្លាតែម្ដង

"បាទ!  ម៉ាក់ពិតជាមានជំនាញមែន!"គាត់រៀបរាប់បានយ៉ាងល្អឥតខ្ចោះ ប្រហែលគាត់ស្គាល់ប្រភេទតែនេះច្បាស់ហើយ ចឺហាន់ញញឹមតិចដោយលើកសរសើរគាត់ ធ្វើឱ្យគាត់ញញឹមស្រស់តែម្ដង

20នាទីក្រោយមក
  សម្លេងសម្រុកជើងបំភ្លឺឡើងចូលក្នុងបន្ទប់ទទួលភ្ញៀវដោយមានមេធាវីឈិនមកជាមួយផងដែរ

(មនុស្សប្រុស?)ឃើញវត្តមានផែនខ្នងរាងតូចចំពោះមុខនាយធ្វើអោយនាយអាចទាយដឹងជាក់ច្បាស់ជាមនុស្សប្រុស? Why? ពិភពលោកក្រឡាប់ចុះ?

"សួស្តី អ្នកស្រីនឹងលោកហាន់ខ្ញុំជាមេធាវីឈិន!"មេធាវីនោះក៏លើកដៃជម្រាបសួរទៅកាន់លោកស្រីមរកតនឹងរាងតូច

"លោកបង!!!"សម្លេងស្រែកហៅពីមាត់ជណ្ដើរប៉ុន្តែមិនអាចឃើញរាងកាយ ធ្វើឱ្យមនុស្សគ្រប់គ្នានៅបន្ទប់ទទួលភ្ញៀវមិនគ្រលេកមើលមិនបាន

កំណើននៃស្នេហ៍Where stories live. Discover now