ភាគទី5 Game Started!!!

86 4 0
                                        

ភាគទី5
  ពេលព្រឹកថ្ងៃរះក៏ចូលមកដល់ មាននារីដ៏ស្រស់ស្អាតម្នាក់ គ្រងឈុតរ៉ូបខ្លីពណ៌ខ្មៅត្រឹមចង្គង់ ចិញ្ចើមក្រាស់ មុខមាត់ស្រស់ស្អាត ច្រមុះស្រួច ថ្ពាល់ក្រហមតិច កំពុងចតឡាន ងឺត!!!នៅពីមុខហាងកាហ្វេមួយកន្លែង

"សួស្តី! អ្នកនាងត្រូវការកម្មង់អ្វីដែរ!"បុរសសង្ហារក៏អោនគោរព រួចសួរទៅកញ្ញាតូចនោះ

"ចាសួស្តី! ខ្ញុំកម្មង់កាហ្វេក្ដៅមួយ!"កញ្ញាម្នាក់ញញឹមតបទៅវិញ

"បាទ អ្នកនាងសុំរង់ចាំបន្តិច!"បុរសម្នាក់នោះក៏ចុចវិក័យប័ត្រអោយកញ្ញាតូច

"ចា!"កញ្ញាតូចក៏ទាញទូរស័ព្ទមកស្កេនQRកូដតែស្កេនប៉ុន្មានដងនៅតែមិនចេញ ហើយនាងមិនបានយកលុយតាមខ្លួនទៀត គិតយ៉ាងទៅ?

"មិនអីទេ! ខ្ញុំជួយចេញអោយអ្នកនាងចុះ!"នាយគ្រាន់ឃើញរាងតូចបង្ហាញទឹកមុខព្រួយបារម្ភភ្លាម ក៏ដឹងពីអ្វីដែរនាងត្រូវការភ្លាម

"ប៉ុន្តែ...គេនឹងកាត់ប្រាក់ខែរបស់លោក!"

"មិនអីទេអ្នកនាងមកទីនេះជាភ្ញៀវប្រចាំទៅហើយ អ្នកនាងអញ្ជើញទៅអង្គុយចុះបន្តិចទៀតខ្ញុំនឹងយកទៅអោយ!"គេអាចនិយាយបានថានាងជាម៉ូយទៅហើយ ព្រោះតែងតែមកទីនេះរាល់ថ្ងៃ

"ឯង! មើលចុះអ្នកប្រុសយើងពាលីប៉ុណ្ណា រាល់ថ្ងៃលួចមើលតែនាងទេ ឯងមើលចុះ!"អ្នកបម្រើក៏ពួនលបមើលចៅហ្វាយខ្លួន ទាំងដែរការងារគេសោះ គ្រាន់តែតែឃើញនាងតូចមកដេញគេចេញតែម្ដង សុខចិត្តធ្វើខ្លួនឯង

"មែននឹងឯង!"អ្នកទាំងពីរសងំសើចតិច

"ចា អរគុណច្រើន!"នាងទៅដល់តុអង្គុយតែក្ដៅឆេវតែម្ដង គេដឹងហើយថាអ្នកណាជាអ្នកធ្វើរឿងនេះ គ្មានអ្នកផ្សេងទេ

"លោកពូ!!! ម៉េចលោកពូធ្វើបែបនេះ!"នាងនិយាយដោយជ្រួញចិញ្ចើម

(យ៉ាងម៉េច!!)សម្លេងចេញពីក្នុងទូរស័ព្ទកំពុងសួរនាងវិញ

"លោកពូជិន បើកកុងធនាគារខ្ញុំវិញមក!"នាងព្យាយាមសុំអង្វរពីលោកពូខ្លួន

(អាសៀង ចាំស្ដាប់ បើឯងមកឥឡូវនេះ ចាំខ្ញុំពិចារណាអោយ)សម្លេងចេញពីទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់ត្រឹមពាក្យចុងបញ្ចប់

កំណើននៃស្នេហ៍Where stories live. Discover now